គេហទំព័រ TK-Hotnews (www.k-tkhotnews.com.kh) មានអាសយដ្ឋាន ផ្ទះលេខ ៤៧៧ ផ្លូវ លំ ភូមិក្រពើហាកើត សង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ ខេត្តកណ្តាល ។ "សូមអរគុណ"
គេហទំព័រ TK-Hotnews សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយ like ជួយ share ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នា ។ សូមអរគុណ...!

អាជ្ញាធរខេត្តកណ្តាល អំពាវនាវឱ្យប្រជាពលរដ្ឋទៅពិនិត្យមើលទិន្នន័យក្បាលដីរបស់ខ្លួន ដែលបិទផ្សាយជាសាធារណៈ រយៈពេល១៥ថ្ងៃ ក្នុងឃុំចំនួន៣នៃស្រុកស្អាង ខេត្តកណ្តាល


ខេត្តកណ្តាល៖ ឯកឧត្តម ហាក់ សុខមករា អភិបាលរងខេត្តកណ្តាល បានអំពាវនាវឱ្យប្រជាពលរដ្ឋទៅពិនិត្យលើទិន្នន័យក្បាលដីរបស់ខ្លួនដែលមាននៅក្នុងឯកសារ នៃការវិនិច្ឆ័យលើការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ ដើម្បីបញ្ជាក់ពីភាពត្រឹមត្រូវ ឬខុសឆ្គងដែលត្រូវកែតម្រូវក្នុងរយៈពេល ១៥ថ្ងៃ ដោយរាប់បញ្ចូលទាំងថ្ងៃឈប់សម្រាក ថ្ងៃបុណ្យទានផ្សេងៗ។ ការអំពាវនាវនេះ បានធ្វើឡើងក្នុងពិធីបិទផ្សាយជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ ចំនួន១០ភូមិ គឺភូមិព្រែកតាពិន ភូមិពោធិ៍តាប៉ាង ឃុំស្វាយប្រទាល ភូមិទួលក្តី ឃុំត្រើយស្លា ភូមិព្រែកស្លែង ភូមិវាលត្រែង ឃុំតាលន់ ភូមិលេខ១ ភូមិលេខ២ ភូមិលេខ៣ ភូមិលេខ៤ និងភូមិលេខ ៥ ឃុំប្រាសាទ ស្រុកស្អាង សរុបមានចំនួន ១០ ៦០៩ ក្បាលដី នាព្រឹកថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៥ ។


ឯកឧត្តម ហាក់ សុខមករា បានលើកឡើងថា៖ ការបិទផ្សាយជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យលើការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រពន្ធ័សម្រាប់ថ្ងៃនេះ គឺមានសារៈសំខាន់សម្រាប់ប្រជាពលរដ្ឋ ដូចនេះ ប្រជាពលរដ្ឋទាំង១០ភូមិ ដែលមានក្បាលដីក្នុងបញ្ជីបិទផ្សាយ សូមទៅពិនិត្យមើលឱ្យបានគ្រប់ៗគ្នាដោយគិតចាប់ពីថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៥ រហូតដល់ថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៥ និងសូមផ្សព្វផ្សាយទៅអ្នកផ្សេងទៀត ដែលមិនបានចូលរួម ឱ្យគាត់មកពិនិត្យ ព្រោះរយៈពេលនៃការបិទមានត្រឹមតែ១៥ថ្ងៃប៉ុណ្ណោះ។ ក្រោយការបិទផ្សាយនេះ ប្រជាពលរដ្ឋដែលជាម្ចាស់ក្បាលដី និងអ្នកកាន់កាប់ដីទាំងអស់នឹងទទួលបានប័ណ្ណកម្មសិទ្ធិ ហើយនិងក្លាយជាម្ចាស់ដីពិតប្រាកដ មានសិទ្ធិស្របច្បាប់ក្នុងការកាន់កាប់ ប្រើប្រាស់ និងអាស្រ័យផលតាមតម្រូវការ។

ឯកឧត្តមបានបន្ថែមថា៖ ការបិទផ្សាយនៅថ្ងៃនេះ ជាដំណាក់កាលទី៣ នៃនីតិវិធី ក្រោយពីបញ្ចប់ការងារនៅវាល ចំពោះរាល់ឯកសារ និងទិន្នន័យក្បាលដីទាំងអស់ នឹងត្រូវរៀបចំដោយមន្ត្រីកម្មវិធីអនុវិស័យរដ្ឋបាលដីធ្លី សម្រាប់រៀបចំចេញជាប្លង់សុរិយោដី និងឈ្មោះម្ចាស់ដី សម្រាប់ក្បាលដីនៅក្នុងតំបន់វិនិច្ឆ័យខាងលើនេះ។

ក្នុងឱកាសនោះលោក ព្រំ ឆាត អនុប្រធានមន្ទីររៀបចំដែនដីនគរូបនីយកម្មសំណង់និងសុរិយោដីខេត្តកណ្តាល បានឱ្យដឹងថា៖ស្រុកស្អាង៖ បានបិទផ្សាយរហូតមកដល់ពេលនេះបានចំនួន ៥៦លើកស្មើនឹង ១២០ភូមិ និងសម្រេចចេញបណ្ណបាន ៨០ភូមិ ស្មើនឹង ៦៦ ១៩៩បណ្ណ រួចហើយ។សម្រាប់ខេត្តកណ្តាលទាំងមូល៖ បានបិទផ្សាយបាន ៣១៦លើក សរុប ៩៧៩ភូមិ ចេញបណ្ណបាន ៤៩៥ ៣៩៦បណ្ណ ហើយគ្រោងនឹងបន្តបិទផ្សាយអោយចប់ ទូទាំងខេត្ត ចំនួន ២៨ភូមិ ដែលនៅសល់ រហូតដល់បំណាច់ឆ្នាំ២០២៥នេះ៕








Previous Post Next Post
Breaking News