គេហទំព័រ TK-Hotnews (www.k-tkhotnews.com.kh) មានអាសយដ្ឋាន ផ្ទះលេខ ៤៧៧ ផ្លូវ លំ ភូមិក្រពើហាកើត សង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ ខេត្តកណ្តាល ។ "សូមអរគុណ"
គេហទំព័រ TK-Hotnews សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយ like ជួយ share ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នា ។ សូមអរគុណ...!

រដ្ឋបាលខេត្តកណ្តាល រៀបចំពិធីអបអរ ទិវាជាតិសុខភាពមាតា ទារក និង កុមារ ២១ កុម្ភៈ ឆ្នាំ ២០២៦


ខេត្តកណ្តាល៖ ព្រឹកថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៦ សាខាកាកបាទក្រហមកម្ពុជាខេត្តកណ្តាល បានរៀបចំពិធីអបអរ ទិវាជាតិសុខភាពមាតា ទារក និង កុមារ ២១ កុម្ភៈ ឆ្នាំ ២០២៦  ក្រោមប្រធានបទ «រួមគ្នាលើកកម្ពស់ គុណភាព សុវត្ថិភាព ប្រសិទ្ធភាព នៃការថែទាំផ្ទៃពោះមុនសម្រាល រួមទាំង

ក្នុងបរិបទមានគ្រោះអាសន្ន ឬគ្រោះមហន្តរាយ ដើម្បីធានាថាទាំងម្តាយ និងទារកមានសុខភាពល្អ» ក្រោមអធិបតីភាពឯកឧត្ដមបណ្ឌិត ម៉ៅ ភិរុណ ប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជាខេត្តកណ្តាល ឯកឧត្ដម នូ សាខន ប្រធានក្រុមប្រឹក្សាខេត្តកណ្តាល និងជាអនុប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជាខេត្តកណ្តាល និងលោកជំទាវ និងឯកឧត្ដម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកណ្តាល។ ពិធីនេះដែរប្រារព្ធធ្វើនៅសាលាស្រុកកណ្ដាលស្ទឹង ដោយមានការអញ្ជើញចូលរួមពី មន្រ្តីក្រុមប្រតិបត្តិសាខា, ប្រធានគណៈកម្មាធិការអនុសាខាក្រុង-ស្រុកទាំង១៣, ភរិយាថ្នាក់ដឹកនាំ, សប្បុរសជន, ស្ត្រីមានផ្ទៃពោះ ស្ត្រីមានកូនតូចក្រោមអាយុ២ឆ្នាំ ស្ត្រីក្នុងវ័យរៀបការ, អ្នករស់នៅជាមួយមេរោគអរដេស៍, អ្នកស្ម័គ្រចិត្តកាកបាទក្រហមកម្ពុជា និងយុវជនកាកបាទក្រហមកម្ពុជា ជាច្រើននាក់។

មានប្រសាសន៍ក្នុងពិធីនេះដែរ ឯកឧត្ដម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត បាននាំមកនូវការ​ផ្តាំ​ផ្ញើ​​​សាក​សួរសុខទុក្ខពី សំណាក់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងជាឥស្សរជនឆ្នើមថ្នាក់ជាតិ នៃផែន​ការសកម្មភាពរួមអគ្គលេខាធិការអង្គការ​សហប្រជាជាតិ ដើម្បីសុខភាពស្ត្រី និងកុមារជូនចំពោះបងប្អូនជនរួម​ជាតិ​​ទាំងអស់ដោយសេចក្តីនឹក​រលឹកបំផុត។

ឯកឧត្ដម បន្តថា៖ ប្រធានបទ «រួមគ្នាលើកកម្ពស់គុណភាព សុវត្ថិភាព ប្រសិទ្ធភាពនៃការថែ​ទាំផ្ទៃពោះមុនសម្រាល រួមទាំងក្នុងបរិបទមានគ្រោះអាសន្ន  ឫុគ្រោះ​មហន្តរាយ ដើម្បីធានាថា  ទាំងម្តាយនិងទារកមានសុខ​ភាពល្អ» គឺផ្តោតទៅលើ ការលើក កម្ពស់សុខភាពរបស់ស្ត្រី ដែលជាមាតាជាអ្នកបង្កើតកូន និង​សុខភាពរបស់ទារក និងកុមារ ដែលនៅពេលអនាគត ពួក​គេ​ទាំងនោះនឹងក្លាយជាពលរដ្ឋលល្អ ក្លាយជាធន​ធានមនុស្សដ៏ឆ្លាតវៃ មានចំណេះដឹង និងក្លាយជាសសរទ្រូងដ៏មានថាមពលរបស់ប្រទេសជាតិមាតុភូមិ។

ឯកឧត្ដមបន្ថែមថា៖ ការថែទាំសុខភាព, សុវត្ថិភាពផ្នែកសុខភាព និងប្រព័ន្ធភាពធន់ ផ្នែកសុខភាព ពិតជាមានសារសំខាន់ណាស់សម្រាប់ការកសាងជាតិ និងការឈានទៅសម្រេចឱ្យបាន ចក្ខុវិស័យឆ្នាំ២០៥០។ ដូចនេះយើងត្រូវតែនាំគ្នាវិនិយោគធនធាន និងការខិតខំប្រឹងប្រែងរបស់យើង នៅក្នុងការលើកកម្ពស់ ប្រព័ន្ធថែទាំសុខភាព និងការគ្របដណ្តប់សេវាថែទាំសុខភាពជាសកល, ធ្វើឱ្យកិច្ចការទាំងនោះកាន់តែមានលក្ខណៈបរិយាបន្ន និងមានភាពធន់។ ជាការពិតណាស់ ប្រជាពលរដ្ឋ គឺជាទ្រព្យធនជា យុទ្ធសាស្ត្រ អនាគតប្រទេសជាតិយើង ត្រូវពឹងផ្អែកទៅលើទារក កុមារ និងយុវជន ជំនាន់ក្រោយនេះហើយ។

ក្នុងពិធីនេះដែរសាខាកាកបាទក្រហមកម្ពុជាខេត្តកណ្តាល បាននាំមកនូវអំណោយឧបត្ថម្ភជូនស្ត្រីមានផ្ទៃពោះ ស្ត្រីមានកូនតូច អាយុក្រោម ២ឆ្នាំ និងអ្នកផ្ទុកមេរោគអេដស៍ ចំនួន៣១២នាក់ ក្នុងម្នាក់ៗទទួលបាន៖ អង្ករ ២៥គីឡូក្រាម, មី ១កេស, ត្រីខ ១យួរ, ទឹកត្រី ១យួរ, ទឹកស៊ីអ៊ីវ ១យួរ, ទឹកសុទ្ធ ១កេស និងថវិកា ៥ម៉ឺនរៀល។










Previous Post Next Post
Breaking News