គេហទំព័រ TK-Hotnews (www.k-tkhotnews.com.kh) មានអាសយដ្ឋាន ផ្ទះលេខ ៤៧៧ ផ្លូវ លំ ភូមិក្រពើហាកើត សង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ ខេត្តកណ្តាល ។ "សូមអរគុណ"
គេហទំព័រ TK-Hotnews សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយ like ជួយ share ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នា ។ សូមអរគុណ...!

មន្ទីរឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ខេត្តកណ្តាល បានរៀបចំកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦


ខេត្តកណ្តាល៖ព្រឹកថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៦ ឯកឧត្តម សយ ភីរម្យ រដ្ឋលេខាធិការក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ និងឯកឧត្តម ខុន សេរីរដ្ឋា អភិបាលរងខេត្តកណ្តាល បានអញ្ជើញជាអធិបតីក្នុងពិធីបូកសរុបការងារប្រចាំឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦ របស់មន្ទីរឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ខេត្តកណ្តាល  ដោយបានការអញ្ជើញចូលរួមពី លោក-លោកស្រីមន្ត្រីរាជការ មន្ត្រីជាប់កិច្ចសន្យា លោក-លោកស្រីម្ចាស់ក្រុមហ៊ុនអាជីវកម្មទឹកស្អាត រោងចក្រ សហគ្រាស និងសិប្បកម្មផងដែរ។


ថ្លែងក្នុងកិច្ចប្រជុំនេះ ឯកឧត្តម សយ ភីរម្យ រដ្ឋលេខាធិការក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ បានថ្លែងការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះមន្ទីរឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ខេត្តកណ្ដាល ដែលតែងយកចិត្តទុកដាក់ ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ចូលរួមអនុវត្តយ៉ាងសកម្មខិតខំបំពេញភារកិច្ចការងាររបស់ខ្លួនបានយ៉ាងល្អប្រសើរ ដែលជាការចូលរួមចំណែកប្រកបដោយមោទនភាពក្នុងការអនុវត្តគោលនយោបាយ យុទ្ធសាស្ត្រ បច្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំប្រកបដោយភាពស្វាហាប់ និងឈ្លាសវៃ របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលបានកំណត់គោលដៅរក្សាសុខសន្តិភាព កំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍ នឹងយកអាទិភាពគន្លឹះ៥ គឺ “មនុស្ស ផ្លូវ ទឹក ភ្លើង និង បច្ចេកវិទ្យា” ។

ឯកឧត្តម ខុន សេរីរដ្ឋា អភិបាលរងខេត្តកណ្តាលបានមានប្រសាសន៍ថា៖ មន្ទីរឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ខេត្តកណ្ដាល ដែលបានខិតខំបំពេញបេសកកម្ម និងអនុវត្តតួនាទីភារកិច្ចរបស់ខ្លួន ប្រកបដោយស្មារតីបុរេសកម្ម ក្នុងការអភិវឌ្ឍវិស័យឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ឱ្យសម្រេចបាននូវសមិទ្ធផលជាច្រើនគួរជាទីមោទន: ស្របតាមទស្សនវិស័យរបស់រដ្ឋបាលខេត្ត ក្នុងការប្រែក្លាយខេត្តកណ្តាលជា «ខ្សែក្រវ៉ាត់គាំទ្រ សន្តិសុខសុវត្ថិភាព ឧស្សាហកម្ម ឡូជីស្លឹក (ភស្តុភារកម្ម) ស្បៀង និងលំនៅឋាន» ។ ឯកឧត្តក្រើនរំលឹកដល់មន្ត្រីទាំងអស់ត្រូវយកចិត្តទុកដាក់ត្រួតពិនិត្យនិងតាមដានការធ្វើអាជីវកម្មរបស់ក្រុមហ៊ុនដែលបានធ្វើកិច្ចសន្យាជាមួយមន្ទីរ តើបានអនុវត្តត្រឹមត្រូវដែរឬទេក្នុងការផ្តល់ទឹកស្អាតជូនប្រជាពលរដ្ឋ និងជំរុញការតភ្ជាប់បណ្តាញទឹកស្អាតអោយបានគ្រប់ភូមិទូទាំងខេត្តកណ្តាល។ ទន្ទឹមនិងនេះ ត្រូវរួមគ្នាអនុវត្តអោយបានជោគជយ័នូវទិសដៅឆ្នាំ២០២៦ដែលបានលើកឡើងក្នុងកិច្ចប្រជុំសំដៅធ្វើអោយវិសយ័មួយនេះមានការរីកចំរើនឆ្លើយតបតំរូវការរបស់ប្រជាពលរដ្ឋ របស់ខេត្តនិងក្រសួង។


លោក ហួត វណ្ណថូ ប្រធានមន្ទីរឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ខេត្តកណ្តាល បានឱ្យដឹងថា៖ នៅក្នុងខេត្តកណ្តាល ផលិតកម្ម-អាជីវកម្មទឹកស្អាតដំណើរការផ្គត់ផ្គង់តាមបណ្តាក្រុង-ស្រុកមានប្រកាសអនុញ្ញាតពីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ សរុបចំនួន ៥៦មូលដ្ឋាន ក្នុង នោះ៥៥មូលដ្ឋានជាអាជីវកម្មផ្គត់ផ្គង់ទឹកស្អាតឯកជន និង០១មូលដ្ឋាន ជាអង្គភាពរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញក្នុងចំណោមភូមិសរុបទាំងអស់ចំនួន ១០១០ភូមិ ភូមិមានបណ្តាញទឹកស្អាតទៅដល់មានចំនួន១០០១ភូមិ ស្មើនិង៩៩.១០% និងភូមិដែលមិនទាន់មានបណ្តាញទឹកស្អាតទៅដល់មានចំនួន០៩ភូមិ ស្មើនិង០.៨៩% ចំនួនអតិថិជនបានតបណ្តាញទឹកស្អាតបានចំនួន២២៤,៨៩០អតិថិជន។










Previous Post Next Post
Breaking News