គេហទំព័រ TK-Hotnews (www.k-tkhotnews.com.kh) មានអាសយដ្ឋាន ផ្ទះលេខ ៤៧៧ ផ្លូវ លំ ភូមិក្រពើហាកើត សង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ ខេត្តកណ្តាល ។ "សូមអរគុណ"
គេហទំព័រ TK-Hotnews សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយ like ជួយ share ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នា ។ សូមអរគុណ...!

ឆ្លើយតបទៅនឹងតម្រូវការជាអទិភាពនៅមូលដ្ឋាន រដ្ឋបាលមុខកំពូល បានរៀបចំសិក្ខាសាលាសមាហរណកម្ម កម្មវិធីវិនិយោគ ៣ឆ្នាំរំកិល ឃុំ-ស្រុក ឆ្នាំ ២០២៦-២០២៨ នៅថ្នាក់ស្រុកឆ្នាំ២០២៥


ខេត្តកណ្តាល៖ ដើម្បីកៀរគរធនធានពីប្រភពនានាសម្រាប់គាំទ្រដល់គម្រោងវិនិយោគទាំងឡាយ ដែលបានស្នើឡើងដោយរដ្ឋបាលស្រុក ឃុំ សំដៅឆ្លើយតបទៅនឹងតម្រូវការជាអទិភាពនៅមូលដ្ឋាន សិក្ខាសាលាសមាហរណកម្មថ្នាក់ស្រុក របស់រដ្ឋបាលស្រុកមុខកំពូល ត្រូវបានរៀបចំឡើងនាព្រឹកថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅសាលប្រជុំសាលាស្រុក ក្រោមអធិបតី ឯកឧត្តម តាំង ម៉េងលាន អភិបាលរងខេត្តកណ្តាល ដោយមានការអញ្ជើញចូលរួមផងដែរពីសំណាក់មន្ទីរអង្គភាពពាក់ព័ន្ធ អាជ្ញាធរឃុំ ស្រុក អង្គការ និងសប្បុរសជននានាជាង ១០០នាក់។

       

ថ្លែងទៅកាន់អង្គសិក្ខាសាលានេះ ឯកឧត្តម តាំង ម៉េងលាន បានមានប្រសាសន៍ថា សមាហរណកម្មនាពេលនេះ គឺពិតជាមានសារៈសំខាន់ណាស់ ព្រោះសិក្ខាសាលានេះនឹងធ្វើឱ្យមានការសម្របសម្រួលមួយ រវាងគម្រោងនានានៃកម្មវិធីវិនិយោគរបស់រដ្ឋបាលស្រុក និងឃុំ ដែលបង្កើតឱ្យមានកិច្ចសហការរវាងរដ្ឋបាលស្រុក ជាមួយរដ្ឋបាលឃុំ និងគ្រប់ភាគីពាក់ព័ន្ធនានាកាន់តែប្រសើឡើង។ ឯកឧត្តមបានបន្តថា សិក្ខាសាលានៅពេលនេះ គឺជាការរួមចំណែកគាំទ្រឱ្យកាន់តែមានប្រសិទ្ធភាពថែមទៀតក្នុងដំណើរការកសាងផែនការអភិវឌ្ឍន៍ និងកម្មវិធីវិនិយោគរបស់ក្រុមប្រឹក្សាស្រុក និងឃុំ។


ឯកឧត្តមអភិបាលរងខេត្ត បានឱ្យដឹងថា ចាប់តាំងពីមានកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ រហូតដល់ដល់បច្ចុប្បន្ន សិក្ខាសាលាសមាហរណកម្ម កម្មវិធីវិនិយោគ៣ឆ្នាំរំកិលឃុំ/សង្កាត់ នៅថ្នាក់ក្រុង-ស្រុក ចំនួនគម្រោងដែលស្នើឡើង ក្នុងកម្មវិធីវិនិយោគ៣ឆ្នាំរំកិលឃុំ/សង្កាត់ ក្រុង/ស្រុក ទទួលបានគាំទ្រជាបន្តបន្ទាប់ពីរដ្ឋបាលខេត្ត មន្ទីរ ជំនាញជុំវិញខេត្ត សប្បុរសជននិងអង្គការនានាធ្វើឱ្យជីវភាពរស់នៅរបស់ប្រជាជនកាន់តែប្រសើរឡើង។ ជាលទ្ធផលគម្រោងឃុំ សង្កាត់ ដែលបានស្នើឡើងឆ្នាំ២០២៤ សម្រាប់អនុវត្តឆ្នាំ២០២៥ សម្រាប់ស្រុកមុខកំពូល មានគម្រោងស្នើឡើងសរុបមាន ២៥៧ រួមមាន៖ វិស័យកសិកម្ម ២០គម្រោង វិស័យ អាជីវកម្ម ៤៣គម្រោង វិស័យវិស័យអប់រំ ៤៥គម្រោង វិស័យសុខភាព ៧១គម្រោង វិស័យភាពងាយរងគ្រោះ ៤គម្រោង វិស័យបរិស្ថាន ២៧គម្រោង និងវិស័យរដ្ឋបាលសន្តិសុខ ៤៧គម្រោង ដោយទទួលបានការគាំទ្រតាមរយៈការចុះកិច្ចព្រមព្រៀងបណ្តោះអាសន្នចំនួន ១២៤ គម្រោង ស្មើ ៤៨ ភាគរយ។


ឯកឧត្តមអភិបាលរងខេត្ត បានស្នើដល់រដ្ឋបាលស្រុក និងរដ្ឋបាលឃុំទាំង៧ ក្នុងស្រុកមុខកំពូល ក្រោយពេលបញ្ចប់សិក្ខាសាលានេះទៅ ក្រុមប្រឹក្សាឃុំគ្រប់ឃុំ ពិសេសគណៈកម្មាធិការកសាងផែនការ និងថវិកាឃុំ គ្រប់ឃុំ និងក្រុមការងារកសាងផែនការ និងកម្មវិធីវិនិយោគស្រុក ត្រូវខិតខំបន្តអនុវត្តសម្រេចឱ្យបាននូវកិច្ចការដែល នៅសេសសល់ស្របតាមប្រតិទិនការងារកសាងកម្មវិធីវិនិយោគ ៣ឆ្នាំរំកិលឃុំ ស្រុក ដែលបានគ្រោងទុក ដើម្បីដាក់ជូនក្រុមប្រឹក្សាឃុំ ក្រុមប្រឹក្សាស្រុក ពិនិត្យអនុម័តនិងផ្សព្វផ្សាយជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន។ ជាពិសេសកិច្ចការដែលឃុំ ស្រុកត្រូវបំពេញនោះគឺការធ្វើឱ្យប្រសើរឡើងជាបណ្ដើរៗ អំពីជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ និងការរក្សាសន្តិសុខសណ្ដាប់ធ្នាប់ជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន តាមរយៈការអនុវត្តគោលនយោបាយភូមិឃុំមានសុវត្ថិភាព។


សូមបញ្ចាក់ថា ជាលទ្ធផលនៃសិក្ខាសាលានេះ គម្រោងរបស់រដ្ឋបាលស្រុកដែលទទួលការគាំទ្រសរុបមាន ១២គម្រោង និងគម្រោងរបស់រដ្ឋបាលឃុំទទួលបានការគាំទ្រចំនួន ១១៥គម្រោង។











Previous Post Next Post
Breaking News