គេហទំព័រ TK-Hotnews (www.k-tkhotnews.com.kh) មានអាសយដ្ឋាន ផ្ទះលេខ ៤៧៧ ផ្លូវ លំ ភូមិក្រពើហាកើត សង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ ខេត្តកណ្តាល ។ "សូមអរគុណ"
គេហទំព័រ TK-Hotnews សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយ like ជួយ share ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នា ។ សូមអរគុណ...!

បង្រ្កាបក្មេងទំនើង២ក្រុម(៧នាក់) ករណីវាយគ្នាលើផ្លូវសាធារណៈ នៅភូមិ០១ ខណ្ឌបឹងកេងកង

រាជធានីភ្នំពេញ÷កម្លាំងនគរបាលជំនាញព្រហ្មទណ្ឌរាជធានីភ្នំពេញបង្រ្កាបបានហើយក្មេងទំនើង២ក្រុមវាយគ្នាលើផ្លូវសាធារណៈក្នុងភូមិ០១ សង្កាត់បឹងកេងកងទី២ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ សរុប៧នាក់ ។

 ដោយអនុវត្តតាមបទបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនិងជាស្នងការនគរបាលរាជធានីភ្នំពេញ កម្លាំងជំនាញព្រហ្មទណ្ឌនៃអធិការដ្ឋាននគរបាលខណ្ឌបឹងកេងកងសហការជាមួយកម្លាំងជំនាញផែនការងារនគរបាលព្រហ្មទណ្ឌនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានស្រាវជ្រាវតាមជំនាញបង្រ្កាបក្មេងទំនើង ៧នាក់ករណី ហិង្សាដោយចេតនា (វាយគ្នាទៅវិញទៅមក) ប្រព្រឹត្តនៅចំណុចផ្លូវព្រះមុនីវង្ស ភូមិ០១ សង្កាត់បឹងកេងកងទី២ ខណ្ឌបឹងកេងកងរាជធានីភ្នំពេញ កាលពីថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៥ នាវេលាម៉ោងប្រហែល ០៣:០០ ទៀបភ្លឺ ។

 ក្រោយកើតហេតុ នៅថ្ងៃដដែលវេលាម៉ោងប្រហែល ១៤:៣០នាទី កម្លាំងជំនាញធ្វើការស្រាវជ្រាវឃាត់ជនសង្ស័យ ៤ នាក់ ៖ 

១-ឈ្មោះ លឹម លីហៀង ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ (គ្មានសារធាតុញៀន) ។

២-ឈ្មោះ ហួង ម៉េងគ័ង ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ (គ្មានសារធាតុញៀន) ។

៣-ឈ្មោះ ឃុត សុភ័ក្រ ភេទប្រុស អាយុ១៩ឆ្នាំ ជនជាតិខ្មែរ (គ្មានសារធាតុញៀន) ។

៤-ឈ្មោះ ឌី ដារ៉ា ភេទប្រុស អាយុ១៥ឆ្នាំ ជនជាតិខ្មែរ  (គ្មានសារធាតុញៀន) ។


បន្ទាប់មករហូតដល់ម៉ោងប្រហែល ១៧:១០នាទី ថ្ងៃខែឆ្នាំ ដដែល កម្លាំងជំនាញបានបន្តធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន ០៣ នាក់ បន្ថែមទៀត ៖


១.ឈ្មោះ សុំ សុីនិល ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិខ្មែរ, ២.ឈ្មោះ ហ៊ឹម បូណា ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិខ្មែរ, ៣.ឈ្មោះ ស៊ៀង គឹមសេង ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិខ្មែរ ។ (នៅជនសង្ស័យសេសសល់ចំនួន ០២នាក់ទៀតសមត្ថកិច្ចកំពុងធ្វើការងារតាមជំនាញ) ។


វត្ថុតាងដកហូត ៖ ម៉ូតូ ០៣គ្រឿង ,ទូរស័ព្ទដៃ ០៤គ្រឿង និង ធុងទឹកកក ០១ ។

បច្ចុប្បន្ន ជនសង្ស័យ ចំនួន០៧នាក់ ខាងលើ សមត្ថកិច្ចកំពុងកសាងសំណុំរឿង ដើម្បីចាត់ការតាមនីតិវិធី៕






Previous Post Next Post
Breaking News