គេហទំព័រ TK-Hotnews (www.k-tkhotnews.com.kh) មានអាសយដ្ឋាន ផ្ទះលេខ ៤៧៧ ផ្លូវ លំ ភូមិក្រពើហាកើត សង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ ខេត្តកណ្តាល ។ "សូមអរគុណ"
គេហទំព័រ TK-Hotnews សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយ like ជួយ share ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នា ។ សូមអរគុណ...!

ភីហ្សាហាត (Pizza Hut) សាខាក្រុងតាខ្មៅ កាត់ខ្សែរបូសម្ពោធបើកដំណើរការជាផ្លូវការ


ខេត្តកណ្តាល៖ រសៀលថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៦ ឯកឧត្ដម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល និងលោក អាដាម ស៊ីមឃីនស៍ (Adam Simkins) ប្រធានក្រុមប្រឹក្សាភិបាល នៃក្រុមហ៊ុន ហ្គេតស៍ គ្រុប អញ្ជើញកាត់ខ្សែរបូសម្ពោធបើកដំណើរការជាផ្លូវការ Pizza Hut សាខាក្រុងតាខ្មៅ ខេត្តកណ្តាល។


មានប្រសាសន៍ក្នុងពិធីសម្ភោធឯកឧត្ដម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល បានលើកឡើងថា៖ ភីហ្សាហាត (Pizza Hut) មិនត្រឹមតែជាហាងអាហារមួយប៉ុណ្ណោះទេ ប៉ុន្តែជាទីកន្លែងមួយដែលមានសារប្រយោជន៍សម្រាប់ឱ្យមនុស្សបានស្គាល់ និងមានភាពងាយស្រួលក្នុងការធ្វើទំនាក់ទំនង។ ចំពោះភីហ្សាហាត (Pizza Hut) ជាប្រភេទអាហាររបស់អឺរ៉ុប កំពុងពេញនិយម ដែលនេះក៏ជាការទាក់ទាញសម្រាប់មនុស្សជំនាន់ថ្មីឱ្យមកស្វែងយល់ពីការរស់នៅរបស់មនុស្សនៅជុំវិញពិភពលោក ហើយចាប់ពីពេលនេះតទៅប្រជាពលរដ្ឋនៅក្រុងតាខ្មៅ នឹងស្គាល់ច្បាស់ពីភីហ្សាហាត (Pizza Hut)។

ក្នុងនាមរដ្ឋបាលខេត្តកណ្ដាល ឯកឧត្ដម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល សូមសម្ដែងនូវការស្វាគមន៍ ដែលភីហ្សាហាត (Pizza Hut) បានបើកនូវសាខាទី១១ ក្នុងប្រទេសកម្ពុជា  និងសាខាទីមួយ នៅក្រុងតាខ្មៅ ខេត្តកណ្ដាល និងសូមឱ្យដំណើរការអាជីវកម្មប្រកបដោយជោគជ័យ និងទទួលបានអតិថិជនកាន់តែច្រើន ព្រមទាំងបន្តពង្រីកសាខាបែបនេះឱ្យកាន់តែច្រើនបន្ថែមទៀត។

លោក អាដាម ស៊ីមឃីនស៍ (Adam Simkins) ប្រធានក្រុមប្រឹក្សាភិបាល នៃក្រុមហ៊ុន ហ្គេតស៍ គ្រុប បានឱ្យដឹងថា៖ ភីហ្សាហាត (Pizza Hut) ជាម៉ាកភីហ្សាល្បីល្បាញលើពិភពលោក ជាង ៦៧ឆ្នាំមកហើយ និងមានវត្តមានទីផ្សារនៅកម្ពុជាក្នុងឆ្នាំ ២០២១។ ក្រុមហ៊ុន ភីអេច រេសថឺរេន ឯ.ក. មានចក្ខុវិស័យនាំម្ហូបអាហារសកល រសជាតិដ៏ប្រណិត និងសេវាកម្មមានគុណភាពខ្ពស់ ដើម្បីបង្កើតបទពិសោធន៍ទទួលទានអាហារដែលមិនអាចបំភ្លេចបាននៅក្នុងប្រទេស។ ក្រុមហ៊ុន ភីអេច រេសថឺរេន ឯ.ក. មានគោលបំណងក្លាយជាគោលដៅភីហ្សាដែលប្រជាជនកម្ពុជាស្រឡាញ់ចូលចិត្តបំផុត ដោយផ្តល់បទពិសោធន៍ពោរពេញដោយសេចក្តីរីករាយ បង្កើតឱកាសអាជីពដ៏ល្អ និងពង្រឹងសហគមន៍ ហើយក្រុមហ៊ុនតែងតែមានចក្ខុវិស័យ និងគាំពារបុគ្គលិក អតិថិជន និងសហគមន៍ដោយផ្តោតលើគុណភាពចំណីអាហារសុវត្ថិភាពជាចម្បង។










Previous Post Next Post
Breaking News