គេហទំព័រ TK-Hotnews (www.k-tkhotnews.com.kh) មានអាសយដ្ឋាន ផ្ទះលេខ ៤៧៧ ផ្លូវ លំ ភូមិក្រពើហាកើត សង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ ខេត្តកណ្តាល ។ "សូមអរគុណ"
គេហទំព័រ TK-Hotnews សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយ like ជួយ share ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នា ។ សូមអរគុណ...!

ប្រពន្ធភ័យស្លន់ស្លោ! ប្ដីចេញរត់កង់បីបាត់ដំណឹង ខណៈកង់បីត្រូវប្រទះឃើញឆេះខ្ទេច


ស្ត្រីម្នាក់កំពុងមានក្តីបារម្ភយ៉ាងខ្លាំង ក្រោយប្ដីរបស់ខ្លួនបានចេញទៅរត់កង់បីតាំងពីយប់មិញ ហើយបាត់ដំណឹងរហូតមកដល់ពេលនេះ មិនទាន់ឃើញត្រឡប់មកផ្ទះវិញ និងមិនអាចទាក់ទងបាន ។


តាមការបញ្ជាក់ពីស្ត្រីជាប្រពន្ធ ប្ដីរបស់គាត់បានបាត់ខ្លួនចាប់តាំងពីវេលាម៉ោងប្រមាណ ២រំលងអធ្រាត្រ ឈានចូលថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៦ ខណៈចេញទៅប្រកបរបររត់កង់បីដូចសព្វដង ។


អ្វីដែលធ្វើឲ្យក្រុមគ្រួសារកាន់តែព្រួយបារម្ភនោះ គឺក្រោយមកមានការប្រទះឃើញកង់បីរបស់ប្ដី ត្រូវបានគេដុតបំផ្លាញនៅសល់តែគ្រោងប៉ុណ្ណោះ ខណៈម៉ាស៊ីន ផ្លាកលេខ និងកង់ទាំង ៣គ្រាប់ ត្រូវបានដោះយកបាត់ ដែលបង្កការសង្ស័យថា អាចមានជាប់ពាក់ព័ន្ធនឹងអំពើល្មើសណាមួយ ។


ក្រោយទទួលដំណឹងនេះ ស្ត្រីជាប្រពន្ធបានទៅដាក់ ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលពន្សាំង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ដើម្បីស្នើសុំឲ្យសមត្ថកិច្ចជួយស្រាវជ្រាវស្វែងរកប្ដី និងបំភ្លឺការពិតនៃករណីនេះ ៕






Previous Post Next Post
Breaking News