គេហទំព័រ TK-Hotnews (www.k-tkhotnews.com.kh) មានអាសយដ្ឋាន ផ្ទះលេខ ៤៧៧ ផ្លូវ លំ ភូមិក្រពើហាកើត សង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ ខេត្តកណ្តាល ។ "សូមអរគុណ"
គេហទំព័រ TK-Hotnews សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយ like ជួយ share ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នា ។ សូមអរគុណ...!

ឆ្លងរចរន្តអគ្គិសនីបណ្តាលឱ្យទុស្សេខ្សែភ្លើងឆេះផ្ទះអស់ ០២ល្វែងនិងខូចខាតសម្ភារ:មួយចំនួនធំនៅភូមិ/ក្រុងតាខ្មៅ



(ខេត្តកណ្តាល)៖ យប់រំលងអាធ្រាតថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៥ វេលាម៉ោង០២:៣០នាទី មានករណីអគី្គភ័យមួយ បណ្តាលឲ្យឆេះផ្ទះអស់ចំនួន ០២ល្វែង និងខូចខាតសម្ភារះមួយចំនួនធំ នៅចំណុចភូមិតាខ្មៅ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល ។ 


១•ម្ចាស់ផ្ទះឈ្មោះ ជុំ ស៊ីណា ភេទស្រី អាយុ៥៥ឆ្នាំមានសមាជិក០៤នាក់ មុខរបរបិត-កាត់តែមម៉ូតូ។


២•ម្ចាស់ផ្ទះឈ្មោះ ឡឹង មួយគា ភេទស្រី អាយុ៦០ឆ្នាំមានសមាជិក០៨នាក់មុខរបរលក់លក់ភេសជ្ជះ។


៣•ម្ចាស់ផ្ទះឈ្មោះ ងួន សៀន ភេទស្រី អាយុ៧០ឆ្នាំមានសមាជិក ០៥នាក់មុខរបរបិទ-កាត់តែមម៉ូតូ។


៤•ម្ចាស់ផ្ទះឈ្មោះ ងួន អយ ភេទស្រី អាយុ៥៥ឆ្នាំមានសមាជិក ០៤នាក់មុខរបរលក់ការហ្វេ ។ គ្រួសារទាំង ០៤មានទីលំនៅភូមិតាខ្មៅ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល។


មូលហេតុ៖ ឆ្លងចរន្តអគ្គិសនី (ទុស្សេខ្សែភ្លើង) ចាប់ផ្តើមឆេះពីផ្ទះទី២ រួចឆ្លងដល់ផ្ទះទី១នឹងទី៣ទី៤តែម្តង ។

   

ប្រើប្រាស់រថយន្តពន្លត់អគ្គីភ័យចំនួន ០៥គ្រឿងទឹក ០៦ស៊ីទែន ក្នុងនោះរថយន្តខេត្តកណ្តាល ០២គ្រឿងទឹក ០៣ស៊ីទែនរថយន្តកងអង្គរក្ស ០៣គ្រឿងទឹក ០៣ស៊ីទែនទើបរលត់ជាស្ថាពរ ។


សូមបញ្ជាក់ថាករណីអគ្គីភ័យនេះ មិនបណ្តាលមានមនុស្សរងរបួសទេ៕





Previous Post Next Post
Breaking News