គេហទំព័រ TK-Hotnews (www.k-tkhotnews.com.kh) មានអាសយដ្ឋាន ផ្ទះលេខ ៤៧៧ ផ្លូវ លំ ភូមិក្រពើហាកើត សង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ ខេត្តកណ្តាល ។ "សូមអរគុណ"
គេហទំព័រ TK-Hotnews សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយ like ជួយ share ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នា ។ សូមអរគុណ...!

សង្ស័យដាច់ហ្វ្រាំងបុករះ បណ្តាលឲ្យរថយន្តចំនួន ៣គ្រឿង រងការខូចខាតយ៉ាងដំណំ !



រាជធានីភ្នំពេញ÷មានហេតុការណ៍ករណីគ្រោះថ្នាក់ចរាចរណ៍ រថយន្តមួយគ្រឿងម៉ាក CEN TER សង្ស័យដាច់ហ្វ្រាំង បានរ៉េចង្កូតទៅ បុករះរថយន្តចំនួន ៣គ្រឿង បណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំទាំងបី ។


ហេតុការណ៏នេះបានកើតឡើងនៅវេលាម៉ោង ១០:៣០នាទី ព្រឹកថ្ងៃទី១២ ខែកុម្ភះ ឆ្នាំ២០២៦ ស្ថិតនៅត្រង់ចំណុចក្រោមស្ពានអាកាសក្បាលថ្នល់ ចុះពីស្ពានព្រះមុនីវង្ស ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ។


តាមប្រភពព័ត៌មានពីសមត្ថកិច្ចបានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញរថយន្តមួយគ្រឿងម៉ាក CEN TER ពណ៌ក្រហម  ពាក់ស្លាកលេខ ភ្នំពេញ 2BG 7269 (បិទឡូហ្គោរស្មីគុជសារ)បើកបរតាមបណ្ដោយផ្លូវជាតិលេខ ១ ចុះពីស្ពានច្បារអំពៅ ក្នុងទិសដៅពីកើតទៅលិច លុះមកដល់ ក្រោមស្ពានអាកាសក្បាលថ្នល់ សង្ស័យដាច់ហ្វ្រាំង បានរ៉េចង្កូតទៅ បុកគូទរថយន្តមួយគ្រឿងម៉ាក KIA Morning ពាក់ស្លាកលេខ ភ្នំពេញ 2CB.0447 ដែលធ្វើដំណើរស្របពីគ្នាបណ្ដាលឱ្យបែកកញ្ចក់ក្រោយ កំពិតគូទរងការខូចខាត រួចមិនទាន់អស់ល្បឿនក៏ជ្រុលទៅបុ.កគូទរថយន្តមួយគ្រឿងទៀតម៉ាក STEREX ពាក់ស្លាកលេខ ភ្នំពេញ 2AG .6241បណ្ដាលឲ្យបែកកញ្ចក់ខាងក្រោយរងការខូចខាត ទើបរថយន្តទៅមុខលែងរួច តែសំណាងល្អមិនបណ្ដាលឲ្យមានអ្នករងរបួស ។


ក្រោយកើតហេតុសមត្ថកិច្ចចរាចរណ៍រួមទាំងសមត្ថកិច្ចក្នុងមូលដ្ឋានបានត្រួតពិនិត្យនិងវាស់វែងរួចរាល់ ទុកពេលវេលាឱ្យភាគីទាំងបីរធ្វើការចរចាសម្របសម្រួលគ្នា ៕




Previous Post Next Post
Breaking News