គេហទំព័រ TK-Hotnews (www.k-tkhotnews.com.kh) មានអាសយដ្ឋាន ផ្ទះលេខ ៤៧៧ ផ្លូវ លំ ភូមិក្រពើហាកើត សង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ ខេត្តកណ្តាល ។ "សូមអរគុណ"
គេហទំព័រ TK-Hotnews សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយ like ជួយ share ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នា ។ សូមអរគុណ...!

BREAKING ករណីរំដោះឧក្រិដ្ឋជនវៀតណាម​ពីតុលាការខេត្តស្វាយរៀង កម្លាំងសមត្ថកិច្ច​ស្រាវជ្រាវ​តាមចាប់ខ្លួនវិញអស់ហើយ សរុបអ្នកទោស៦នាក់ និងអ្នកមករំដោះម្នាក់



ខេត្តស្វាយរៀង៖ ពាក់ព័ន្ធករណីបាញ់រំដោះអ្នកទោសចេញពីតុលាការខេត្តស្វាយរៀង កាលពីព្រឹកថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ ត្រូវបានកម្លាំងនគរបាលនាយកដ្ឋានព្រហ្មទណ្ឌ ដឹកនាំស្រាវជ្រាវចាប់ខ្លួនមកវិញបានទាំងអស់ហើយ ក្នុងនោះមានអ្នកទោស៦នាក់ និងស្ដ្រីម្នាក់ជាអ្នកមកផ្តល់អសវុធដើម្បីធ្វើសកម្មភាពបាញ់រំដោះអ្នកទោសផងដែរ សរុបទាំងអស់ចំនួន៧នាក់។

ប្រតិបត្តិការនេះអនុវត្តតាមបទបញ្ជាម៉ឺងម៉ាត់របស់ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងលោកឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ។ ដឹកនាំកម្លាំងផ្ទាល់ដោយលោកឧត្តមសេនីយ៍ត្រី ហ៊ុន មុន្នីរ័ត្ន, វរសេនីយ៍ឯក ហែម បូណា និងវរសេនីយ៍ឯក ឆាន់ គីមលី អនុប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ។

សូមបញ្ជាក់ថា ÷កាលពីព្រឹកថ្ងៃទី១៨ ខែវិច្ឆកា ឆ្នាំ២០២៥នេះ មានហេតុការណ៍បង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងមួយ ដោយសារក្រុមឧក្រិដ្ឋជនមួយក្រុម ត្រូវបានគេសង្ស័យថាជាជនជាតិវៀតណាម បានចូលទៅបាញ់រំដោះអ្នកទោសម្នាក់ដែលជាបក្ខពួករបស់ខ្លួន ចេញពីបរិវេណសាលាដំបូងខេត្តស្វាយរៀង។


ហេតុការណ៍នេះបានកើតឡើងនៅពេលដែលសមត្ថកិច្ចកំពុងនាំអ្នកទោសរូបនោះចូលទៅក្នុងតុលាការ ដើម្បីកាត់ទោស ។







Previous Post Next Post
Breaking News