គេហទំព័រ TK-Hotnews (www.k-tkhotnews.com.kh) មានអាសយដ្ឋាន ផ្ទះលេខ ៤៧៧ ផ្លូវ លំ ភូមិក្រពើហាកើត សង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ ខេត្តកណ្តាល ។ "សូមអរគុណ"
គេហទំព័រ TK-Hotnews សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយ like ជួយ share ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នា ។ សូមអរគុណ...!

ក្មេងៗមួយក្រុមរត់លេងក្នុង បរិវេណវត្តទួល សុភាឃួនប្រទេះឃើញកាបូប ពេលយកមកបើកមើលឃើញកាំភ្លើងខ្លី១ដើម បង្កការភ្ញាក់ផ្អើល..


រាជធានីភ្នំពេញ៖ ក្មេងៗ១ក្រុមដើរលេងនៅក្នុងវ បរិវេណវត្តទួល សុភាឃួនបានប្រទេះឃើញកាបូបស្ពាយពណ៍ខ្មៅ១នៅក្រោមដើមពោធិ៍ក្បែរស្រះទឹក ហើយពួកគេក៏រើសយកមកបើកមើល ស្រាប់តែប្រទះឃើញកាំភ្លើងខ្លី១ដើម ព្រមទាំងបង់កាំភ្លើងចំនួន២ដែលមានគ្រាប់ពេញ រួចក៏ប្រាប់អាជ្ញាធរនិងសមត្ថកិច្ចឲ្យទៅពិនិត្យមើលតែម្ដង ។


ហេតុការណ៍នោះបានកើតឡើងនាវេលាម៉ោង១០និង៣០នាទីព្រឹកថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៦ នៅក្រោមដើមពោធិ៍វត្តទួល សុភាឃួន ភូមិព្រៃទា២ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

នគរបាលបានប្រាប់ថា នៅវេលាម៉ោងខាងលើ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលចោមចៅទី៣ បានទទួលដំណឹងថា មានក្មេងៗ១ក្រុមបានដើរលេងនៅក្នុងវត្តទួល សុភាឃួននោះ ហើយពេលទៅដល់ចំណុចកើតហេតុ បានប្រទះឃើញកាបូបស្ពាយពណ៍ខ្មៅ១នៅក្រោមដើមពោធិ៍ហើយមានកាំភ្លើងខ្លីនៅក្នុងនោះ១ដើមផង  ។ ក្រោយពេលដឹងរឿងនោះភ្លាម កម្លាំងនគរបាលប៉ុស្តិ៍ក៏ចុះទៅពិនិត្យមើល ហើយពិតជាបានឃើញកាំភ្លើងខ្លីម៉ាកប៉េអាកុល១ដើមនៅក្នុងកាបូបនោះមែន ហើយក៏មានបង់កាំភ្លើងម៉ាកនោះចំនួន២ ដែលមានគ្រាប់សរុបចំនួន១៦គ្រាប់ និងប័ណ្ណសម្គាល់អាវុធខ្លីសមូហភាព១សន្លឹកផងដែរ ។

នគរបាលបានប្រាប់ឲ្យដឹងបន្តថា នៅក្នុងប័ណ្ណសម្គាល់អាវុធខ្លីសមូហភាព១សន្លឹកនោះមានលេខចុះបញ្ជី បខ៣៣៣៥ កពជ កងឯកភាពបញ្ជាការដ្ឋានកាំភ្លើងធំ អ ប ក អាវុធខ្លីM1991A1 លេខ825574 ។ ប៉ុន្តែចំពោះប័ណ្ណសម្គាលអាវុធខ្លីនេះបានហួសសុពលភាពប្រើប្រាស់រយៈពេល៧ខែទៅហើយ ដោយថ្ងៃចេញប័ណ្ណ០២.០១.២០២៥ និងថ្ងៃផុតកំណត់០២.០១.២០២៦ ។

នគរបាលពុំទាន់ស្រាវជ្រាវដឹងថា ការយកកបូបមានទាំងកាំភ្លើងខ្លីទៅប្លុងបែបនេះ ព្រោះតែចោរលួចកាបូបរបស់មន្រ្តីយោធាណាម្នាក់ រួចយកតែប្រាក់ ហើយបោះចោលកាបូបនិងកាំងភ្លើង ឬក៏ជាករណីអ្វីនៅឡើយទេ ។ ក្រោយពេលធ្វើការពិនិត្យទីតាំងកើតហេតុនិងតំបន់ជុំវិញទីនោះរួចមក នគរបាលក៏បាននាំយកកាំភ្លើង បង់កាំភ្លើងនិងគ្រាប់ ព្រមទាំងប័ណ្ណសម្គាលអាវុធខ្លីនោះទៅរក្សាទុកនៅប៉ុស្តិ៍រង់ចាំការស្រាវជ្រាវបន្តទៀត ៕






Previous Post Next Post
Breaking News