គេហទំព័រ TK-Hotnews (www.k-tkhotnews.com.kh) មានអាសយដ្ឋាន ផ្ទះលេខ ៤៧៧ ផ្លូវ លំ ភូមិក្រពើហាកើត សង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ ខេត្តកណ្តាល ។ "សូមអរគុណ"
គេហទំព័រ TK-Hotnews សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយ like ជួយ share ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នា ។ សូមអរគុណ...!

ភ្នាក់ងារ FSB រុស្ស៊ី ចាប់ខ្លួនយុវជនរុស្ស៊ីជិត ៥០នាក់ ដោយចោទពីបទសមគំនិតផ្ដល់ព័ត៌មានសម្ងាត់ឱ្យក្រុមចារកម្មអ៊ុយក្រែនតាមកម្មវិធី Telegram


រុស្ស៊ី៖ ទីភ្នាក់ងារសន្តិសុខផ្ទៃក្នុងរបស់រុស្ស៊ី ឬហៅថា FSB កាលពីថ្ងៃពុធ បានប្រកាសចាប់ខ្លួនយុវជនរុស្ស៊ីចំនួន ៤៦នាក់ ដែលមានអាយុចន្លោះពី ១២ ដល់ ២២ឆ្នាំ ក្រោមការសង្ស័យថាបានសមគំនិតផ្ដល់ព័ត៌មានសម្ងាត់ទៅឱ្យក្រុមចារកម្មអ៊ុយក្រែន ។


ការចាប់ខ្លួននេះ ធ្វើឡើងបន្ទាប់ពីមានការស៊ើបអង្កេតឃើញថា ក្រុមចារកម្មអ៊ុយក្រែន បានប្រើប្រាស់ប្រព័ន្ធឆាតស្វែងរកគូស្រករ «ដេវីនឈីក» (Dayvinchik) នៅក្នុងកម្មវិធីតេឡេក្រាម ដើម្បីបន្លំខ្លួនជាស្រីក្មេងៗ ល្បួងយកទីតាំង និងគំរាមកំហែងផ្លូវចិត្ត រហូតបង្ខំឱ្យយុវជនទាំងនោះទៅធ្វើសកម្មភាពដុតទូរបូមសាំងនៅទីក្រុង ស៊ែន ភីធ័រស្ប៊ើគ (St Petersburg) និងបំផ្លាញបង្គោលភ្លើងនៅតំបន់ យ៉ារ៉ូស្លាវ (Yaroslavl)។


តាមការបញ្ជាក់ពីសមត្ថកិច្ច ក្រុមបោកប្រាស់ បានបន្លំខ្លួនធ្វើជាមន្ត្រីអនុវត្តច្បាប់រុស្ស៊ី ដើម្បីបំភិតបំភ័យជនរងគ្រោះថា លុយដែលពួកគេបានផ្ទេរ ឬទីតាំងដែលពួកគេបានផ្ញើ ត្រូវបានខ្មាំងសត្រូវយកទៅប្រើប្រាស់ក្នុងសកម្មភាពវាយប្រហារ ព្រមទាំងបង្ខំឱ្យពួកគេធ្វើសកម្មភាពបំផ្លិចបំផ្លាញផ្សេងៗ ដើម្បីដោះដូរនឹងការដែលមិនត្រូវបានចាប់ខ្លួន។


ជនសង្ស័យដែលគ្រប់អាយុត្រូវទទួលខុសត្រូវ ត្រូវបានចោទប្រកាន់ពីបទល្មើសធ្ងន់ធ្ងរជាច្រើន រាប់ចាប់ពីអំពើភេរវកម្ម និងការបំផ្លិចបំផ្លាញ ដែលអាចប្រឈមនឹងការជាប់គុកជាច្រើនឆ្នាំ ខណៈដែលរុស្ស៊ី ក៏បានដាក់បញ្ចូលឈ្មោះនាយកប្រតិបត្តិកម្មវិធី Telegram លោក ប៉ាវែល ឌូរ៉ូវ (Pavel Durov) ទៅក្នុងបញ្ជីតាមចាប់ខ្លួនជាអន្តរជាតិ ពីបទសម្របសម្រួលដល់សកម្មភាពភេរវកម្មផងដែរ៕




Previous Post Next Post
Breaking News