គេហទំព័រ TK-Hotnews (www.k-tkhotnews.com.kh) មានអាសយដ្ឋាន ផ្ទះលេខ ៤៧៧ ផ្លូវ លំ ភូមិក្រពើហាកើត សង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ ខេត្តកណ្តាល ។ "សូមអរគុណ"
គេហទំព័រ TK-Hotnews សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយ like ជួយ share ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នា ។ សូមអរគុណ...!

កិច្ចប្រជុំ ស្តីពីការគាំទ្រតាមដាន និងជំរុញការផ្តល់អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ និងឯកសារអត្តសញ្ញាណផ្សេងទៀត ជូនប្រជាពលរដ្ឋខ្មែរទូទៅ និងប្រជាពលរដ្ឋខ្មែរដែលវិលត្រលប់ពីប្រទេសថៃ


ខេត្តកណ្តាល៖ ថ្លែងនៅក្នុងកិច្ចប្រជុំ ស្តីពីការគាំទ្រតាមដាន និងជំរុញការផ្តល់អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ និងឯកសារអត្តសញ្ញាណផ្សេងទៀត ជូនប្រជាពលរដ្ឋខ្មែរទូទៅ និងប្រជាពលរដ្ឋខ្មែរដែលវិលត្រលប់ពីប្រទេសថៃ នៅព្រឹកថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៦នេះ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្តាល បានស្នើដល់អាជ្ញាធរភូមិ-ឃុំ ប៉ុស្តិ៍នគរបាលរដ្ឋបាលភូមិ-ឃុំ បើអាចមានលទ្ធភាពសូមចេញលិខិតអញ្ជើ និងផ្សព្វផ្សាយជូនប្រជាពលរដ្ឋដែលគ្រប់អាយុ អត្តសញ្ញាណបណ្ណដែលហួសសុពលភាពជាដើម អញ្ជើញមកធ្វើអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរឱ្យបានគ្រប់ៗគ្នា ដើម្បីពួកគាត់អាចយកទៅប្រើប្រាស់បានស្របតាមច្បាប់ ពិសេសប្រើប្រាស់ក្នុងការបោះឆ្នោតនាពេលខាងមុខ អាជ្ញាធរត្រូវស្រង់ទិន្ន័យអ្នកដែលមានអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរឱ្យបានច្បាស់លាស់បញ្ជូនទៅអគ្គនាយកដ្ឋានអត្តសញ្ញាណកម្មដើម្បីងាយស្រួលគ្រប់គ្រង។


ឯកឧត្តមអភិបាលខេត្ត អាជ្ញាធរក្រុង-ស្រុក ស្នងការ អធិការដ្ឋាននគរបាល ប៉ុស្តិ៍នគរបាលរដ្ឋបាលភូមិ-ឃុំ ត្រូវធ្វើរបាយការណ៏ និងផែនការលម្អិត ដើម្បីឱ្យដឹងថាមូលដ្ឋានខ្លួនបានផ្តល់អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ និងឯកសារអត្តសញ្ញាណផ្សេងទៀតជូនប្រជាពលរដ្ឋ បានតាមផែនការប៉ុន្មាន និងមិនទាន់តាមផែនការប៉ុន្មាន រយៈពេល ៣ខែក្រោយ នឹងមានកិច្ចប្រជុំត្រួតពិនិត្យល្បឿននៃការជំរុញធ្វើនេះ ដើម្បីកំណត់ចំនុចខ្វះអី បញ្ហាប្រឈម យកមកនិយាយគ្នាដើម្បីរកដំណោះស្រាយ។

ជាមួយគ្នានេះ ឯកឧត្តមអភិបាលខេត្ត បានជំរុញដល់ប៉ុស្តិ៍នគរបាលត្រូវបែងចែកមន្ត្រីដែលមានជំនាញទៅប្រចាំការធ្វើនៅសាលាឃុំ-សង្កាត់ ព្រោះសាលាឃុំសង្កាត់ឥឡូវយើងមានយន្តការច្រកចេញចូលតែមួយ បើឃុំណាមានតម្រូវការច្រើន ស្នងការដ្ឋានត្រូវរៀបចំរថយន្តចល័តចុះទៅតាមសាលារៀន វិទ្យាល័យ និងរោងចក្រ។ សិស្សដែលមានអាយុចាប់ពី ១៥ ឆ្នាំ ឬថ្នាក់ទី៩ ឡើង គឺជាគោលដៅដែលត្រូវផ្តល់អត្តសញ្ញាណប័ណ្ណជូនពួកគាត់ ត្រូវពិនិត្យតួលេខតាមឃុំ-សង្កាត់ឱ្យច្បាស់ ហើយបញ្ជូនម៉ាស៊ីនទៅតាមកម្រិតតម្រូវការ នៃឃុំ-សង្កាត់នីមួយៗ ទើបការងារនេះដើរលឿន។

ឯកឧត្តម គឹម វឌ្ឍនសោភ័ណ អគ្គនាយករង នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ក្រសួងមហាផ្ទៃ បានបញ្ចាក់ថា កិច្ចប្រជុំនេះធ្វើឡើងដើម្បីរួមគ្នាដោះស្រាយបញ្ហាប្រឈមនានា និងជំរុញការផ្តល់អត្តសញ្ញាណកម្មជូនប្រជាពលរដ្ឋឱ្យកាន់តែប្រសើរឡើង ពិសេសគឺគាំទ្រតាមដាន និងជំរុញការផ្តល់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ជូនប្រជាពលរដ្ឋដែលទើបគ្រប់អាយុ ១៥ឆ្នាំ និងប្រជាពលរដ្ឋដែលមិនទាន់មានអត្តសញ្ញាណប័ណ្ណ ព្រមទាំងពលរដ្ឋខ្មែរដែលមានអត្តសញ្ញាណប័ណ្ណហួសសុពលភាព បាត់បង់ ខូច ជិតអស់សុពលភាព សំដៅត្រៀមលក្ខណៈក្នុងការចុះឈ្មោះបោះឆ្នោត និងបោះឆ្នោតសម្រាប់ឆ្នាំ ២០២៧ និង២០២៨។

ឯកឧត្តមអគ្គនាយករង បានបន្តថា ផ្អែកលើស្ថានភាពនៃការវិលត្រឡប់មកកាន់ព្រះរាជាណាចក្រកម្ពុជាវិញ របស់ប្រជាពលរដ្ឋខ្មែរដែលរស់នៅ និងធ្វើការនៅប្រទេសថៃ ក្រសួងមហាផ្ទៃមានការចាំបាច់ដាក់ចេញជាបន្ទាន់នូវសេចក្តីណែនាំលេខនានា ស្តីពីការជំរុញផ្តល់ឯកសារបញ្ជាក់អត្តសញ្ញាណជូនប្រជាពលរដ្ឋដែលទើបវិលត្រឡប់ពីប្រទេសថៃ និងប្រជាពលរដ្ឋខ្មែរដែលពុំទាន់មានឯកសារគ្រប់គ្រាន់។ ក្នុងនោះ ក្រសួងមហាផ្ទៃបានកំណត់អំពី ១. ក្រុមការងារកំណត់អត្តសញ្ញាណភូមិ-សង្កាត់ ដែលក្រុមការងារនេះជាតួអង្គសំខាន់បំផុត និងមានការទទួលខុសត្រូវខ្ពស់ក្នុងការផ្តល់ឯកសារអត្តសញ្ញាណកម្មទាំង៣ ប្រភេទជូនប្រជាពលរដ្ឋ រួមមាន សំបុត្រកំណើត ឬសំបុត្របញ្ជាក់កំណើត សៀវភៅស្នាក់នៅ និងអត្តសញ្ញាណប័ណ្ណ។ ២. នីតិវិធីនៃការចុះសំបុត្រកំណើត និងការផ្តល់សំបុត្រកំណើត ការចុះបញ្ជីស្នាក់នៅ និងការផ្តល់សៀវភៅស្នាក់នៅ ព្រមទាំងការចុះបញ្ជីអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ និងការផ្តល់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ជូនប្រជាពលរដ្ឋដែលពុំទាន់មានឯកសារគ្រប់គ្រាន់ ឬពុំមានឯកសារបញ្ជាក់អត្តសញ្ញាណច្បាស់លាស់។ ៣. យន្តការគាំទ្រ ត្រួតពិនិត្យលើការផ្តល់ឯកសារបញ្ជាក់អត្តសញ្ញាណជូនប្រជាពលរដ្ឋខ្មែរ ដែលមានចាប់ពីថ្នាក់ភូមិ-សង្កាត់ រហូតដល់ថ្នាក់អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ក្រសួងមហាផ្ទៃ។

នាឱកាសនោះ ឯកឧត្តមអគ្គនាយករង ក៏បានផ្ដាំផ្ញើទៅដល់អាជ្ញាធរមូលដ្ឋាន រាល់ការការចេញសំបុត្រកំណើត ការធ្វើសំបុត្រកំណើត សូមឱ្យច្បាស់លាស់បន្តិច ជាពិសេសស្មៀនឃុំ-សង្កាត់ ដែលអ្នកបំពេញឯកសារឱ្យមេឃុំ ចៅសង្កាត់នោះ ត្រូវតែប្រុងប្រយ័ត្ន ដាច់ខាតត្រូវតែដឹងអំពីសាវតារអ្នកនោះឱ្យច្បាស់លាស់ ជៀសវាងមានបញ្ហាដល់ខ្លួនឯងដែលប្រឈមមុខនិងការជាប់ទោស បញ្ហាមួយទៀត ចំពោះការចុះបញ្ជីអត្រានុកូលដ្ឋាន ត្រូវតែអនុវត្តឱ្យស្របតាមច្បាប់ស្តីពីអត្រានុកូលដ្ឋាន ស្ថិតិអត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្ម ហើយត្រូវអនុវត្តឱ្យស្របជាមួយសេចក្តីណែនាំ របស់ក្រសួងមហាផ្ទៃ។










Previous Post Next Post
Breaking News