គេហទំព័រ TK-Hotnews (www.k-tkhotnews.com.kh) មានអាសយដ្ឋាន ផ្ទះលេខ ៤៧៧ ផ្លូវ លំ ភូមិក្រពើហាកើត សង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ ខេត្តកណ្តាល ។ "សូមអរគុណ"
គេហទំព័រ TK-Hotnews សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយ like ជួយ share ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នា ។ សូមអរគុណ...!

ឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីលួចយកម៉ូតូ នៅផ្លូវរថភ្លើង ភូមិ១៧


រាជធានីភ្នំពេញ÷នៅថ្ងៃទី២៥ ខែវិច្ឆិកា​​ ឆ្នាំ២០២៥ វេលាម៉ោងប្រហែល១០:៣០នាទីព្រឹក កម្លាំងផ្នែកជំនាញ នៃអធិការដ្ឋាននគរបាលខណ្ឌទួលគោក បានធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យ ០១នាក់ ពាក់ព័ន្ធករណីលួចយកម៉ូតូ នៅចំណុចផ្លូវរថភ្លើង ភូមិ១៧ ក្រុម៧៨ សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក ដែលបានប្រព្រឹត្តបទល្មើសនៅចំណុចមុខផ្ទះ៦១B ផ្លូវលេខ២៥៣ សង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក កាលពីវេលាម៉ោង០២:២៨នាទីយប់រំលងអាធ្រាត ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៥។


ជនសង្ស័យ:ឈ្មោះ ​​កប សុភា  ហៅពៅ ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិខ្មែរ មុខរបរ ពុំពិតប្រាកដ ស្នាក់នៅមិនពិតប្រាកដ (មានសារធាតុញៀន) ។


វត្ថុតាងចាប់យក: ម៉ូតូម៉ាក HONDA BEAT ពណ៌ស លាយ ក្រហម ពាក់ផ្លាកលេខ ភ្នំពេញ 1HS-4193 (ជារបស់ជនរងគ្រោះ) ដែលជនសង្ស័យធ្វើសកម្មភាពលួចយក, ម៉ូតូម៉ាក SIRUIS ពណ៌ខ្មៅ គ្មានផ្លាកលេខ (ជារបស់ជនសង្ស័យជិះធ្វើសកម្មភាព), ក្រាមសថ្លាសង្ស័យជាសារធាតុញៀន ចំនួន ០១កញ្ចប់តូច ។


បច្ចុប្បន្នជនសង្ស័យខាងលើ កំពុងឃាត់ខ្លួនជាបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌទួលគោក  ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការ ចាត់ការតាមនីតិវិធី ៕


Previous Post Next Post
Breaking News