ទី១ ៖ ជនសង្ស័យ ឈ្មោះ កេង វិចរ៉ា ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរ សិស្សថ្នាក់ទី១១ D1 វិទ្យាល័យឥន្ទ្រទេវី ស្នាក់នៅផ្ទះជួលមិនចាំលេខ ផ្លូវលេខ១០៥K ភូមិសំរោងទាវ សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ ត្រូវសមត្ថកិច្ចឃាត់ខ្លួនស្ថិតនៅចំណុចមុខផ្ទះជួលមិនចាំលេខ ផ្លូវលេខ១០៥K ភូមិសំរោងទាវ សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ កាលពីថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៦ វេលាម៉ោងប្រហែល ១៥:៣០នាទី ។
ទី២ ៖ ជនសង្ស័យឈ្មោះ ប៉ាល់ បូរ៉ា ភេទប្រុស អាយុ១៤ឆ្នាំ ជនជាតិខ្មែរ មុខរបរ សិស្សថ្នាក់ទី១១ D2 វិទ្យាល័យឥន្ទ្រទេវី ស្នាក់នៅផ្ទះជួលមិនចាំលេខ ផ្លូវបេតុង សង្កាត់ ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ ត្រូវសមត្ថកិច្ចឃាត់ខ្លួនស្ថិតនៅចំណុចបណ្ដោយផ្លូវលេខ៥៧២ ក្រុមទី៤៣ ភូមិ៤ សង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ កាលពីថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៦ វេលាម៉ោងប្រហែល ១៧:៣០នាទី ដែលបានប្រព្រឹត្តបទល្មើសនៅចំណុចលើដងផ្លូវលេខ៥២៨ កែងផ្លូវលេខ៣៥៣ ក្រុមទី៥ ភូមិ២ សង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ កាលពីថ្ងៃទី១៤ ខែកុម្ភ: ឆ្នាំ២០២៦ វេលាម៉ោងប្រហែល ១៦:៥៧នាទីល្ងាច ។
វត្ថុតាងចាប់យកមាន៖ ម៉ូតូ០១គ្រឿងម៉ាក HONDA TODAY ពណ៌ទឹកក្រូច ពាក់ផ្លាកលេខ ភ្នំពេញ 1GW-8595 និងទូរសព្ទដៃ០១គ្រឿងម៉ាក I PHONE11 ពណ៌ត្រាវ (ចាប់យកពីជនសង្ស័យឈ្មោះ កេង វិចរ៉ា) ។
ជនសង្ស័យ ឃាត់ខ្លួនជាបណ្ដោះអាសន្ន នៅអធិការដ្ឋាននគរបាលខណ្ឌទួលគោក ដើម្បីសាកសួរ និងចាត់ការបន្តតាមផ្លូវច្បាប់ ៕


