គេហទំព័រ TK-Hotnews (www.k-tkhotnews.com.kh) មានអាសយដ្ឋាន ផ្ទះលេខ ៤៧៧ ផ្លូវ លំ ភូមិក្រពើហាកើត សង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ ខេត្តកណ្តាល ។ "សូមអរគុណ"
គេហទំព័រ TK-Hotnews សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយ like ជួយ share ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នា ។ សូមអរគុណ...!

រថយន្ត Nissan NAVARA បើកលឿនពេកជ្រុលទៅបុករថយន្តFORD RENGE ហេីយខ្ទាតទៅប៉ះម៉ូតូមួយគ្រឿងទៀត បណ្តាលឱ្យរងការខូចខាតយ៉ាងដំណំ...!


រាជធានីភ្នំពេញ÷ស្ត្រីម្នាក់បានបេីករថយន្តម៉ាក់ Nissan NAVARA លឿនពេកបានជ្រុលទៅបុករថយន្ត FORD RENGE ហេីយខ្ទាតទៅប៉ះម៉ូតូមួយគ្រឿងទៀត បណ្តាលឱ្យរថយន្តទាំងពីរគ្រឿងនិងម៉ូតូរងការខូចខាតយ៉ាងដំណំ សំណាងល្អមិនមានមនុស្សរងរបួស ឡើយ។


ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកេីតឡេីងកាលពីវេលាម៉ោង១៣:៣០នាទីរសៀល ថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៦ ស្ថិតនៅស្តុបម៉ាកសេដេសផ្លូវ៥០ម៉ែត្រកែងផ្លូវ៦០ម៉ែត្រ ក្នុងសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។


 

តាមប្រភពព័ត៌មានបានឱ្យដឹងថា មុនពេលកេីតហេតុគេបានឃេីញរថយន្ត FORD RENGE ពាក់ផ្លាកលេខ រដ្ឋ២៩(២-៦៦៦៧ )ធ្វេីដំណេីរតាមបណ្តោយផ្លូវ៥០ម៉ែត្រចេញពីបុរីប៉េងហួតក្នុងទិសដៅពីលិចទៅកេីត លុះមកដល់ចំណុចពាក់កណ្តាលភ្លើងស្តុបស្រាប់តែមានស្ត្រីម្នាក់បេីករថយន្ត Nisan NAVARA ពាក់ផ្លាកលេខភ្នំពេញ 2P-1395 យ៉ាងលឿនជ្រុលទៅបុករថយន្តហ្វដចំពីចំហៀងពេញទំហឹង ហេីយខ្ទាតទៅប៉ះម៉ូតូមួយគ្រឿងទៀត បណ្តាលឱ្យរថយន្តហ្វដក្រឡាប់ផ្ងារជេីង រងការខូចខាតទាំងពីរគ្រឿងនិងម៉ូតូក៏រងការខូចខាតផងដែរ តែសំណាងល្អដែលមិនមានមនុស្សរងរបួសធ្ងន់ឡើយ។


ក្រោយកេីតហេតុសមត្ថកិច្ចមូលដ្ឋានបានសហការជាមួយនគរបាលជំនាញចរាចរណ៍ចុះសម្របសម្រួលដោយភាគីរថយន្ត NAVARA សម្រេចចេញសងថ្លៃជួលជុលរថយន្ត FORD RENGE និងម៉ូតូទាំងស្រុង ដើម្បីបញ្ចប់រឿងនៅកន្លែងកើតហេតុតែម្ដង៕





Previous Post Next Post
Breaking News