គេហទំព័រ TK-Hotnews (www.k-tkhotnews.com.kh) មានអាសយដ្ឋាន ផ្ទះលេខ ៤៧៧ ផ្លូវ លំ ភូមិក្រពើហាកើត សង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ ខេត្តកណ្តាល ។ "សូមអរគុណ"
គេហទំព័រ TK-Hotnews សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយ like ជួយ share ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នា ។ សូមអរគុណ...!

គណៈកម្មាធិការជាតិស្ប៉េស្យាល់អូឡាំពិកកម្ពុជា បានរៀបចំពិធីបិទវគ្គបណ្តុះបណ្តាលគ្រូបង្វឹក កីឡាវាយកូនឃ្លីលើតុ


ខេត្តកណ្ដាល ៖ នារសៀលថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៥ ឯកឧត្តម សែម សុខា រដ្ឋលេខាធិការ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងជាអនុប្រធានគណៈកម្មាធិការជាតិស្ប៉េស្យាល់អូឡាំពិកកម្ពុជា និងឯកឧត្តម ប៊ុន ផេង អភិបាលរងខេត្តកណ្តាល និងជាប្រធានអនុគណៈកម្មាធិការស្ប៉េស្យាល់អូឡាំពិកខេត្តកណ្តាល បានអញ្ជើញជាគណៈអធិបតីក្នុងពិធី បិទវគ្គ បណ្តុះបណ្តាលគ្រូបង្វឹក កីឡាវាយកូនឃ្លីលើតុ ដោយមានការចូលរួមពី មន្ទីរពាក់ព័ន្ធ និងសិក្ខាកាម ជាច្រើននាក់ផងដែរ។


ក្នុងឱកាសនោះផងដែរ ឯកឧត្តម សែម សុខា រដ្ឋលេខាធិការ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងជាអនុប្រធានគណៈកម្មាធិការជាតិស្ប៉េស្យាល់អូឡាំពិកកម្ពុជា បានមានប្រសាសន៍ថា គណៈកម្មាធិការជាតិស្ប៉េស្យាល់អូឡាំពិកកម្ពុជា ជាអង្គការ មិនរកប្រាក់កម្រៃ មានការទទួលខុសត្រូវក្នុងការអភិវឌ្ឍចលនា កីឡាជនបញ្ញាខ្សោយ ទាំងក្មេង ទាំងចាស់ នៅទូទាំងព្រះរាជាណាចក្រកម្ពុជា។ គណៈកម្មាធិការជាតិស្ប៉េស្យាល់ អូឡាំពិកកម្ពុជា បានយកចិត្តទុដាក់ជួយជនពិការខ្សោយសតិ បញ្ញាឱ្យទទួលបានសិទ្ធិពេញលេញ ក្នុងការចូលរួមសកម្មភាពសង្គមតាមរយៈវិស័យកីឡា ដែលធ្វើឱ្យពួកគាត់ទទួលបាននូវ សុខុមាលភាព មានភាពក្លាហាន មានបញ្ញាស្មារតីរឹងមាំ សីលធម៌សេចក្តីថ្លៃថ្នូរ ភាពរាក់ទាក់ពីសំណាក់អាណាព្យាបាល និង ជៀសផុតពីការរើសអើងផ្សេងៗនៅក្នុងសង្គម។

ឯកឧត្តម បានបន្ថែមទៀតថា គណៈកម្មាធិការស្ប៉េស្យាល់អូឡាំពិកកម្ពុជា បានសហការជាមួយស្ថាប័ន អង្គការ សមាគមនានា ដែលបានគ្រប់គ្រងជនពិការខ្សោយសតិបញ្ញា ដើម្បីលើកទឹកចិត្ត ដល់ក្មួយៗជនពិការខ្សោយសតិបញ្ញា បានចូលរួមលេងកីឡា ឱ្យបានផលផុស ដែលនេះជាការឆ្លុះបញ្ចាំងនូវការយកចិត្តទុក ដាក់របស់រាជរដ្ឋាភិបាលកម្ពុជាដល់ជនពិការ។ គណៈកម្មាធិការជាតិស្ប៉េស្យាល់អូឡាំពិកកម្ពុជា ជានិច្ចកាលតែងតែបានយក ចិត្តទុដាក់ក្នុងការពង្រីកចលនាកីឡាស្ប៉េស្យាល់អូឡាំពិកនៅ តាមរាជធានី ខេត្ត និងបានបន្ថែមវិញ្ញាសាកីឡាថ្មីៗទៀត។

ឯកឧត្តម ប៊ុន ផេង អភិបាលរងខេត្តកណ្តាល និងជាប្រធានអនុគណៈកម្មាធិការស្ប៉េស្យាល់អូឡាំពិកខេត្តកណ្តាល បានមានប្រសាសន៍ថា វគ្គបណ្តុះបណ្តាលគ្រូបង្វឹកកីឡាវាយកូនឃ្លីលើតុនាពេលនេះ គឺជាជំនាញ កីឡាថ្មីមួយបន្ថែមទៀតសម្រាប់លោកគ្រូ អ្នកគ្រូ យកទៅ បង្ហាត់បង្រៀនដល់កីឡាករ កីឡាការិនី ផ្នែកកីឡា ស្ប៉េស្យាល់អូឡាំពិក ដើម្បីលើកកម្ពស់ សុខុមាលភាព ជនពិការ តាមរយៈការលេងកីឡា និងការយល់ដឹងពី បញ្ហាសុខភាពផ្សេងៗ ជាពិសេសគឺផ្តោតសំខាន់ទៅរក កីឡាឧបនិស្ស័យ សម្រាប់ក្មួយៗដែលគាត់ចូលចិត្ត លេងកីឡា ប្រភេទវិញ្ញាសាមួយនេះ និងបានផ្តល់ឱកាស ដល់ពួកគាត់ទទួលបាននូវភាពសប្បាយរីករាយ ទទួលបាននូវសុខភាព មិត្តភាព និងសាមគ្គីភាព និងបាន ចូលរួមក្នុងព្រឹត្តិការណ៍ ប្រកួតកីឡាថ្នាក់ខេត្ត ថ្នាក់ ជាតិ នឹងការប្រកួតផ្សេងៗទៀតដែលរៀបចំដោយគណៈកម្មាធិការ ជាតិអូឡាំពិកកម្ពុជា។

សូមបញ្ជាក់ផងដែរថា គណៈកម្មាធិការជាតិស្ប៉េស្យាល់អូឡាំពិកកម្ពុជា សហការជាមួយអនុគណៈកម្មាធិការស្ប៉េស្យាល់អូឡាំពិកខេត្តកណ្តាល បានរៀបចំវគ្គបណ្តុះបណ្តាលគ្រូបង្វឹកកីឡាវាយកូនឃ្លីលើតុ ដល់សិក្ខាកាមចំនួន ២៤នាក់ ស្រី៣នាក់ ដែលប្រព្រឹត្តទៅចំនួន១ថ្ងៃ នៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ។










Previous Post Next Post
Breaking News