គេហទំព័រ TK-Hotnews (www.k-tkhotnews.com.kh) មានអាសយដ្ឋាន ផ្ទះលេខ ៤៧៧ ផ្លូវ លំ ភូមិក្រពើហាកើត សង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ ខេត្តកណ្តាល ។ "សូមអរគុណ"
គេហទំព័រ TK-Hotnews សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយ like ជួយ share ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នា ។ សូមអរគុណ...!

អភិបាលខេត្តកណ្ដាល ទទួលអំណោយ ជាថវិកា គ្រឿងឧបភោគបរិភោគ និងសម្ភារៈមួយចំនួន ពីសប្បុរសជននានា ដើម្បីជូនដល់ជនភៀសសឹក និងវីរៈកងទ័ពជួរមុខ


ខេត្តកណ្ដាល៖ រសៀលថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្ដម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល អញ្ជើញទទួលអំណោយ ជាថវិកា គ្រឿងឧបភោគបរិភោគ និងសម្ភារៈមួយចំនួន ពីសប្បុរសជននានា ដើម្បីជូនដល់ជនភៀសសឹកត្រូវបានជម្លៀសខ្លួនមកកាន់មណ្ឌលសុវត្ថិភាពនានា នៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ និងជូនដល់វីរៈកងទ័ពជួរមុខ ដែលបាននឹងកំពុងខិតខំតស៊ូការពារបូរណភាពទឹកដី ប្រកបដោយភាពក្លាហាន មុះមុត ប្រឆាំងនឹងសត្រូវឈ្លានពានថៃ ដោយស្មារតីស្នេហាជាតិមាតុភូមិ។

ក្នុងនាមរដ្ឋបាលខេត្តកណ្ដាល ឯកឧត្ដម គួច ចំរើន សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ សប្បុរសជន ដែលបានចំណាយនូវទ្រព្យសម្បិត្តផ្ទាល់ខ្លួន ដើម្បីជូនដល់ជនភៀសសឹក និងជាការលើកទឹកចិត្តដល់វីរៈកងទ័ពរបស់យើងមានស្មារតីក្លាហាន មុះមុត ខិតខំតស៊ូការពារបូរណភាពទឹកដី ប្រឆាំងនឹងសត្រូវឈ្លានពានថៃ ដែលនេះសបញ្ជាក់ឱ្យឃើញថា បងប្អូនខ្មែរគ្រប់ស្រទាប់វណ្ណៈបានសាមគ្គីគ្នាជាធ្លុងមួយក្លាយជាខឿនការពារជាតិប្រជាជនគឺសមរភូមិក្រោយជួយដល់សមរភូមិមុខ និងបងប្អូនប្រជាពលរដ្ឋ ដែលត្រូវបានជម្លៀសខ្លួនមកកាន់មណ្ឌលសុវត្ថិភាពនានា។
ឯកឧត្ដមអភិបាលខេត្ត បានសន្យាថាអំណោយ និងសម្ភារៈទាំងអស់នេះ រដ្ឋបាលខេត្តកណ្តាល និងត្រូវបែងចែកដឹកជញ្ជូនទៅជូនកងទ័ពជួរមុខភ្លាមៗ និងបងប្អូនប្រជាពលរដ្ឋ ដែលជាជនភៀសសឹកតាមដែលអាចធ្វើបាន។
សូមបញ្ជាក់ផងដែរថា រដ្ឋបាលខេត្តកណ្ដាល បានបញ្ជូនសម្ភារៈដែលទទួលបានពីសប្បុរសជននានា បានចាត់បញ្ជូនដល់ជនភៀសសឹក និងវីរៈកងទ័ពជារៀងរាល់ថ្ងៃ។
រដ្ឋបាលខេត្តកណ្ដាល សូមបួងសួងដល់គុណព្រះរតនត្រ័យកែវទាំងបី សូមព្រះអង្គជួយប្រោះព្រំ ប្រសិទ្ធពរជ័យ បវរសួស្តី មហាប្រសើរ សូមជួយថែរក្សាដល់ សប្បុរសជនទាំងអស់ សូមទទួលបាននូវពុទ្ធពរទាំងបួនប្រការគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈកុំបីឃ្លៀងឃ្លាតឡើយ។







Previous Post Next Post
Breaking News