ប្រទេសប៉េរូ ៖ កងម៉ារីនប៉េរូ កាលពីយប់ថ្ងៃទី១ ធ្នូ បានប្រឹងរុករកមនុស្សយ៉ាងតិច៣០នាក់ ដែលបាត់ខ្លួនចាប់តាំងពីមានការបាក់ដីនៅត្រង់កំពង់ផែទន្លេមួយ បណ្ដាលឲ្យលិចនាវា២គ្រឿងដែលសំចតនៅកំពង់ផែនោះ នាភាគកណ្ដាលប្រទេស បណ្ដាលឲ្យមនុស្សស្លា.ប់យ៉ាងតិច១២នាក់ក្នុងនោះមានកុមារ៤នាក់។
ការបាក់ដីនេះ កើតមាននាព្រឹកព្រលឹមថ្ងៃទី១ ធ្នូ នៅកំពង់ផែIPARIA ក្បែរតំបន់អាម៉ាហ្សូនអ៊ូកាយ៉ាលី កន្លែងដែលរដូវភ្លៀងចាប់ផ្ដើម។ នាវាទន្លេទាំង២គ្រឿងនោះកំពុងចតពេលមានការបាក់ដី ។
នាវាមួយគ្រឿងក្នុងចំណោមនាវាទាំង២គ្រឿងនោះ ប៉ុន្មានម៉ោងមុននេះបានចាកចេញពីកំពង់ផែពូកាល់ប៉ា ទីប្រជុំជនតំបន់អាម៉ាហ្សូនប៉េរូ ជាមួយអ្នកដំណើរ៦៥នាក់ ប៉ុនប៉ងទៅកាន់សហគមន៍ដាច់ស្រយាលមួយរបស់មនុស្សដើមម្ចាស់ស្រុក ។ ចំណែកនាវាមួយគ្រឿងទៀតជានាវាទទេ ។ ភាគច្រើននៃជនរងគ្រោះស្ថិតក្នុងសហគមន៍ម្ចាស់ដើមស្រុក ។
បណ្ដារូបភាពផ្សាយដោយទូរទស្សន៍ UTV NOTICIAS បង្ហាញមនុស្សរត់
ប្រញ៉ាយលើមាត់ច្រាំងទន្លេពោរពេញដោយខ្សាច់ចោលឥវ៉ាន់និងវ៉ាលិស ។ សាក្សីម្នាក់ដែលជាអ្នកនៅរស់រានមានជីវិតបានរៀបរាប់ថា មានការបាក់ដីដ៏ធំមួយ ហើយនាវាដែលគេជិះក៏លិចភ្លាមៗ។ មនុស្សម្នានាំគ្នារត់ចេញតាមបង្អួចឲ្យរួចជីវិត ៕


