គេហទំព័រ TK-Hotnews (www.k-tkhotnews.com.kh) មានអាសយដ្ឋាន ផ្ទះលេខ ៤៧៧ ផ្លូវ លំ ភូមិក្រពើហាកើត សង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ ខេត្តកណ្តាល ។ "សូមអរគុណ"
គេហទំព័រ TK-Hotnews សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយ like ជួយ share ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នា ។ សូមអរគុណ...!

ពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ ២០២៥ និង លើកទិសដៅការងារឆ្នាំ ២០២៦ របស់រដ្ឋបាលខេត្តកណ្តាល


ខេត្តកណ្ដាល៖ ព្រឹកថ្ងៃទី២៣ ខែកមរា ឆ្នាំ២០២៦ ឯកឧត្ដមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តកណ្តាល អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ ២០២៥ និង លើកទិសដៅការងារឆ្នាំ ២០២៦ របស់រដ្ឋបាលខេត្តកណ្តាល ដោយមានការចូលរួមពី ឯកឧត្តម លោកជំទាវ រដ្ឋមន្រ្តី ប្រតិភូរាជរដ្ឋាភិបាល រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ នាយឧត្តមសេនីយ៍ អគ្គនាយក អគ្គនាយករងជាក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្ត។


មានប្រសាសន៍ក្នុងពិធីបិទសន្និបាត ឯកឧត្ដម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល បានលើកឡើងថា៖ ក្នុងឆ្នាំ២០២៥ ដែលជាឆ្នាំទីពីរ នៃការអនុវត្តយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា រដ្ឋបាលខេត្តកណ្តាល បានខិតខំប្រឹងប្រែងអនុវត្តតួនាទី ភារកិច្ច និងប្រកបដោយវិជ្ជាជីវៈ និងស្មារតីទទួលខុសត្រូវខ្ពស់ រហូតសម្រេចបានលទ្ធផលការងារជាច្រើនគួរជាទីមោទនៈ ជាក់ស្ដែងការរក្សាបាននូវសន្តិសុខ សណ្ដាប់ធ្នាប់ សុវត្ថិភាពសាធារណៈ ស្របតាមគោលនយោបាយ «ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព» ព្រមទាំងការផ្តល់សេវាសាធារណៈប្រកបដោយប្រសិទ្ធភាព តម្លាភាព បរិយាប័ន្ន សមធម៌ ដោយប្រកាន់យកនូវអភិក្រម “ការបម្រើសេវាសាធារណៈល្អ ប្រជាជនស្រឡាញ់” និងជំរុញការអភិវឌ្ឍមូលដ្ឋានឱ្យកាន់តែល្អប្រសើរ ឆ្ពោះទៅសម្រេចនូវទស្សនវិស័យខេត្ត ក្នុងការប្រែក្លាយជា «ខ្សែក្រវ៉ាត់គាំទ្រ សន្តិសុខ សុវត្ថិភាព ឧស្សាហកម្ម ឡូជីស្ទីក (ភស្តុភារ) ស្បៀង និងលំនៅឋាន»។


ឯកឧត្ដម គួច ចំរើន បន្ថែមថា៖ ខេត្តកណ្ដាលមានការរីកលូតលាស់ជាបន្តបន្ទាប់ និងកាន់តែមានសក្តានុពលខ្លាំងក្លា ដោយផលិតផលក្នុងស្រុកសរុបមានចំនួន ៣ ៤១០ លានដុល្លារ និងចំណូលរបស់ប្រជាពលរដ្ឋជាមធ្យមបានកើនឡើងដល់ ២ ៤៥៦ ដុល្លារ ក្នុងឆ្នាំ២០២៤។ ដើម្បីបន្តរក្សាកំណើនសេដ្ឋកិច្ច និងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ខេត្តកណ្ដាលបាន និងកំពុង កសាងតភ្ជាប់ប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធរូបវន្តដ៏សម្បូរបែប និងប្រទាក់ក្រឡាគ្នា ទាំងផ្លូវគោក ផ្លូវទឹក ផ្លូវអាកាស ផ្លូវល្បឿនលឿន ផ្លូវក្រវ៉ាត់ក្រុង មហាវិថី ផ្លូវរថភ្លើង ស្ពានឆ្លងកាត់ទន្លេ កំពង់ផែ អាកាសយានដ្ឋានអន្តរជាតិតេជោ និងគម្រោងជាប្រវត្តិសាស្រ្តព្រែកជីកហ្វូណនតេជោ ព្រមទាំងបានតភ្ជាប់បណ្តាញអគ្គិសនីគ្របដណ្តប់គ្រប់ភូមិទូទាំងខេត្ត និងបណ្តាញផ្គត់ផ្គង់ទឹកស្អាតសម្រេចបាន ១ ០០១ ភូមិ លើ ១ ០១០ ភូមិ។


ឯកឧត្ដមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តកណ្តាល បានមានប្រសាសន៍ថា៖ ចាប់តាំងពីដើមនីតិកាលទី ៧ នេះ នៃរដ្ឋសភា, រាជរដ្ឋាភិបាល បានដាក់ចេញ និង កំពុង ជំរុញអនុវត្ត នូវ យុទ្ធសាស្ត្រ បញ្ចកោណ ដំណាក់កាលទី ១, ទន្ទឹមគ្នានឹង កម្មវិធីគោលនយោបាយអាទិភាព ចំនួន ៦ និង វិធានការគន្លឹះ ចំនួន ៥. សំដៅខិតខំជម្នះឲ្យបាន នូវបញ្ហាប្រឈម និង សម្របខ្លួនទៅ នឹងការប្រែប្រួលនៃសភាពការណ៍ ដែលកើតឡើងជាបន្តបន្ទាប់ និង ដំណាលៗគ្នា ដោយ តម្រូវឱ្យរាជរដ្ឋាភិបាល ចាត់វិធានការអន្តរាគមន៍ ឲ្យបានទាន់ពេល និង ចំទិសដៅ ប្រកប ដោយប្រសិទ្ធភាព និង ស័ក្តិសិទ្ធិភាពខ្ពស់ ។


ឯកឧត្ដមអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បន្តថា៖ ដើម្បីបន្តថែរក្សា, ពង្រឹង និងពង្រីកនូវសមិទ្ធផលសង្គមជាតិ ឱ្យកាន់តែមានការរីកចម្រើនបន្ថែមទៀត ក្នុងឆ្នាំ២០២៦នេះ ឯកឧត្ដមបានការណែនាំដល់ថ្នាក់ដឹកនាំក្រុមប្រឹក្សាខេត្ត រដ្ឋបាលខេត្ត, មន្ទីរ, អង្គភាពពាក់ព័ន្ធ, អាជ្ញាធរ និងកងកម្លាំងមានសមត្ថកិច្ចគ្រប់ លំដាប់ថ្នាក់នៃខេត្តកណ្តាល ត្រូវយកចិត្តទុកដាក់ និងខិតខំរួមគ្នាអនុវត្តឱ្យសម្រេចបានលទ្ធផលល្អ ក្នុងឆ្នាំ ២០២៦ នេះ, ដោយមានកិច្ចសហការស្អិតល្មួត ជាមួយក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្ត និងតាមបណ្តាក្រុង-ស្រុក ក្នុងខេត្តកណ្តាល ។ ត្រូវខិតខំរួមគ្នាបន្តពង្រឹង និងថែរក្សាការពារ នូវសន្តិភាព, ស្ថិរភាពនយោបាយ, សណ្តាប់ធ្នាប់សាធារណៈ និង សុវត្ថិភាពសង្គម។ ត្រូវពង្រឹងយន្តការនានា ក្នុងការគាំទ្រដល់ការអនុវត្តគោលនយោបាយ «ភូមិ, ឃុំ-សង្កាត់ មានសុវត្ថិភាព» ដោយមានផែនការច្បាស់លាស់ និង មានការចូលរួម ពីគ្រប់តួ អង្គពាក់ព័ន្ធ ដើម្បីរួមគ្នា បង្គារ, ទប់ស្កាត់ និង បង្ក្រាបបទល្មើសគ្រប់ប្រភេទ នៅតាមមូលដ្ឋានរៀងៗខ្លួន ឱ្យមានប្រសិទ្ធភាពខ្ពស់ ។ ត្រូវបន្តជំរុញយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ ឲ្យកាន់តែសកម្ម នៅតាមគ្រប់មូលដ្ឋានរៀងៗខ្លួន និង ត្រូវបំផុសចលនាប្រជាជន ឲ្យចូលរួមកសាង ភូមិ និង ឃុំ-សង្កាត់គំរូ គ្មានគ្រឿងញៀន។











Previous Post Next Post
Breaking News