គេហទំព័រ TK-Hotnews (www.k-tkhotnews.com.kh) មានអាសយដ្ឋាន ផ្ទះលេខ ៤៧៧ ផ្លូវ លំ ភូមិក្រពើហាកើត សង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ ខេត្តកណ្តាល ។ "សូមអរគុណ"
គេហទំព័រ TK-Hotnews សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយ like ជួយ share ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នា ។ សូមអរគុណ...!

ឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្ដាល បានផ្ដាំផ្ញើទៅដល់ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត នៃមន្ទីរសុខាភិបាលខេត្តកណ្ដាល សូមឱ្យមានស្មារតីជាតិជាធំ និងសូមឱ្យមានស្មារតីទទួលខុសត្រូវខ្ពស់ ក្នុងការពិនិត្យ និងការព្យាបាល ឱ្យអស់ពីសមត្ថភាព ដោយសីលធម៌ គុណធម៌ ហើយសំខាន់បំផុតដោយបេះដូងរបស់យើងផង


ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល  បានធ្វើការផ្ដាំផ្ញើបែបនេះ ក្នុងឱកាសអញ្ជើញសំណេះសំណាល និងជូនដំណើរក្រុមគ្រូពេទ្យស្ម័គ្រចិត្ត នៃមន្ទីរសុខាភិបាលខេត្តកណ្ដាល ដែលត្រូវបំពេញបេសកកម្មការងារ ក្នុងការជួយពិនិត្យ និងព្យាបាលជំងឺ ជូនវីរៈកងទ័ព និងជនភៀសសឹកនានា តាមបណ្ដោយព្រំដែនកម្ពុជាថៃ ដែលបានភៀសខ្លួនមកមណ្ឌលសុវត្ថិភាព នាព្រឹកថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥ នៅមន្ទីរពេទ្យបង្អែកជ័យជំនះ ក្រុងតាខ្មៅ ខេត្តកណ្ដាល។


ឯកឧត្ដមអភិបាលខេត្តកណ្ដាល បានបន្តថា៖ នៅទីនោះបងប្អូនប្រជាពលរដ្ឋជាជនភៀសសឹកក្ដី វីរៈកងទ័ពក្ដី នៅពេលឃើញក្រុមគ្រូពេទ្យយើង ប្រៀបដូចជាបានឃើញទេវតាមកជួយពួកគាត់ ដូច្នេះការដែលយើងទៅរួមចំណែកក្នុងការពិនិត្យ ព្យាបាលនេះ សូមមានឥរិយាបថល្អ សម្ដីសំដៅ ការតស៊ូលះបង់របស់យើងរួមទាំងបេះដូង និងមនោសញ្ចេតនារបស់យើងឱ្យបានស្និទ្ធស្នាល ដើម្បីផ្ដល់ជាការលើកទឹកចិត្ត និងការគាំទ្រទៅដល់វីរៈកងទ័ព ក៏ដូចជាប្រជាពលរដ្ឋនៅទីនោះផងដែរ។ ដើម្បីឱ្យពួកគាត់មានការស្ងប់ចិត្ត ស្ងប់អារម្មណ៍ បើទោះបីពួកគាត់ជួបការលំបាក ជួបគ្រោះថ្នាក់ ប៉ុន្តែនៅពេលដែលជួបក្រុមគ្រូពេទ្យរបស់យើង ដោយយកបេះដូង ដែលមានមនោសញ្ចេតនាពិតប្រាកដ ធ្វើឱ្យស្ថានភាពរបស់ពួកគាត់មានការធូរស្បើយឡើងវិញ។

ឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្ដាល បន្តថា៖ រាជរដ្ឋាភិបាលរបស់យើងតែងតែគិតគូរពីសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋគ្រប់រូប ហើយឥឡូវនេះបងប្អូនប្រជាពលរដ្ឋនៅតាមមណ្ឌលសុវត្ថិភាពនានា ហើយឥឡូវនេះចំនួនជនភៀសសឹកមានការកើនឡើងច្រើន ធ្វើឱ្យសមត្ថភាព និងលទ្ធភាពរបស់ក្រុមគ្រូពេទ្យនៅក្នុងតំបន់នៅមានកម្រិត ដូច្នេះតម្រូវឱ្យក្រុមគ្រូពេទ្យរបស់យើង ទៅជួយពួកគាត់ ដែលជាតម្រូវការជាក់ស្ដែង ព្រោះនៅទីនោះមានអ្នករបួសស្នាម និងមានជំងឺដង្កាត់ផ្សេងៗជាច្រើន កំពុងរង់ចាំយើងទៅពិនិត្យ និងព្យាបាល ហើយនេះក៏បង្ហាញអំពីមនោសញ្ចេតនាដ៏ពិតប្រាកដរបស់រាជរដ្ឋាភិបាលរបស់យើងដែលតែងតែលើកឡើងថា «រដ្ឋាភិបាលរួមសុខរួមទុក្ខជាមួយនឹងបងប្អូនប្រជាពលរដ្ឋ»។

ឯកឧត្ដមអភិបាលខេត្តកណ្ដាល បានផ្ដាំផ្ញើរដល់ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ពេលដែលប្អូនចេញទៅបេសកកម្មបំពេញការងារ មិនមែនត្រឹមតែក្នុងនាមមន្ទីរពេទ្យរបស់យើង មន្ទីរសុខាភិបាលខេត្តកណ្ដាលនោះទេ គឺតំណាងឱ្យជាតិរបស់យើង សូមឱ្យបេសកកម្មរបស់យើងនៅពេលនេះ គឺយើងត្រូវយកសមត្ថភាព សីលធម៌ គុណធម៌ និងបេះដូងរបស់យើង ដើម្បីទៅបំពេញកិច្ចការងារនេះឱ្យបានល្អ ដើម្បីឆ្លើយតបទៅនឹងរាជរដ្ឋាភិបាលរបស់យើងដែលតែងតែលើកឡើងថា «រដ្ឋាភិបាលរួមសុខ រួមទុក្ខជាមួយនឹងបងប្អូនប្រជាពលរដ្ឋ»។ ហើយសម្រាប់ការចេញទៅបេសកកម្មលើកនេះយើងបានលះបង់គ្រប់យ៉ាង ចោលផ្ទះសម្បែង ចោលអង្គភាព ចោលអ្នកជំងឺដែលយើងធ្លាប់មើលថែ ដើម្បីទៅបំពេញបេសកកម្មនេះ ដូច្នេះយើងទៅទីនោះធ្វើយ៉ាងណា រក្សាគុណតម្លៃការងារ គុណធម៌ សីលធម៌ ធ្វើឱ្យបានល្អ នៅពេលមកវិញយើងមានកិត្តិយសល្អ សម្រាប់មន្ទីរពេទ្យខេត្តកណ្ដាលរបស់យើង។

លោក គួយ ប៊ុនធឿន ប្រធានមន្ទីរសុខាភិបាលខេត្តកណ្ដាល បានឱ្យដឹងថា៖ មន្ទីរបានរៀបចំក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ចំនួន១២ក្រុម ហើយលើកនេះគឺជាក្រុមទី៤ហើយ ដែលត្រូវទៅបំពេញបេសកកម្មជួយពិនិត្យ និងព្យាបាលជំងឺជូនជនភៀសសឹក ដែលរបួស និងរងគ្រោះ ដោយការឈ្លានពានទាំងកំរោលពីសំណាក់ប្រទេសថៃ។

លោកប្រធាមន្ទីរ បានឱ្យដឹងទៀតថា៖ ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត មួយក្រុមមានចំនួន១២នាក់ រួមទាំងអ្នកបើករថយន្ត ដោយត្រូវបំពេញបេសកកម្ម ១ក្រុមចំនួន ១សប្ដាហ៍ ហើយក្រុមគ្រូពេទ្យស្ម័គ្រចិត្តនេះមានគ្រប់ផ្នែក ដូចជា៖ ផ្នែកវគ្គកាត់ ផ្នែកសង្គ្រោះបន្ទាន់ ផ្នែកជំងឺទូទៅ និងផ្នែកកុមារ ដែលមានរថយន្តសង្គ្រោះចំនួន២គ្រឿង ដោយបានរៀបចំឱសថ សម្ភារៈបរិក្ខា សម្រាប់យកទៅប្រើក្នុងការផ្ដល់សេវាពិនិត្យ និងព្យាបាលនៅទីនោះ។










Previous Post Next Post
Breaking News