គេហទំព័រ TK-Hotnews (www.k-tkhotnews.com.kh) មានអាសយដ្ឋាន ផ្ទះលេខ ៤៧៧ ផ្លូវ លំ ភូមិក្រពើហាកើត សង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ ខេត្តកណ្តាល ។ "សូមអរគុណ"
គេហទំព័រ TK-Hotnews សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយ like ជួយ share ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នា ។ សូមអរគុណ...!

ក្រុមប្រឹក្សាខេត្តកណ្តាល បានបើកកិច្ចប្រជុំសាមញ្ញលើកទី១៩ អាណត្តិទី៤ ដើម្បីពិនិត្យ ពិភាក្សា និងអនុម័តការងារសំខាន់ៗរបស់ខេត្ត


ខេត្តកណ្តាល៖ ឯកឧត្តម នូ សាខន បានកោតសរសើរ និងវាយតម្លៃខ្ពស់ដល់គណៈអភិបាលខេត្ត មន្ទីរអង្គភាពជុំវិញខេត្ត និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ដែលបានយកចិត្តទុកដាក់ខិតខំប្រឹងប្រែងបំពេញការងារប្រកបដោយការទទួលខុសត្រូវខ្ពស់ និងកិច្ចខិតខំប្រឹងប្រែងក្នុងការដោះស្រាយបញ្ហាប្រឈមនានាដែលកើតមានឡើងក្នុងខែវិច្ឆិកាកន្លងមក ដោយទទួលបានលទ្ធផលល្អប្រសើរ ជាពិសេស ថ្នាក់ដឹកនាំខេត្ត និងមន្ទីរជុំវិញខេត្តបានចូលរួមយ៉ាងសកម្មក្នុងវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់លើកទី២ អាណត្តិទី៤ របស់ក្រុមប្រឹក្សាខេត្តនាពេលកន្លងមកនេះ។


ការកោតសរសើរនេះ បានធ្វើឡើងក្នុងឱកាសដែល ឯកឧត្តម នូ សាខន ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល បានអញ្ជើញជាគណៈអធិបតី ក្នុងកិច្ចប្រជុំសាមញ្ញលើកទី១៩ អាណត្តិទី៤ នាព្រឹកថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៥ ដើម្បីពិនិត្យ ពិភាក្សា និងអនុម័តការងារសំខាន់ៗរបស់ខេត្ត ដែលមានរបៀបវារៈសំខាន់ៗចំនួន ៨ ដោយមានការអញ្ជើញចូលពី ឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត ឯកឧត្តម លោកជំទាវជាតំណាងក្រសួងមហាផ្ទៃ កងកម្លាំងមានសមត្ថកិច្ច លោក លោកស្រី ប្រធាន អនុប្រធានមន្ទីរអង្គភាពជំុំវិញមកខេត្ត នាយក នាយករងរដ្ឋបាលសាលាខេត្ត នាយក នាយករងទីចាត់ការអង្គភាពចំណុះសាលាខេត្ត និងមន្រ្តីពាក់ព័ន្ធជាច្រើនរូប។

ឯកឧត្តម នូ សាខន បានបញ្ចាក់ថា ក្រុមប្រឹក្សាខេត្តបានរៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់លើកទី២ អាណត្តិទី៤ បានចំនួន១២ក្រុង-ស្រុករួចមកហើយ នៅសល់តែក្រុងសំពៅពូនមួយទៀតប៉ុណ្ណោះ ហើយតាមរយៈវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នេះ ក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត និងមន្ទីរអង្គភាពពាក់ព័ន្ធទាំងអស់ទទួលបាននូវសំណូមពរដែលជាតម្រូវការរបស់ប្រជាពលរដ្ឋនៅមូលដ្ឋានបានយ៉ាងច្រើន ដែលតម្រូវឲ្យអង្គភាពពាក់ព័ន្ធទាំងអស់ត្រូវតែខិតខំដោះស្រាយជូនពួកគាត់ឲ្យបានទាន់ពេលវេលា និងមានប្រសិទ្ធភាពខ្ពស់។

ជាមួយគ្នានេះ ឯកឧត្តមប្រធានក្រុមប្រឹក្សាខេត្ត ក៏បានលើកទឹកចិត្តដល់ឯកឧត្តម លោកជំទាវសមាជិកក្រុមប្រឹក្សាខេត្ត និងបណ្ដាមន្ទីរអង្គភាពពាក់ព័ន្ធទាំងអស់ ត្រូវរួមគ្នាផ្តល់ជាមតិយោបល់ និងធាតុចូលបន្ថែមទៀត ទៅលើរបៀបវារៈនីមួយៗដែលបានដាក់ឆ្លងក្រុមប្រឹក្សាដើម្បីធ្វើការពិនិត្យ និងអនុម័ត ជាពិសេសគឺការពិភាក្សា និងអនុម័ត ទៅលើតារាងសរុបផែនការលទ្ធកម្មប្រចាំឆ្នាំ២០២៦។

ថ្លែងក្នុងកិច្ចប្រជុំនេះដែរ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល បានស្នើដល់មន្ទីរអង្គភាពទាំងអស់ ត្រូវយកចិត្តទុកដាក់ ទៅលើការងារលទ្ធកម្ម ដែលពាក់ព័ន្ធនិងមន្ទីររបស់ខ្លួន។ ឯកឧត្តមអភិបាលខេត្ត បានធ្វើការក្រើនរំលឹក និងណែនាំដល់បណ្ដាមន្ទីរអង្គភាពពាក់ព័ន្ធទាំងអស់ ត្រូវត្រៀមលក្ខណៈធ្វើបទអន្តរាគមន៍ ក្នុងសន្និបាតបូកសរុបលទ្ធផលការងារ ឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦ របស់រដ្ឋបាលខេត្តកណ្តាល ដែលនឹងរៀបចំនាពេលខាងមុខនេះ។






Previous Post Next Post
Breaking News