គេហទំព័រ TK-Hotnews (www.k-tkhotnews.com.kh) មានអាសយដ្ឋាន ផ្ទះលេខ ៤៧៧ ផ្លូវ លំ ភូមិក្រពើហាកើត សង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ ខេត្តកណ្តាល ។ "សូមអរគុណ"
គេហទំព័រ TK-Hotnews សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយ like ជួយ share ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នា ។ សូមអរគុណ...!

អគ្គលេខាធិការដ្ឋាន នៃគណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា និងអគ្គស្នងការដ្ឋាននគរបាលជាតិ ចុះផ្អាក និងបិទអាជីវកម្មកាស៊ីណូ ជីន ប៉ី និង ជី ស៊ី សរុបចំនួន៤នៅខេត្តព្រះសីហនុ


ក្រុងព្រះសីហនុ÷រាជរដ្ឋាភិបាលកម្ពុជា បានធ្វើ​យុទ្ធនាការបោសសម្អាតការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា នៅថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២៥ វេលាម៉ោង០៩នាទីព្រឹក បានចុះផ្អាក និងបិទអាជីវកម្ម (បិទ Seal) កាស៊ីណូធំៗចំនួន០៤ កន្លែងដែលសង្ស័យថា​ពាក់ព័ន្ធ​ជាមួយមេខ្លោងឆបោកអន្តរជាតិ Chen Zhi នៅខេត្តព្រះសីហនុ ៖


១. សេចក្តីសម្រេចលេខ ០២៨ គ.ល.ក សសរ ចុះថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៥ ស្តីពីការព្យួរអាជ្ញាបណ្ណរបស់ក្រុមហ៊ុន ជីន ប៉ី គ្រុប ឯ.ក ដែលមានកាស៊ីណូឈ្មោះ ជីន ប៉ី គ្រុប, ២. សេចក្តីសម្រេចលេខ ០២៩ គ.ល.ក. សសរ ចុះថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៥ ស្តីពីការព្យួរអាជ្ញាបណ្ណរបស់ក្រុមហ៊ុន ខេមបូឌាន ហេង ស៊ីន រៀល អុីស្ទេត ឯ.ក ដែលមានកាស៊ីណូឈ្មោះ ជីន ប៉ី, ៣. សេចក្តីសម្រេចលេខ ០៣០ គ.ល.ក. សសរ ចុះថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៥ ស្តីពីការព្យួរអាជ្ញាបណ្ណរបស់ក្រុមហ៊ុន ជី.ស៊ី មេឌា ឯ.ក ដែលមានកាស៊ីណូឈ្មោះ ជី.ស៊ី កាស៊ីណូ និង ៤. សេចក្តីសម្រេចលេខ ០៣១ គ.ល.ក សសរ ចុះថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៥ ស្តីពីការព្យួរអាជ្ញាបណ្ណរបស់ក្រុមហ៊ុន ជី.ស៊ី មេឌា ឯ.ក ដែលមានកាស៊ីណូឈ្មោះ កាស៊ីណូ ជីន ប៉ី ៤ ដោយសង្ស័យប្រព្រឹត្តបទល្មើសលួចលាក់បង្កប់អំពើឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ៕







Previous Post Next Post
Breaking News