គេហទំព័រ TK-Hotnews (www.k-tkhotnews.com.kh) មានអាសយដ្ឋាន ផ្ទះលេខ ៤៧៧ ផ្លូវ លំ ភូមិក្រពើហាកើត សង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ ខេត្តកណ្តាល ។ "សូមអរគុណ"
គេហទំព័រ TK-Hotnews សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយ like ជួយ share ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នា ។ សូមអរគុណ...!

អាជ្ញាធរខេត្ត និងមន្ត្រីជំនាញ ចុះត្រួតពិនិត្យ និងបិទទីតាំងផ្តល់សេវាសុខាភិបាលឯកជនគ្មានច្បាប់អនុញ្ញាតចំនួន ៨កន្លែង នៅក្នុងក្រុងសំពៅពូន


ខេត្តកណ្តាល៖ ឯកឧត្តម គ្រុយ ម៉ាឡែន អភិបាលរងខេត្តកណ្ដាល នៅព្រឹកថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៦នេះ បានដឹកនាំមន្ត្រីជំនាញមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តកណ្ដាល អាជ្ញាធរក្រុងសំពៅពូន ព្រមទាំងកម្លាំងសមត្ថកិច្ចពាក់ព័ន្ធ បានចុះត្រួតពិនិត្យ និងសម្រេចបិទទីតាំងផ្តល់សេវាសុខាភិបាលឯកជនគ្មានច្បាប់អនុញ្ញាតចំនួន ៨កន្លែង នៅក្នុងក្រុងសំពៅពូន។


ក្នុងការចុះត្រួតពិនិត្យនេះ ឯកឧត្តម គ្រុយ ម៉ាឡែន ធ្វើការណែនាំដល់ម្ចាស់ទីតាំងសេវាសុខាភិបាលឯកជនទាំងអស់ ត្រូវតែមានច្បាប់អនុញ្ញាតត្រឹមត្រូវពីមន្ទីរជំនាញ និងស្ថាប័នពាក់ព័ន្ធ បើមិនដូច្នេះទេអាជ្ញាធរ និងមន្ទីរជំនាញពាក់ព័ន្ធ នឹងបិទមិនឱ្យដំណើរការក្នុងការផ្តល់សេវាសុខាភិបាលនានា ជូនប្រជាពលរដ្ឋឡើយ រហូតដល់ម្ចាស់ទីតាំងទាំងអស់ស្នើសុំបានច្បាប់អនុញ្ញាតក្នុងការបើកអាជីវកម្មទើបអាចដំណើរការអាជីវកម្មរបស់ខ្លួនឡើងវិញបាន។


ឯកឧត្តមអភិបាលរងខេត្ត បានមានប្រសាសន៏ថា កន្លែងផ្ដល់សេវាសុខាភិបាលដែលគ្មានច្បាប់អនុញ្ញាតត្រឹមត្រូវពីមន្ទីរជំនាញ និងស្ថាប័នពាក់ព័ន្ធ អាចជាកន្លែងដែលផ្ដល់សេវាសុខាភិបាលមិនមានគុណភាព គ្មានស្តង់ដារត្រឹមត្រូវ អាចបង្កគ្រោះថ្នាក់ដល់សុខភាព និងអាយុជីវិតរបស់អ្នកជំងឺ។


ឯកឧត្តមអភិបាលរងខេត្ត បានបញ្ជាក់ថា កាលដែលម្ចាស់ទីតាំងផ្តល់សេវាសុខាភិបាល ដែលមានច្បាប់អនុញ្ញាតត្រឹមត្រូវពីមន្ទីរជំនាញ និងស្ថាប័នពាក់ព័ន្ធនានា គឺពិតជាមានសារៈសំខាន់ណាស់

ពីព្រោះប្រជាពលរដ្ឋពេលដែលគាត់ចូលមក ហើយមើលឃើញថា កន្លែងដែលគាត់មកទទួលសេវា មានច្បាប់អនុញ្ញាតត្រឹមត្រូវ ជាកន្លែងមួយដែលស្របច្បាប់ មានន័យថាកន្លែងហ្នឹងមានគុណភាព មានលក្ខណៈសម្បត្តិគ្រប់គ្រាន់ ដូច្នេះគាត់នឹងមិនព្រួយបារម្ភពេលមកទទួលសេវានៅកន្លែងយើងនោះទេ ហើយក៏ជាការបង្ហាញនូវការចូលរួមលុបបំបាត់សេវាសុខាភិបាលឯកជនដែលគ្មានច្បាប់អនុញ្ញាតត្រឹមត្រូវផងដែរ។


លោកវេជ្ជបណ្ឌិត ឡូត សុខខឿន អនុប្រធានមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តកណ្តាល បានឱ្យដឹងថា ទីតាំងសេវាសុខាភិបាលឯកជនគ្មានច្បាប់អនុញ្ញាតទាំង ៨កន្លែង ដែលបានបិទរួមមាន៖ ទី១ បន្ទប់ពិគ្រោះ និងព្យាបាលជំងឺមាត់ធ្មេញ ជ្រៃធំ  មានទីតាំងនៅ ភូមិជ្រៃធំ សង្កាត់សំពៅពូន ។ ទី២ បន្ទប់ពិគ្រោះ និងព្យាបាលជំងឺមាត់ធ្មេញ ចុង ណាន ស្ថិតនៅ ភូមិព្រៃស៊ឹង សង្កាត់សំពៅពូន ។ ទី៣ បន្ទប់ពិគ្រោះ និងព្យាបាលជំងឺ ឆាយ ថុង ស្ថិតនៅ ភូមិជ្រៃធំ សង្កាត់សំពៅពូន។ ទី៤ បន្ទប់ពិគ្រោះ និងព្យាបាលជំងឺទូទៅ សហគមន៍ មានទីតាំង នៅភូមិព្រែកស៊ឹង សង្កាត់សំពៅពូន។ ទី៥ បន្ទប់ពិគ្រោះ និងព្យាបាលជំងឺទូទៅ ជុង ហ័រ មានទីតាំង នៅភូមិព្រែកស៊ីង សង្កាត់សំពៅពូន ។ ទី៦ មន្ទីរពេទ្យ ជ្រៃធំ ហ័រហ្កាំង ស្ថិតនៅ ភូមិព្រែកស៊ឹង សង្កាត់សំពៅពូន ៧ឱសថស្ថាន អីហ្វឹង ដែលមានទីតាំងនៅផ្ទះគ្មានលេខ ភូមិព្រែកស៊ឹង សង្កាត់សំពៅពូន និងទី៨ ឱសថស្ថាន ឡាវប៉ាយស៊ីង មានទីតាំងនៅ ផ្ទះគ្មានលេខ ភូមិជ្រៃធំ សង្កាត់សំពៅពូន ក្រុងសំពៅពូន ។













Previous Post Next Post
Breaking News