គេហទំព័រ TK-Hotnews (www.k-tkhotnews.com.kh) មានអាសយដ្ឋាន ផ្ទះលេខ ៤៧៧ ផ្លូវ លំ ភូមិក្រពើហាកើត សង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ ខេត្តកណ្តាល ។ "សូមអរគុណ"
គេហទំព័រ TK-Hotnews សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយ like ជួយ share ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នា ។ សូមអរគុណ...!

កិច្ចប្រជុំតាមដាន និងការត្រួតពិនិត្យពីវឌ្ឍនភាពគម្រោងឃុំ សង្កាត់ ក្រុង ស្រុក ខេត្ត ឆ្នាំ២០២៦


ខេត្តកណ្ដាល៖ នាព្រឹកថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៦ ឯកឧត្តម ប្រាក់ សារ៉ាត អភិបាលរងខេត្តកណ្ដាល បានអញ្ជើញដឹកនាំក្នុងកិច្ចប្រជុំតាមដាន ត្រួតពិនិត្យលើវឌ្ឍនភាពនៃការអនុវត្តថវិកាដែលគាំទ្រដល់ដំណើរការ កិច្ចការងាររដ្ឋបាលថ្នាក់ក្រោមជាតិ ដោយបានការអញ្ជើញចូលរួមពីទីចាត់ការវិនិយោគខេត្ត ទីចាត់ការគណនេយ្យ និងហិរញ្ញវត្ថុខេត្ត មន្ទីរផែនការខេត្ត និងរដ្ឋបាលក្រុង-ស្រុក ទាំង១៣ផងដែរ។


កិច្ចប្រជុំនេះផងដែរ ឯកឧត្តមអភិបាលរងខេត្តកណ្តាលមានប្រសាសន៍ថា៖ កិច្ចប្រជុំគឺដើម្បីតាមដាន ត្រួតពិនិត្យលើវឌ្ឍនភាព នៃការអនុវត្តថវិកាដែលគាំទ្រដល់ដំណើរការ ព្រមទាំងកិច្ចការងារគាំទ្រនានា ដល់រដ្ឋបាលក្រុង-ស្រុក និងឃុំ-សង្កាត់ ហើយជាពិសេស ថាតើនៅមូលដ្ឋានបានជួបនូវការអនុវត្តសកម្មភាពនានា មានផលវិបាក ឬបញ្ហាប្រឈមអ្វីខ្លះ ដើម្បី ពិភាក្សា ធ្វើការដោះស្រាយរួមគ្នាសំដៅឱ្យការងាររបស់យើងអនុវត្តទៅកាន់តែមានភាពរលូនជាងមុនបន្ថែមទៀត។ ឯកឧត្តមបន្តទៀតថាដោយថ្មីៗនេះ យើងឃើញមានការផ្ទេរនូវមុខងារជាច្រើន មកឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិ ដូចនេះ ថ្នាក់ដឹកនាំ និងមន្ត្រីដែលត្រូវទទួលបន្ទុកលើការងារទាំងនោះ គឺចាំបាច់ត្រូវមានឆន្ទៈ និងមានសមត្ថភាពសម្រាប់ឆ្លើយតបទៅនឹងទំហំតម្រូវការ នៃកិច្ចការងារ។









Previous Post Next Post
Breaking News