គេហទំព័រ TK-Hotnews (www.k-tkhotnews.com.kh) មានអាសយដ្ឋាន ផ្ទះលេខ ៤៧៧ ផ្លូវ លំ ភូមិក្រពើហាកើត សង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ ខេត្តកណ្តាល ។ "សូមអរគុណ"
គេហទំព័រ TK-Hotnews សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយ like ជួយ share ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នា ។ សូមអរគុណ...!

រដ្ឋបាលខេត្តកណ្តាល បើកសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦


ខេត្តកណ្តាល៖ រដ្ឋបាលខេត្តកណ្តាល នៅព្រឹកថ្ងៃទី២២ ខែមករា ឆ្នាំ២០២៦នេះ បានរៀបចំពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦ ក្រោមអធិបតីភាពឯកឧត្តម នូ សាខន ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល ដោយមានការចូលរួមពី ឯកឧត្តម លោជំទាវសមាជិកក្រុមប្រឹក្សាខេត្ត ឯកឧត្តម លោកជំទាវអភិបាលរងខេត្ត ព្រមទាំងអភិបាលក្រុង-ស្រុកទាំង១៣ មន្ទីរអង្គភាពពាក់ព័ន្ធជុំវិញខេត្ត និងអាជ្ញាធរឃុំ-សង្កាត់ជាច្រើនរូបផងដែរ។


សូមបញ្ជាក់ថា សន្និបាតនេះធ្វើឡើងដើម្បីឆ្លុះបញ្ចាំងអំពីការអនុវត្តការងារ និងសមិទ្ធផលសម្រេចបានក្នុងនាមជាតំណាងរាជរដ្ឋាភិបាល ក្នុងការថែរក្សាសុខសន្តិភាព សុវត្ថិភាព ស្ថិរភាពនយោបាយ និងសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ ជាពិសេសអាទិភាពគន្លឹះទាំង៥ មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា និងការផ្តល់សេវារដ្ឋបាល សេវាសាធារណៈនានា ជូនប្រជាពលរដ្ឋ នៅមូលដ្ឋានប្រកបដោយគុណភាព ព្រមទាំងកំណត់នូវ ទិសដៅការងារបន្តស្របតាមកម្មវិធី នយោបាយ និងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា។ ពិភាក្សា និងវាយតម្លៃអំពីសមិទ្ធផលសម្រេចបានក្នុងឆ្នាំ២០២៥ បញ្ហាប្រឈមនានា សំដៅកំណត់ទិសដៅការងារសម្រាប់អនុវត្តក្នុងឆ្នាំ២០២៦ ដើម្បីចូលរួមអនុវត្តយុទ្ធសាស្ត្របញ្ចកោណ និងជំរុញការអនុវត្តកម្មវិធីកំណែទម្រង់នានារបស់រាជរដ្ឋាភិបាលកម្ពុជា ជាពិសេស ការងារកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការតាមរយៈការលើកកម្ពស់ការផ្តល់សេវាសាធារណៈ ជូនប្រជាពលរដ្ឋ និងជំរុញការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត ជាពិសេសចូលរួមសម្រេចបានចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០ ក្លាយជាប្រទេស មានចំណូលខ្ពស់។ ពិភាក្សានិងវាយតម្លៃបូកសរុបលទ្ធផលការងារប្រឡងប្រណាំង ការអនុវត្តគោលនយោបាយ ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព។ ធ្វើការពិភាក្សា និងផ្លាស់ប្តូរបទពិសោធន៍អនុវត្តនូវមុខងារតួនាទី និងភារកិច្ចដែលបានកំណត់ ក្នុងច្បាប់គោលនយោបាយ និងលិខិតបទដ្ឋានគតិយុត្តដែលបានផ្ទេរមកឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិ។ ត្រៀមទទួលអនុសាសន៍ និងគោលការណ៍ណែនាំជាគន្លឹះពី ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធាន ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកណ្តាលនៅពេលបិទអង្គសន្និបាត។











Previous Post Next Post
Breaking News