គេហទំព័រ TK-Hotnews (www.k-tkhotnews.com.kh) មានអាសយដ្ឋាន ផ្ទះលេខ ៤៧៧ ផ្លូវ លំ ភូមិក្រពើហាកើត សង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ ខេត្តកណ្តាល ។ "សូមអរគុណ"
គេហទំព័រ TK-Hotnews សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយ like ជួយ share ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នា ។ សូមអរគុណ...!

ករណីប្រពន្ធចុងព្រួតវាយ និងចាក់សាំងដុតប្រពន្ធ​ដើម សមត្ថកិច្ចឃាត់ខ្លួនជនដៃដល់៤នាក់បញ្ជូនទៅតុលាការ



កម្លាំងអធិការដ្ឋាននគរបាលក្រុងដូនកែវ កាលពីថ្ងៃទី៣០ ខែវិឆ្ឆិកា ឆ្នាំ២០២៥ បានចាប់ខ្លួនជនសង្ស័យចំនួន៤នាក់ បញ្ជូនទៅសាលាដំបូងខេត្តតាកែវ ដើម្បីចាត់ការទៅតាមច្បាប់ បន្ទាប់ពីពួកគេទាំង៤នាក់បានធ្វើសកម្មភាពដោយព្រួតគ្នាវាយលើស្រ្តីជាប្រពន្ធដើមម្នាក់ឲ្យរងរបួសធ្ងន់ធ្ងរ និងចាក់សាំងដុតស្ទើរស្លាប់កាលពីវេលាម៉ោងប្រមាណជា ៧យប់ ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៥ កន្លងទៅនៅក្នុងភូមិធន់មន់ សង្កាត់បារាយណ៍ ក្រុងដូនកែវ ខេត្តតាកែវ ។


លោក ឥន្ទ មណ្ឌល អធិការនៃអធិការដ្ឋាននគបាលក្រុងដូនកែវ បានថ្លែងឲ្យដឹងថា កាលថ្ងៃទី២៨ ខែខែវិច្ឆិកា ឆ្នាំ២០២៥ វេលាម៉ោង១៩និង៣០នាទី នៅចំណុចមុខផ្ទះរបស់ឈ្មោះ នាង លីម៉េង ដែលស្ថិតនៅក្នុងភូមិធន់មន់ខាងត្បូង សង្កាត់បារាយណ៍ ក្រុងដូនកែវ មានករណីមួយបានកើតឡើងបង្កដោយជនសង្ស័យមានចំនួន០៥នាក់ ទី១ ឈ្មោះ នាង លីម៉េង ភេទស្រី អាយុ៤០ឆ្នាំ មុខរបរមេផ្ទះ(ប្រពន្ធចុង)។ ទី០២ ឈ្មោះ នាង ផារី ភេទស្រី អាយុ៣៥ឆ្នាំ មុខរបរកសិករ។ ទី០៣ ឈ្មោះ វី សៀវម៉ី ភេទស្រី អាយុ១៩ឆ្នាំ មុខរបរលក់ដូរ។ និងទី០៤ ឈ្មោះ វី ឈុនឈី ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរសិស្សនាក់ បានធ្វើសកម្មភាព ព្រួតគ្នាវាយទៅវិញទៅមក និងចាក់សាំងដុតទៅលើភាគីម្ខាងទៀតដែលជាជនរងគ្រោះមានឈ្មោះ លីម ឡៃហុន ភេទស្រី អាយុ៤០ឆ្នាំ មុខរបរកសិករ(ប្រពន្ធដើម) ទីលំនៅបច្ចុប្បន្នភូមិ សង្កាត់ កើតហេតុ ។


លោកអធិការក្រុងបានបន្ថែមថា សកម្មភាពនេះបានបណ្ដាលឱ្យឆេះរងរបួសជនរងគ្រោះដោយរងរបួសជាច្រើនកន្លែងត្រង់ត្រចៀកខាងឆ្វេង លើកញ្ចឹង ក លើខ្នងផ្នែកខាងលើ លើស្មាខាងឆ្វេង រងរបួសលើខ្នងទាំងសងខាងចំនួន០២កន្លែង និងមានស្នាមរងរបួសនៅលើសាច់ដុំខាងឆ្វេងចំនួន០១កន្លែង(រងរបួសភ្លើងឆេះធ្ងន់ធ្ងរ) ត្រូវបានក្រុមគ្រួសារបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្តតាកែវ ។


បើតាមលោកអធិការក្រុងដូនកែវ ភាគីម្ខាងទៀត មានឈ្មោះ នាង លីម៉េង រងរបួសត្រង់កផ្នែកខាងឆ្វេងចំនួន០១កន្លែង (រងរបួសស្រាល) និងទី០២ មានឈ្មោះ វី សៀវម៉ី រងរបួសលើសាច់ដុំខាងស្ដាំចំនួន០១កន្លែង(រងរបួសស្រាល) ។


ក្រោយកើតហេតុកម្លាំងជំនាញនៃអធិការដ្ឋាននគរបាលក្រុងដូនកែវ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលបារាយណ៍ បានចុះដល់កន្លែងកើតហេតុធ្វើការស្រាវជ្រាវឈានដល់ការឃាត់ខ្លួនឈ្មោះ នាង លីម៉េង យកមកធ្វើការសាកសួរនៅអធិការដ្ឋាននគរបាលក្រុងដូនកែវ។ ចំណែកបក្ខពួកផ្សេងទៀតបានរត់គេចខ្លួន លុះដល់ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៥ វេលាម៉ោង១៦ និង៣០នាទី កម្លាំងជំនាញនៃអធិការដ្ឋាននគរបាលក្រុងដូនកែវ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលបារាយណ៍ បានធ្វើការស្រាវជ្រាវឈានដល់ការឃាត់ខ្លួនបក្ខពួកបានចំនួន០៣នាក់ផ្សេងទៀត យកមកអធិការដ្ឋាននគរបាលក្រុងដូនកែវ ដើម្បីធ្វើការសាកសួរ ។


លោក ឥន្ទ មណ្ឌល បានបន្ថែមថា ក្រោយធ្វើការសាកសួរដោយអនុវត្តតាមបទបញ្ជាយ៉ាងម៉ឺងម៉ាត់ពីសំណាក់ លោកឧត្ដមសេនីយ៍ទោ ម៉ែន លី ស្នងការនគរបាលខេត្តតាកែវ និងមានការសម្របសម្រួលនីតិវីធីពីលោក​ ឯក ឆេងហួត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តតាកែវ កម្លាំងជំនាញ នៃអធិការដ្ឋាននគរបាលក្រុងដូនកែវ ធ្វើការកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តអនុវត្តតាមនីតិវិធីច្បាប់ ៕


Previous Post Next Post
Breaking News