គេហទំព័រ TK-Hotnews (www.k-tkhotnews.com.kh) មានអាសយដ្ឋាន ផ្ទះលេខ ៤៧៧ ផ្លូវ លំ ភូមិក្រពើហាកើត សង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ ខេត្តកណ្តាល ។ "សូមអរគុណ"
គេហទំព័រ TK-Hotnews សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយ like ជួយ share ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នា ។ សូមអរគុណ...!

ពីបំផុត!អ្នកបង្ហោះម៉ូតូធំម្នាក់នៅតាមផ្លូវជាតិ ក្នុងទឹកដីខេត្តតាកែវ ដែលទទួលរងប្រតិកម្មច្រើនពីមហាជននោះ នៅពេលនេះត្រូវបាននគរបាលចាត់ការតាមច្បាប់ហើយ​ !


ខេត្តតាកែវ÷លោកឧត្តមសេនីយ៍ទោ ម៉ែន លី ស្នងការនគរបាលខេត្តតាកែវ បានបញ្ជាក់ថា អ្នកបើកម៉ូតូធំដែលបង្ហោះតាមផ្លូវនេះ ត្រូវបានកម្លាំងនគរបាលរបស់លោកតាមឃាត់ខ្លួន យកមកសួរនាំតាំងពីម្សិលមិញមកម្ល៉េះ។ 


សម្រាប់បុគ្គលរូបនេះ ត្រូវបានលោកឧត្តមសេនីយ៍ទោស្នងការ បញ្ជាក់ថា គាត់ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ដោយសារម៉ូតូអត់ពន្ធ ម៉ូតូអត់ស្លាកលេខ និងគ្មានបណ្ណបើកបរ រួមជាមួយការបង្ហោះម៉ូតូបង្កអនាធិបតេយ្យតាមដងផ្លូវ។


អ្នកបើកម៉ូតូធំម្នាក់នេះមានឈ្មោះ ឡាយ ឈៀង អាយុ២៧ឆ្នាំ មុខរបរលក់ឡាន រស់នៅភូមិឡូរី សង្កាត់រការក្នុង ក្រុងដូនកែវ តាកែវ។




Previous Post Next Post
Breaking News