គេហទំព័រ TK-Hotnews (www.k-tkhotnews.com.kh) មានអាសយដ្ឋាន ផ្ទះលេខ ៤៧៧ ផ្លូវ លំ ភូមិក្រពើហាកើត សង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ ខេត្តកណ្តាល ។ "សូមអរគុណ"
គេហទំព័រ TK-Hotnews សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយ like ជួយ share ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នា ។ សូមអរគុណ...!

ពិធីបិទការប្រកួតកីឡាសិស្សមធ្យមសិក្សា ជ្រើសរើសជើងឯកថ្នាក់ខេត្ត ប្រចាំឆ្នាំសិក្សា២០២៥-២០២៦


ខេត្តកណ្តាល៖ ថ្លែងនៅក្នុងពិធីបិទការប្រកួតកីឡាសិស្សមធ្យមសិក្សា ជ្រើសរើសជើងឯកថ្នាក់ខេត្ត ប្រចាំឆ្នាំសិក្សា២០២៥-២០២៦ នៅកីឡដ្ឋានក្រុងតាខ្មៅ កាលពីរសៀលថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៦នេះ ឯកឧត្តម ប៊ុន ផេង អភិបាលរងខេត្តកណ្តាល បានមានប្រសាសន៍ថា ការប្រកួតកីឡាសម្រាប់សិស្សមធ្យមសិក្សាជ្រើសរើសជើងឯកថ្នាក់ខេត្ត ប្រចាំឆ្នាំសិក្សា២០២៥-២០២៦ នាពេលនេះ គឺដើម្បីវាស់ស្ទង់កម្រិតបច្ចេកទេស នឹងទេពកោសល្យរបស់កីឡាករ កីឡាការិនី ដែលបានខិតខំហ្វឹកហាត់នៅតាមគ្រឹះស្ថានសិក្សាក្រុង ស្រុកនីមួយៗ។


ឯកឧត្តម ប៊ុន ផេង បានបន្តថា តាមរយៈមន្ទីរអប់រំ យុវជន និងកីឡាខេត្ត យើងឃើញថា វិស័យកីឡារបស់ខេត្តកណ្តាល មានការរីកចម្រើនគួរឱ្យកត់សម្គាល់  នេះគឺជាការយកចិត្តទុកដាក់ពីរដ្ឋបាល ក្រុង ស្រុក និងលោក លោកស្រីគណៈគ្រប់គ្រងគ្រឹះស្ថានមធ្យមសិក្សា ក្នុងខេត្តទាំងអស់ដើម្បីរួមចំណែកអភិវឌ្ឍវិស័យអប់រំកាយ និងកីឡា ស្របតាមយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា និតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំដ៏ឈ្លាសវៃ របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជាប្រមុខ ។

ឯកឧត្តមអភិបាលរងខេត្ត បានបញ្ជាក់ថា កីឡាជាសកម្មភាពដែលផ្តល់មកនូវសុខភាពល្អ រាងកាយមាំមួន ព្រមទាំងបញ្ញាស្មារតីឈ្លាសវៃ ហើយបច្ចុប្បន្ននេះ រាជរដ្ឋាភិបាលបានដាក់ចេញនូវផែនការយុទ្ធសាស្ត្រជាបញ្ចកោណទាំងប្រាំ ដែលមាន៖ ការអភិវឌ្ឍមូលធនមនុស្ស, ការធ្វើពិពិធកម្មសេដ្ឋកិច្ច និងការបង្កើតការប្រកួតប្រជែង, ការអភិវឌ្ឍវិស័យឯកជន និងការងារ, ការអភិវឌ្ឍប្រកបដោយភាពធន ចីរភាព និងបរិយាបន្ន, ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមឌីជីថល។ ក្នុងនោះរដ្ឋាភិបាល បានសង្កត់ធ្ងន់ អាទិភាពគន្លឹះចំនួន៥សម្រាប់ធ្វើកំណែទម្រង់គឺ ទី១កំណែទម្រង់វិស័យអប់រំ, ទី២ការពង្រឹងវិស័យសុខាភិបាល, ទី៣កំណែទម្រង់វិស័យមុខងារសាធារណៈ, ទី៤ប្រយុទ្ធប្រឆាំងគ្រឿងញៀន, ទី៥កំណែទម្រង់លើប្រព័ន្ធច្បាប់ និងប្រព័ន្ធតុលាការ។  ទន្ទឹមនេះ វិស័យកីឡា ក៏បានចូលរួមយ៉ាងសកម្ម ដើម្បីត្រៀមឆ្ពោះទៅការប្រកួតកីឡានានា ដោយបានរៀបចំផែនការប្រកួតកីឡាច្រើនប្រភេទ និងបានផ្សព្វផ្សាយគោលនយោបាយជាតិស្តីពីការអប់រំកាយ និងកីឡា ដែលមានខ្លឹមសារ “ យុវជនម្នាក់ មានជំនាញកីឡាមួយប្រភេទយ៉ាងតិចប្រចាំជីវិត “ ព្រមទាំងបានចូលរួមចំណែកក្នុងការអនុវត្ត”ស្តង់ដាសាលារៀនគំរូ” ផងដែរ។

ឆ្លៀតក្នុងឱកាសនោះ  ឯកឧត្តមអភិបាលរងខេត្ត បានដាក់ចេញនូវទិសដៅមួយចំនួនដើម្បីឱ្យរដ្ឋបាល ក្រុង ស្រុក ព្រមទាំងលោក លោកស្រីប្រធានការិយាល័យអប់រំ យុវជន និងកីឡា  ក្រុង ស្រុក   និងលោក   លោកស្រី  ជានាយក នាយិកា គ្រប់គ្រឹះស្ថានមធ្យមសិក្សាក្នុងខេត្ត យកទៅអនុវត្តរួមមាន៖ ១-ត្រូវយកចិត្តទុកដាក់ការអនុវត្តផ្នែកអប់រំកាយ និងកីឡា នៅតាមគ្រឹះស្ថានសិក្សា ដើម្បីឱ្យសិស្សានុសិស្សទទួលបាននូវការវិវត្តន៍ផ្នែករូបរាងកាយ បញ្ញាស្មារតី ក៏ដូចជាការអនុវត្តម៉ោងសិក្សាតាមការណែនាំ របស់ក្រសួងអប់រំ យុវជន និងកីឡា ២ម៉ោងក្នុង មួយសប្តាហ៍ឱ្យបានខ្ជាប់ខ្ជួន។ ២-ត្រូវយកចិត្តទុកដាក់ទៅលើហេដ្ឋារចនាសម្ព័ន្ធកីឡា  ឱ្យមានច្រើនប្រភេទទៅតាមតម្រូវការ និងស្ថានភាពជាក់ស្តែងរបស់សាលា (បើទីលានមានស្រាប់ត្រូវថែរក្សា ជួសជុល និងកែលម្អ) និង៣-ត្រូវបណ្តុះបណ្តាលធនធានមនុស្ស (កីឡាករ) ឱ្យចេះស្រលាញ់ចូលចិត្តលេងកីឡា ស្របទៅ នឹងយុទ្ធសាស្រ្តកំណែទម្រង់លើផ្នែកអប់រំកាយ និងកីឡាដោយយុវជនម្នាក់ត្រូវមានជំនាញកីឡា មួយប្រភេទយ៉ាងតិចប្រចាំជីវិត។

សូមបញ្ជាក់ផងដែរថា លទ្ធផលនៃការប្រកួតនេះ រួមមាន៖ វិញ្ញាសារត់ល្បឿន ផ្នែកនារីចំណាត់ថ្នាក់លេខ១ បានទៅលើកីឡាការិនី អេង គីម៉ី មកពីវិទ្យាល័យ ជា ស៊ីម ព្រែកអញ្ចាញ ស្រុកមុខកំពូល ផ្នែកបុរសចំណាត់ថ្នាក់លេខ១ បានទៅលើកីឡាករ លឹម ផាណា មកពីវិទ្យាល័យ ហ៊ុន សែន អូកុង ស្រុកពញាឮ។ វិញ្ញាសាលោតកម្ពស់ផ្នែកនារី ចំណាត់ថ្នាក់លេខ១ បានទៅលើកីឡាការិនី ជឿន ណាវី មកពីអនុវិទ្យាល័យ ហ៊ុន សែន ខ្ពបវែង ក្រុងតាខ្មៅ ផ្នែកបុរស ចំណាត់ថ្នាក់លេខ១ បានទៅលើកីឡាករ ញាស់ ជំនោ មកពីវិទ្យាល័យជ័យវរ្ម័នទី៧ ស្រុកកៀនស្វាយ។ វិញ្ញាសាលោតចំងាយ ផ្នែកនារី ចំណាត់ថ្នាក់លេខ១ បានទៅលើកីឡាការិនី រ៉ាឌី ចៀកមីង មកពីវិទ្យាល័យជ័យវរ្ម័នទី៧ ស្រុកកៀនស្វាយ ផ្នែកបុរសចំណាត់ថ្នាក់លេខ១ បានទៅលើកីឡាករ ខេន សរ័ត្ត មកពីវិទ្យាល័យជេរវរ្ម័នទី៧ ស្រុកកៀនស្វាយ។ វិញ្ញាសាចោលដំដែក ផ្នែកនារីចំណាត់ថ្នាក់លេខ១ បានទៅលើកីឡាការិនី រ៉ន សាន់ឆាយ មកពីវិទ្យាល័យ ជា ស៊ីម ព្រែកអញ្ចាញ ស្រុកមុខកំពូល ផ្នែកបុរសចំណាត់ថ្នាក់លេខ១ បានទៅលើកីឡាករ កល់ ចំរ៉ុង មកពីអនុវិទ្យាល័យ ជា ស៊ីម ពុកឬស្សី ស្រុកខ្សាច់កណ្ដាល។ វិញ្ញាសារត់ចម្ងាយ ផ្នែកនារីចំណាត់ថ្នាក់លេខ១ បានទៅលើកីឡាការិនី ផល ស្រីនុច មកពីវិទ្យាល័យ ហ៊ុន សែន អូកុង ស្រុកពញាឮ ផ្នែកបុរសចំណាត់ថ្នាក់លេខ១ បានទៅលើកីឡាករ សុខសុភា មកពីវិទ្យាល័យ ហ៊ុន សែន អូកុង ស្រុកពញាឮ។ វិញ្ញាសាដើរចម្ងាយចំណាត់ថ្នាក់លេខ១ ផ្នែកនារីបានទៅលើកីឡាការនី សៀម ស្រីស មកពីវិទ្យាល័យអូកុង ស្រុកពញាឮ ផ្នែកបុរសចំណាត់ថ្នាក់លេខ ១ បានទៅលើកីឡាករ ឃឹម សំណាង មកពីវិទ្យាល័យអូកុង ស្រុកពញាឮ។ ប្រភេទកីឡាបាល់ទះ










Previous Post Next Post
Breaking News