គេហទំព័រ TK-Hotnews (www.k-tkhotnews.com.kh) មានអាសយដ្ឋាន ផ្ទះលេខ ៤៧៧ ផ្លូវ លំ ភូមិក្រពើហាកើត សង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ ខេត្តកណ្តាល ។ "សូមអរគុណ"
គេហទំព័រ TK-Hotnews សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយ like ជួយ share ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នា ។ សូមអរគុណ...!

បុរសម្នាក់យកពូថៅកាប់ទៅលើម្ដាយកូន២នាក់ បណ្ដាលឲ្យស្លាប់យ៉ាងអាណោចអាធ័ម នៅភូមិត្រាវអែម ស្រុកត្រាំកក់

ខេត្តតាកែវ÷មានករណីឃាតកម្មមួយកើតឡើងដោយ បុរសម្នាក់ បានយកពូថៅកាប់ទៅលើបងស្រីបង្កើត និងក្មួយប្រុសបង្កើតខ្លួនឯង បណ្ដាលឲ្យស្លាប់ទាំង២នាក់ម្ដាយកូន បង្កឲ្យមានការភ្ញាក់ផ្អើល យ៉ាងខ្លាំងដល់ប្រជាពលរដ្ឋ និងសមត្ថកិច្ច កាលពីយប់ថ្ងៃទី ១៧ ខែកុម្ភៈ ឆ្នាំ២០២៦ស្ថិតនៅភូមិត្រាវអែម ឃុំពពេល ស្រុកត្រាំកក់ ខេត្តតាកែវ ។


តាមប្រភពព័ត៌មានពីសាច់ញាតិគ្រួសារសព បានប្រាប់ ឲ្យដឹងនៅព្រឹកថ្ងៃទី១៨ ខែកុម្ភ: ឆ្នាំ២០២៦នេះថា ជនដៃដល់ដែលបានកាប់ទៅលើ ម្ដាយកូន២នាក់ បណ្ដាលឲ្យស្លាប់នេះ ត្រូវជាប្អូនប្រុសបង្កើត បានប្រើប្រាស់ពូថៅដៃ កាប់ទៅលើបងស្រីបង្កើត និងក្មួយប្រុសរបស់ខ្លួនឯង បណ្ដាលឱ្យស្លាប់ទាំង២នាក់ម្ដាយកូន យ៉ាងអាណោច អាធ័មបំផុត។ រីឯមូលហេតុដោយសារការស្អប់ និងធ្លាប់មានទំនាស់ពាក្យសំដីបន្តិចបន្តួច ហើយជនដៃដល់ធ្លាប់ បោកទូរស័ព្ទដៃបងស្រីចោលទៀតផង ។


ប្រភពព័ត៌មានបានឱ្យដឹងថា ជនសង្ស័យជាឃាតករ ត្រូវជាប្អូនប្រុសបង្កើត បានប្រើប្រាស់ពូថៅមុតស្រួច កាប់សម្លាប់បងស្រីបង្កើត និងក្មួយបង្កើតរបស់ខ្លួនឯង បណ្ដាលឱ្យស្លាប់ក្នុងថ្លុកឈាមយ៉ាងអាណោច អាធ័មបំផុត ។


ប្រភពបានឱ្យដឹងថា ជនរងគ្រោះទី១ ឈ្មោះ ប៉ាង សុខន ភេទស្រី អាយុ៤៧ឆ្នាំ និងជនរងគ្រោះទី២ឯឈ្មោះ ម៉ោង សីម៉ា អាយុ២៣ឆ្នាំ ភេទប្រុស ត្រូវជាកូនរបស់ជនរងគ្រោះទីមួយ និងជាក្មួយរបស់ជនសង្ស័យ។ រីឯឃាតករជាជនដៃដល់ឈ្មោះ ប៉ាង សុបិន ។ ទាំងជនរងគ្រោះនិងជនសង្ស័យស្ថិតនៅក្នុងភូមិឃុំកើតហេតុជាមួយគ្នា ។


ក្រោយពេលធ្វើសកម្មភាពរួច ជនដៃដល់ បានជិះម៉ូតូរត់គេចខ្លួនបាត់ស្រមោលពីកន្លែងកើតហេតុតែម្ដង។

តាមការបញ្ជាក់បន្ថែមពីសាច់ញាតិគ្រួសារសព ក្រោយ ពេលកើតសមត្ថកិច្ចជំនាញ បានចុះមកត្រួតពិនិត្យ និងធ្វើកោសលវិច្ច័យរួចរាល់ហើយ ទើបអនុញ្ញាតឲ្យលើកសពដាក់លើគ្រែ ដើម្បីតម្កល់ធ្វើបុណ្យតាមប្រពៃណី និងកំពុងតាមកំណត់មុខសញ្ញាជនដៃដល់ ដើម្បីយកមកធ្វើការអនុវត្តតាមមតិវិធី ៕




Previous Post Next Post
Breaking News