គេហទំព័រ TK-Hotnews (www.k-tkhotnews.com.kh) មានអាសយដ្ឋាន ផ្ទះលេខ ៤៧៧ ផ្លូវ លំ ភូមិក្រពើហាកើត សង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ ខេត្តកណ្តាល ។ "សូមអរគុណ"
គេហទំព័រ TK-Hotnews សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយ like ជួយ share ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នា ។ សូមអរគុណ...!

ខ្មាន់កាំភ្លើងជនជាតិចិន ដែលបាញ់ប្រហារស្ដ្រីម្នាក់នៅខណ្ឌចំការមន ត្រូវសមត្ថកិច្ចតាមចាប់ខ្លួនបានដល់ខេត្តព្រះសីហនុ

ភ្នំពេញ៖ អនុវត្តតាមបទបញ្ជារបស់នាយឧត្តមសេនីយ៍ស ថេត អគ្គស្នងការនគរបាលជាតិ និងលោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ កម្លាំងនគរបាលជំនាញព្រហ្មទណ្ឌរាជធានីភ្នំពេញ សហការជាមួយកម្លាំងនគរបាលជំនាញព្រហ្មទណ្ឌ ខេត្តព្រះសីហនុ បង្រ្កាបឃាត់ខ្លួនជនសង្ស័យជនជាតិចិនម្នាក់ ដែលបានគេចខ្លួនទៅដល់ខេត្តព្រះសីហនុ ក្រោយផ្ទុះអាវុធបណ្តាលឲ្យស្រ្តីម្នាក់រងរបួសធ្ងន់នៅខណ្ឌចំការមន។


សូមបញ្ជាក់ថា នាថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៦ វេលាម៉ោង១៩៖៤៨នាទី មានករណីផ្ទុះអាវុធបណ្ដាល ឲ្យរងរបួសស្រ្តីរងគ្រោះម្នាក់នៅចំណុចមុខអគារដឺភីក នៅក្នុងរថយន្ដព្រុស ផ្លូវក្រសួងការបរទេសក្រុម78 ភូមិ14សង្កាត់ ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។


ក្រោយកើតហេតុកម្លាំងជំនាញការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល កម្លាំងនគរបាលការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ និងកម្លាំងជំនាញនៃអធិការដ្ឋាននគរបាលខណ្ឌចំការមន នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានសហការជាមួយកម្លាំងជំនាញ នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ គឺនៅយប់ថ្ងៃដដែលឃាត់ខ្លួនបានជនសង្ស័យបង្កម្នាក់ នៅចំណុចសណ្ឋាគារDV ផ្លូវ2 ធ្នូ ភូមិ4 សង្កាត់លេខ3 ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។


ជននសង្ស័យឈ្មោះ ( ចូវ ហា អូរ៉ាន)  ZHOU HAO RAN អាយុ២៥ឆ្នាំ ជនជាតិចិន មុខរបរមិនពិតប្រាកដ និងគ្មានលិខិតឆ្លងដែនហើយធ្វើតេស្ត មានសារធាតុញៀន។ វត្ថុតាងចាប់យក អាវុធខ្លី ម៉ាក K59 ចំនួន១ដើម ចំពោះ អាវុធខ្លីម៉ាកK59 ជនសង្ស័យបានយកទៅភ្លុងចោលនៅក្នុងកន្ត្រកដាក់សំរាម នៅក្នុងហាងបាយចិនមួយកន្លែងក្បែរកន្លែងកើតហេតុ។


បច្ចុប្បន្នជនសង្ស័យខាងលើ រួមនិងវត្ថុតាងបញ្ជូនមកការិយាល័យជំនាញព្រហ្មទណ្ឌ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធី៕





Previous Post Next Post
Breaking News