គេហទំព័រ TK-Hotnews (www.k-tkhotnews.com.kh) មានអាសយដ្ឋាន ផ្ទះលេខ ៤៧៧ ផ្លូវ លំ ភូមិក្រពើហាកើត សង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ ខេត្តកណ្តាល ។ "សូមអរគុណ"
គេហទំព័រ TK-Hotnews សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយ like ជួយ share ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នា ។ សូមអរគុណ...!

ឃាត់ខ្លួនបានហើយជនសង្ស័យ ដែលដុតសម្លាប់មនុស្សមួយគ្រួសារ ០៩នាក់ កាលពីព្រឹកមិញនេះ



ខេត្តកំពង់ចាម÷ បុរសជាជនសង្ស័យ ដែលដុតសម្លាប់មនុស្សមួយគ្រួសារ ស្លាប់ ០៩នាក់ នៅទួលសំបួរ ត្រូវបាននគរបាល ស្នងការខេត្តឃាត់ខ្លួនបានហើយ  ។


សូមជម្រាបជូនថា ករណីឃាតកម្មដុតសម្លាប់មនុស្សមួយគ្រួសារមានគ្នា ចំនួន ០៩នាក់ នៅចំណុចផ្ទះចំការស្វាយចន្ទី ស្ថិតក្នុងភូមិទួលសំបួរ ឃុំទួលសំបួរ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម វេលាម៉ោង០៥ព្រឹក ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៥ ។


សមត្ថកិច្ច បានឲ្យដឹងថា ជនសង្ស័យដែលដុតសម្លាប់មនុស្សមួយគ្រួសារ គឺជាប្តីរបស់ជនរងគ្រោះ។ ជនសង្ស័យត្រូវសមត្ថកិច្ចឃាត់ខ្លួនបានហើយដែលជាអ្នកញៀនថ្នាំ និងមានជម្លោះជាមួយគ្រួសារ មុនឃាតកម្មកើតឡើង  ។


ជនសង្ស័យ ឈ្មោះ សុបិន្ត វិនា អាយុ២១ឆ្នាំ រស់នៅភូមិគីឡូ១០ ឃុំអារក្សត្នោត ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ។ 


ជននេះ បានកាប់សម្លាប់ និងដុតប្រពន្ធ យាយ និងក្មួយៗ សាច់ថ្លៃស្លាប់ សរុបចំនួន ០៩នាក់ ៖ ទី១.ឈ្មោះ ស៊ុន ស្រឿន ភេទស្រី អាយុ៦៧ឆ្នាំ, ២.ឈ្មោះ ធា តាំងលី ភេទស្រី អាយុ២០ឆ្នាំ, ៣.ឈ្មោះ ស៊ីម វិសាល ភេទស្រី អាយុ១៤ឆ្នាំ, ៤.ឈ្មោះ ផា បូតា ភេទប្រុស អាយុ១៣ឆ្នាំ, ៥.ឈ្មោះផា ស្រីតាន ភេទស្រី អាយុ១១ឆ្នាំ, ៦.ឈ្មោះ ធា ថាក់ ភេទប្រុស អាយុ៧ឆ្នាំ, ៧. ឈ្មោះ ធា សុភ័ក្រ្ត ភេទប្រុស អាយុ៧ឆ្នាំ, ៨.ឈ្មោះ ផា សម្ភស្ស ភេទស្រី អាយុ៥ឆ្នាំ និងទី៩. ឈ្មោះ ណាត នាង ភេទស្រី អាយុ២១ឆ្នាំ។ អ្នកទាំង០៩ រស់នៅភូមិទួលសំបួរ ឃុំទួលសំបួរ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ។


បច្ចុប្បន្ន ជនសង្ស័យឈ្មោះ សុបិន្ត វិនា ខាងលើត្រូវបាននគរបាលស្នងការរដ្ឋានខេត្តកំពង់ចាម ឃាត់ខ្លួន ដើម្បីយកទៅកសាងសំណុំរឿងតាមនីតិវិធីច្បាប់៕






Previous Post Next Post
Breaking News