ខេត្តកណ្ដាល៖ នគរបាលក្រុងតាខ្មៅ បានធ្វើការឃាត់ខ្លួនបុរសម្នាក់ ក្រោយទទួលបានពាក្យបណ្ដឹងពីគ្រួសារស្ត្រីរងគ្រោះ ដិយប្ដឹងចោទពីបទ រំលោភ ទៅលើស្ត្រីមានសតិមិនគ្រប់ម្នាក់រហូតទៅ៥ដង ហើយមានទម្ងន់ជាង៤ខែ ។
សមត្ថកិច្ចមូលដ្ធានបានឲ្យដឹងថា÷ យុវតីរងគ្រោះមានឈ្មោះ ស . ស្រ.គ អាយុ១៦ឆ្នាំ ជនជាតិខ្មែរ (មានជំងឺ វិបល្លាសស្មារតី) មុខរបរនៅផ្ទះ ក្នុងភូមិសង្កាត់ស្វាយរលំ ក្រ្ងតាខ្មៅ ។ ចំណែកជនសង្ស័យមានឈ្មោះ ជ្រឿន ទិព្វសង្វា ភេទប្រុសអាយុ៣៧ឆ្នាំ ជនជាតិខ្មែរ គ្មានមុខរបរពឹតប្រាកដ (វិជ្ជមាននូវសារធាតុញៀណ) មានទីលំនៅក្នុងភូមិព្រែកសំរោង សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល ។ វត្ថុតាងចាប់យក៖ ដាវដងរុំក្រណាត់ពណ៌ខ្មៅចំនួន០១ ។
សមត្ថកិច្ចបានប្រាប់បន្តទៀតថា នៅវេលាកើតហេតុដំបូង វេលាម៉ោង១២ថ្ងៃត្រង់ មិនចាំថ្ងៃខែក្នុង ឆ្នាំ២០២៦ យុវតីរងគ្រោះ កំពុងលាងចានឲ្យឪពុកនៅក្បែរផ្ទះស្រាប់តែជនសង្ស័យ បានមកចាប់ខ្ទប់មាត់ រួចហើយបានអូសជនរងគ្រោះចូលទៅក្នុងផ្ទះទុកចោលមួយកន្លែង នៅក្បែរផ្ទះរបស់ជនរងគ្រោះ រួចក៏ធ្វើសកម្មភាពចាប់រំលោភសេពសន្ថវៈបានសម្រេចចំនួន០២ដង បន្ទាប់មកជនសង្ស័យបានគំរាមកំហែងជនរងគ្រោះមិនឲ្យប្រាប់អ្នកណាឡើយ បើហ៊ានប្រាប់នឹងសម្លាប់ជនរងគ្រោះចោល ហើយចាប់តាំងពី ក្រោយថ្ងៃកើតហេតុមក ជនសង្ស័យ តែងតែលួងលោមជនរងគ្រោះព្រមទាំងទិញនំឲ្យញាំនិងឲ្យលុយចាយហើយក៏បបួលជនរងគ្រោះទៅរួមភេទជាមួយគ្នានៅក្នុងព្រៃក្បែរផ្ទះ បានចំនួន០៣ដង និងក្រោយមករួមភេទជាមួយគ្នានៅក្នុងផ្ទះទុកចោលបានចំនួនមួយម្តងទៀតសរុបបានចំនួន ០៥ ដង រហូតទាល់តែជនរងគ្រោះមានផ្ទៃពោះ។
ប្រភពបន្តថា លុះនៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៦ ដោយឈ្មោះ សើរ ស្រីគង់ ភេទស្រី ត្រូវជាបងស្រីបង្កើតរបស់ជនរងគ្រោះ ឃើញប្អូនស្រីមានអាការៈមិនស្រួលចេះតែក្អួតចង្អោរនិងឃើញប្អូនចេះតែញាំម្ជូរ ក៏បានសួរនាំប្អូនស្រី ទើបជនរងគ្រោះប្រាប់បងស្រីតាមត្រង់ថាឈ្មោះជ្រឿន ទិពសង្វា បានចាប់រំលោភទៅលើរូបនាង ដោយមិនអស់ការសង្ស័យ បងស្រីនិងក្រុមគ្រួសារបាននាំជនរងគ្រោះទៅពេទ្យដើម្បីពិនិត្យអេកូរមើល គឺលទ្ធផល ជនរងគ្រោះមានផ្ទៃពោះ០៤ខែ ទៅហើយ ទើបនៅថ្ងៃទី១៤ខែមិថុនាឆ្នាំ២០២៦ ក៏ សម្រេចចិត្តមកដាក់ពាក្យបណ្តឹង នៅប៉ុស្តិ៍នគរបាលរដ្ឋបាលស្វាយរលំ ដើម្បីចាត់ការតាមនីតិវិធីច្បាប់តែម្តង។
នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានឆ្លើយសារភាពប្រាប់ថា ខ្លួនពិតជាបានធ្វើសកម្មភាពចាប់រំលោភសេពសន្ថវៈទៅលើជនរងគ្រោះ បានសម្រេចចំនួនប្រាំដងប្រាកដមែន។
បច្ចុប្បន្នជនសង្ស័យបានឃាត់ខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលក្រុងតាខ្មៅដើម្បីបន្តនីតិវិធី៕




