គេហទំព័រ TK-Hotnews (www.k-tkhotnews.com.kh) មានអាសយដ្ឋាន ផ្ទះលេខ ៤៧៧ ផ្លូវ លំ ភូមិក្រពើហាកើត សង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ ខេត្តកណ្តាល ។ "សូមអរគុណ"
គេហទំព័រ TK-Hotnews សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយ like ជួយ share ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នា ។ សូមអរគុណ...!

ចាប់ផ្សឹកព្រះសង្ឃ ៥អង្គ ករណី ល្បី រឿង «លោកសង្ឃចាក់សាក់លើខ្លួនស្រី» រកឃើញជក់ថ្នាំញៀន និងផឹកស្រាថ្នាំក្នុងវត្ត


ខេត្តបាត់ដំបង៖ ក្រោយពី ផ្ទុះការរិះគន់យ៉ាងខ្លាំងលើបណ្តាញសង្គមរឿងព្រះសង្ឃចាក់សាក់លើរាងកាយស្ត្រី ត្រូវបានលាតត្រដាងហើយ ដោយមន្ត្រីសង្ឃ និងមន្ទីរធម្មការខេត្តបាត់ដំបង បានសហការជាមួយសមត្ថកិច្ចចុះអន្តរាគមន៍ចាប់ផ្សឹកព្រះសង្ឃចំនួន ៥អង្គ កាលពីថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៦ ក្រោយរកឃើញពាក់ព័ន្ធនឹងការប្រើប្រាស់គ្រឿងញៀន និងល្មើសវិន័យធ្ងន់ធ្ងរ។


វត្តដែលកើតហេតុគឺ វត្តសំរោងលើ ស្ថិតក្នុងភូមិសំរោង ឃុំឆ្នាល់មាន់ ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង។


អតីតព្រះសង្ឃទាំង ៥អង្គ ដែលត្រូវចាប់ផ្សឹក៖ក្រោយការធ្វើតេស្តទឹកនោម រកឃើញថាមានសារធាតុញៀន អតីតព្រះសង្ឃទាំង ៥អង្គ រួមមាន៖


១. តោ សុផាត (មេខ្លោងដែលជាអ្នកចាក់សាក់លើរូបរាងកាយស្រ្តីនៅក្នុងវីដេអូ)


២.ចាន ឌីណា ៣.យួន មករា ៤. វ៉ាត សុវណ្ណ ៥. កែ សុខហេង


វត្ថុតាងដែលដកហូតបាននៅក្នុងប្រតិបត្តិការចុះពិនិត្យនៅក្នុងវត្ត សមត្ថកិច្ចបានរកឃើញ និងដកហូតវត្ថុតាងខុសច្បាប់មួយចំនួនរួមមាន៖


ថ្នាំញៀនចំនួន ៣ កញ្ចប់ ស្រាថ្នាំចំនួន ២ ដប


ឧបករណ៍ និងសម្ភារៈសម្រាប់ជក់ថ្នាំញៀនមួយចំនួនទៀត។

ក្រោយពីបានធ្វើពិធីផ្សឹក រួចរាល់ហើយ មន្ត្រីសង្ឃ និងអាជ្ញាធរជំនាញបានប្រគល់ជនសង្ស័យទាំង ៥នាក់ រួមនឹងវត្ថុតាង ទៅឱ្យកម្លាំងនគរបាលស្រុកគាស់ក្រឡ ដើម្បីរៀបចំកសាងសំណុំរឿងចាត់ការបន្តទៅតាមនីតិវិធីផ្លូវច្បាប់យ៉ាងម៉ឺងម៉ាត់៕





Previous Post Next Post
Breaking News