គេហទំព័រ TK-Hotnews (www.k-tkhotnews.com.kh) មានអាសយដ្ឋាន ផ្ទះលេខ ៤៧៧ ផ្លូវ លំ ភូមិក្រពើហាកើត សង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ ខេត្តកណ្តាល ។ "សូមអរគុណ"
គេហទំព័រ TK-Hotnews សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយ like ជួយ share ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នា ។ សូមអរគុណ...!

សាហាវហួស ស្ត្រីជាម្ចាស់ផ្ទះសំណាក់ម្នាក់ នៅស្រុកចំការលើ ត្រូវបានឃាតករសម្លាប់រំលោភ ដោយសារតែ មូលហេតុមិនជួលផ្ទះសំណាក់ឲ្យ នៅពេលនេះត្រូវបានចាប់ខ្លួនហើយ!


ខេត្តកំពង់ចាម÷ ស្ត្រីមេម៉ាយកូន០២អាយុ ៥៦ឆ្នាំម្នាក់ ! ដែលជាម្ចាស់ផ្ទះសំណាក់ យីហោ : (ភូមិច្រណោម) ស្ថិតក្នុងឃុំបុសខ្នុរ ស្រុកចំការលើ ខេត្តកំពង់ចាម ត្រូវបានឃាតករវាយ បណ្តាលឲ្យ(ស្លាប់)ភ្លាមៗ !!! ហើយរំលោភជាក្រោយ ។


សូមបព្ជាក់ថា : កាលថ្ងៃទី២៣ ខែឧសភា ឆ្នាំ ២០២៦ វេលាម៉ោង២៣:១៥នាទី (យប់) នៅចំណុចផ្ទះសំណាក់ យីហោ: (ផ្ទះសំណាក់ ភូមិច្រណោម) ស្ថិតក្នុងភូមិច្រណោម ឃុំបុសខ្នុរ ស្រុកចំការលើ ខេត្តកំពង់ចាម មានករណី : (ឃាតកម្ម,រំលោភសម្លាប់ ) បង្កឡើងដោយជនសង្ស័យ ឈ្មោះ  អ៊ីម បឿន ភេទប្រុស អាយុ ៤២ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិវាលធ្នង់ ឃុំបុសខ្នុរ ស្រុកចំការលើ  ខេត្តកំពង់ចាម បានធ្វើសកម្មភាព វាយដោយដៃ និងទាត់ជនរងគ្រោះត្រូវដងខ្លួន និងផ្ទៃមុខជាច្រើនកន្លែង  និងបានយកដងអំបោស (ធ្វើពីទីបមូលធ្វើពីដែកអ៊ីណុក ប្រវែងប្រហែល១ម៉ែត្រ វាយបន្ថែម (មិនដឹងថាស្លាប់ឬសន្លប់?) ហើយធ្វើសកម្មភាពរំលោភ រួចហេីយក៏លើកសពជនរងគ្រោះទំលាក់ចូលក្នុងអាងទឹកមុខផ្ទះ ។ 


ជនរងគ្រោះ ឈ្មោះ ស៊ាង ពៅ ភេទស្រី អាយុ៥៦ឆ្នាំ មុខរបរម្ចាស់ផ្ទះសំណាក់ខាងលើ រស់នៅភូមិច្រណោម ឃុំបុសខ្នុរ ស្រុកចំការលើ ខេត្តកំពង់ចាម ។


មូលហេតុ: ជនសង្ស័យ ខឹងជនរងគ្រោះ មិនជួលបន្ទប់អោយខ្លួនដេក ច្រើនដងមកហើយ ។ក្រោយធ្វើសកម្មភាពរួចជនសង្ស័យខាងលើ ត្រូវបានសមត្ថកិច្ច ឃាត់ខ្លួន។ 


បច្ចុប្បន្ន ជនសង្ស័យ ត្រូវបានកម្លាំងនគរបាល កំពុងចំណាត់ការបន្តតាមនិតិវិធីច្បាប់ ៕




Previous Post Next Post
Breaking News