គេហទំព័រ TK-Hotnews (www.k-tkhotnews.com.kh) មានអាសយដ្ឋាន ផ្ទះលេខ ៤៧៧ ផ្លូវ លំ ភូមិក្រពើហាកើត សង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ ខេត្តកណ្តាល ។ "សូមអរគុណ"
គេហទំព័រ TK-Hotnews សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយ like ជួយ share ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នា ។ សូមអរគុណ...!

សួនច្បារច្រាំងស្ទឹងព្រែកត្នោត ប៉ែកខាងត្បូងស្ទឹង ដ៏ស្រស់ស្អាត និងស៊ីវីល័យ ត្រូវបានរដ្ឋបាលខេត្តកណ្តាល ក្រុងពាលី និងបញ្ចុះបឋមសិលាបើកការដ្ឋានសាងសង់ជាផ្លូវការ


ខេត្តកណ្ដាល៖ សួនច្បារស្ទឹងព្រែកត្នោត បែបស៊ីវីល័យ ស្រស់ស្អាត និងទាន់សម័យ នៅប៉ែកខាងត្បូងស្ទឹង ក្រុងតាខ្មៅ ខេត្តកណ្តាល ត្រូវបានរដ្ឋបាលខេត្តកណ្ដាល រៀបចំពិធីក្រុងពាលីបញ្ចុះបឋមសិលា និងបើកការដ្ឋានគម្រោងស្ថាបនាកែលម្អច្រាំងស្ទឹង ក្រោមអធិបតីឯកឧត្តម លី រស្មី រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ឯកឧត្តម នូ សាខន ប្រធានក្រុមប្រឹក្សាខេត្តកណ្តាល  និងឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្តាល នាព្រឹកថ្ងៃទី០៣ ខែមករា ឆ្នាំ២០២៦។ 


ការរៀបចំពិធីក្រុងពាលីបញ្ចុះបឋមសិលា និងបើកការដ្ឋានគម្រោងស្ថាបនាកែលម្អច្រាំងស្ទឹង ធ្វើឡើងតាមប្រពៃណីព្រះពុទ្ធសាសនា ដើម្បីសុំសេចក្ដីសុខ សេចក្ដីចម្រើន ក្នុងការអនុវត្តគម្រោងកែលម្អស្ថាបនាសាងសង់ច្រាំងស្ទឹងនេះ ឱ្យទទួលបានជោគជ័យ និងមានសេចក្ដីសុខគ្រប់ៗគ្នា។ 


តាមមន្ត្រីជំនាញបច្ចេកទេសបានឱ្យដឹងថា៖ គម្រោងស្ថាបនាកែលម្អច្រាំងស្ទឹងព្រែកត្នោតប៉ែកខាងត្បូងស្ទឹង ក្នុងក្រុងតាខ្មៅ ខេត្តកណ្តាល មានប្រវែងសួនសាធារណៈ ៥៩០ម៉ែត្រ និងគ្រឿងបង្គំថ្មីប្រវែង ៤៥០ម៉ែត្រ ក្នុងនោះបានរៀបចំចំនួន ៣ ថ្នាក់ ដោយថ្នាក់ទី១ មានរៀបចំ៖

១. ផ្លូវថ្មើរជើងដើរកំសាន្តក្នុងសួន

២. ផ្លូវជិះកង់ និងរត់ហាត់ប្រាណ

៣. សួនបៃតង់

៤. រក្សាដើមឈើដែលមានស្រាប់ខ្លះ និងដាំបន្ថែមដើមឈើថ្មីតាមសួន

៥. សួនកំសាន្តកុមារ

៦. កន្លែងហាត់ប្រាណសំរាប់មនុស្សចាស់

៧. កន្លែងអង្គុយលំហែតាមសួន

៨. អាហារដ្ឋាន (Food Court) សម្រាប់ចំនួន ២២តូប

៩. អំពូលភ្លើងបំភ្លឺផ្លូវ និងបំភ្លឺតាមសួនសាធារណៈ

១០. ចំណតរថយន្តក្រុង

១១. ចំណតរថយន្ត

១២. ចំណតម៉ូតូ

ថ្នាក់ទី២ មានរៀបចំ៖

១. ជម្រាលសម្រាប់ជនពិការ

២. ផ្លូវដើរកំសាន្តថ្មើរជើង

៣. អគារហាងកាហ្វេ រួមជាមួយបន្ទប់ទឹកសាធារណៈមួយកន្លែង

៤. បន្ទប់ទឹកសាធារណៈ ២ កន្លែង

៥. សួនស្មៅ និងរុក្ខជាតិតូចៗ

៦. ជណ្តើរ រង្គសាលសម្រាប់អង្គុយលេង

៧. ឆ័ត្រដែក ដែលមានទម្រង់ដូចផ្សិត និងមានកន្លែងអង្គុយជ្រកពីក្រោម

៨. អំពូលភ្លើងបំភ្លឺតាមសួន

ថ្នាក់ទី៣ មានរៀបចំ៖

១.ជម្រាលសម្រាប់មនុស្សចាស់ និងជនពិការ

២. ផ្លូវដើរកំសាន្តថ្មើរជើង

៣. សួនរុក្ខជាតិតូចៗ រួមជាមួយកន្លែងអង្គុយលំហែមាត់ទឹក

៤. បង្កាន់ដៃបេតុង និង ដែក

៥. អំពូលភ្លើងសូឡាបំភ្លឺតាមបង្កាន់ដៃច្រាំងស្ទឹង

ដែលគម្រោងនេះគ្រោងនឹងបញ្ចប់ការសាងសង់ ១០០% នៅចុងឆ្នាំ២០២៦ ខាងមុខនេះ។











Previous Post Next Post
Breaking News