គេហទំព័រ TK-Hotnews (www.k-tkhotnews.com.kh) មានអាសយដ្ឋាន ផ្ទះលេខ ៤៧៧ ផ្លូវ លំ ភូមិក្រពើហាកើត សង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ ខេត្តកណ្តាល ។ "សូមអរគុណ"
គេហទំព័រ TK-Hotnews សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយ like ជួយ share ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នា ។ សូមអរគុណ...!

សិក្ខាសាលាសមាហរណកម្ម កម្មវិធីវិនិយោគបីឆ្នាំរំកិលស្រុក ឃុំ ឆ្នាំ២០២៦-២០២៨ នៅថ្នាក់ស្រុកអង្គស្នួល ខេត្តកណ្តាល


ខេត្តកណ្ដាល៖នៅព្រឹកថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៥ ឯកឧត្តម ប៊ុន ផេង អភិបាលរងខេត្តកណ្ដាល បានអញ្ជើញជាអធិបតីក្នុងសិក្ខាសាលាសមាហរណកម្ម កម្មវិធីវិនិយោគបីឆ្នាំរំកិលក្រុង ស្រុក និងឃុំ សង្កាត់ នៅថ្នាក់ក្រុង ស្រុក (២០២៦-២០២៨) ឆ្នាំ២០២៥ នៅស្រុកអង្គស្នួល ខេត្តកណ្តាល។


ឯកឧត្តម ប៊ុន ផេង អភិបាលរងខេត្តកណ្តាល បានមានប្រសាសន៍ថា៖សិក្ខាសាលានៅពេលនេះ គឺជាការរួមចំណែកគាំទ្រឱ្យកាន់តែមានប្រសិទ្ធភាពថែមទៀត ក្នុងការអនុវត្តផែនការអភិវឌ្ឍន៍រយៈពេលប្រាំឆ្នាំ តាមរយៈការរៀបចំកម្មវិធីវិនិយោគបីឆ្នាំរំកិលរបស់ក្រុមប្រឹក្សាឃុំ-សង្កាត់ ហើយចាប់តាំងពីមានកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ រហូតដល់បច្ចុប្បន្ន សិក្ខាសាលាសមាហរណកម្ម កម្មវិធីវិនិយោគ៣ឆ្នាំរំកិល ឃុំ-សង្កាត់ នៅថ្នាក់ក្រុង-ស្រុក ចំនួនគម្រោងដែលស្នើឡើង ក្នុងកម្មវិធីវិនិយោគ៣ឆ្នាំរំកិលឃុំ-សង្កាត់ ក្រុង-ស្រុក ទទួលបានគាំទ្រជាបន្តបន្ទាប់ពីរដ្ឋបាលខេត្ត មន្ទីរជំនាញជុំវិញខេត្ត សប្បុរសជននិងអង្គការនានាធ្វើឱ្យជីវភាពរស់នៅរបស់ប្រជាជនកាន់តែប្រសើរឡើង។


ឯកឧត្ដមអភិបាលរងខេត្ត បានបន្តថា៖ សិក្ខាសាលានៅពេលនេះ គឺជាចំណុចជួបគ្នានៃវិមជ្ឈការ និងវិសហមជ្ឈការ ក្នុងគោលបំណងផ្ដល់ឱកាសឱ្យមានការផ្សារភ្ជាប់ឱ្យកាន់តែរលូនរវាងដំណើរការកសាងកម្មវិធីវិនិយោគបីឆ្នាំរំកិលឃុំ ស្រុក ជាមួយផែនការរបស់មន្ទីរជំនាញ អង្គការ ដៃគូអភិវឌ្ឍន៍នានាព្រមទាំងសប្បុរសជនទាំងអស់ដែលធ្វើសកម្មភាពក្នុងមូលដ្ឋាន។ គោលនយោបាយវិមជ្ឈការ និងវិសហមជ្ឈការ ដើម្បីគាំទ្រ និងចូលរួមចំណែកយ៉ាងសកម្មក្នុងការអនុវត្ត យុទ្ធសាស្រ្តបញ្ចកោណដំណាក់កាល ទី១ដើម្បីកំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព និងអាទិភាពគន្លឺះ៥គឺ មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា ជាពិសេសបច្ចេកវិទ្យាឌីជីថល ។ 


ឯកឧត្តម អភិបាលរងខេត្ត បានឱ្យដឹងថា គម្រោងឃុំ-សង្កាត់ ដែលបានស្នើឡើងសម្រាប់អនុវត្តឆ្នាំ ២០២៥ សរុប ៤ ៣១៤ គម្រោងក្នុងនោះ វិស័យកសិកម្ម ៣៤១ វិស័យអាជីវកម្ម ៥៣៣ គម្រោងវិស័យអប់រំ ៤៩៩ គម្រោង វិស័យសុខភាព ១ ០២៤ គម្រោង វិស័យភាពងាយរងគ្រោះ ១៨៩ គម្រោង វិស័យបរិស្ថាន ៦២៩ គម្រោង និងវិស័យរដ្ឋបាលនិង សន្តិសុខ ១ ០៧៩ គម្រោង ទទួល បានការគាំទ្រតាមរយៈការចុះកិច្ចព្រមព្រៀងបណ្តោះអាសន្នចំនួន ២ ២៤២ គម្រោង ស្មើ៥២ ភាគរយ។ ដោយឡែកស្រុកអង្គស្នួលគម្រោងស្នើឡើងសរុប ២៤៧ រួមមានៈ វិស័យកសិកម្ម ១៩ គម្រោង វិស័យ អាជីវកម្ម ៣១ គម្រោង វិស័យអប់រំ ២០ គម្រោង វិស័យសុខភាព ១០០ គម្រោង វិស័យភាពងាយរងគ្រោះ ១ គម្រោង វិស័យបរិស្ថាន ២៨ គម្រោង និងវិស័យរដ្ឋបាលនិង សន្តិសុខ៤៨ គម្រោង ទទួលបានការគាំទ្រតាមរយៈការចុះកិច្ចព្រមព្រៀងបណ្តោះអាសន្នចំនួន ១៧៩ គម្រោង ស្មើនឹង ៧២ ភាគរយ។


សូមបញ្ចាក់ថា លទ្ធផលគាំទ្រក្នុងសិក្ខាសាលាសមាហរណកម្ម សរុបរួម មានចំនួន១៤៧/២២៩គម្រោងស្មើនឹង៦៤ភាគរយ មន្ទីរជំនាញចំនួន១៤៧/២២៩គម្រោងស្មើនឹង៦៤ភាគរយ អង្គការ០គម្រោង សប្បុរសជន០គម្រោង គម្រោងក្រុង ស្រុកទទួលបានការគាំទ្រចំនួន៥/៦៦ គម្រោង ស្មើនឹង៨ ភាគរយ៕









Previous Post Next Post
Breaking News