គេហទំព័រ TK-Hotnews (www.k-tkhotnews.com.kh) មានអាសយដ្ឋាន ផ្ទះលេខ ៤៧៧ ផ្លូវ លំ ភូមិក្រពើហាកើត សង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ ខេត្តកណ្តាល ។ "សូមអរគុណ"
គេហទំព័រ TK-Hotnews សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយ like ជួយ share ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នា ។ សូមអរគុណ...!

បង្ហាញមុខជនសង្ស័យ ៤នាក់! ពាក់ព័ន្ធករណីចាប់ជំរិតទារប្រាក់ និងឃាតកម្មគិតទុកជាមុន សមត្ថកិច្ចរកឃើញសាកសពជនរងគ្រោះ ២នាក់ កប់ក្នុងរណ្តៅលូចាក់បេតុង

ភ្នំពេញ៖ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៦ បានធ្វើការបង្ហាញមុខជនសង្ស័យចំនួន ៤នាក់ ដែលជាប់ពាក់ព័ន្ធក្នុងសំណុំរឿង ចាប់ជំរិតទារប្រាក់ និងឃាតកម្មគិតទុកជាមុន ខណៈកម្លាំងជំនាញបានស្រាវជ្រាវរកឃើញសាកសពជនរងគ្រោះចំនួន ២នាក់ ត្រូវបានកប់លាក់ក្នុងរណ្តៅលូ និងចាក់បេតុងបិទបាំងយ៉ាងប្រុងប្រយ័ត្ន។


ប្រតិបត្តិការបង្ក្រាបនេះ បានអនុវត្តតាមអនុសាសន៍ដឹកនាំដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងក្រោមបទបញ្ជាផ្ទាល់របស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ។


តាមការបញ្ជាក់ពីសមត្ថកិច្ច នៅថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៦ កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ និងអធិការដ្ឋាននគរបាលខណ្ឌជ្រោយចង្វារ ក្រោមការដឹកនាំរបស់លោកឧត្តមសេនីយ៍ត្រី ប៊ុន សត្យា ស្នងការរងទទួលផែនការងារនគរបាលព្រហ្មទណ្ឌ លោកឧត្តមសេនីយ៍ទោ លី ប៊ុនអេង និងលោកវរសេនីយ៍ឯក ម៉ម សាវន បានបើកការស៊ើបអង្កេតយ៉ាងយកចិត្តទុកដាក់ រហូតឈានដល់ការឃាត់ខ្លួនជនសង្ស័យចំនួន ៤នាក់ ពាក់ព័ន្ធនឹងអំពើឧក្រិដ្ឋដ៏សាហាវនេះ។


ជនសង្ស័យដែលត្រូវបានឃាត់ខ្លួនរួមមាន៖

១.ឈ្មោះ សុខា ដានី ភេទប្រុស អាយុ ២៧ឆ្នាំ ជនជាតិខ្មែរ

២.ឈ្មោះ យុន គឹមហ៊ន ភេទប្រុស អាយុ ៤០ឆ្នាំ ជនជាតិខ្មែរ

ឈ្មោះ WONG YENLONG ភេទប្រុស អាយុ ៣១ឆ្នាំ ជនជាតិចិន

*ឈ្មោះ YU WEIMING ភេទប្រុស អាយុ ២៦ឆ្នាំ ជនជាតិចិន

សំណុំរឿងនេះ បានកើតឡើងកាលពីថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៦ វេលាម៉ោង ១១ និង៣០នាទីយប់ នៅចំណុចផ្ទះសំណាក់ 168D ស្ថិតក្នុងភូមិកោះក្របី សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។


ជនរងគ្រោះទាំង ២នាក់ រួមមាន៖

*ឈ្មោះ តាំង ស៊ីម៉េង ភេទប្រុស (ក្លែងភេទជាស្រី) អាយុ ៣៥ឆ្នាំ ជាបុគ្គលិកក្រុមហ៊ុន

*ឈ្មោះ អែម គីមស៊្រុន ភេទប្រុស អាយុ ៣៨ឆ្នាំ មុខរបរបើកបររថយន្តតាក់ស៊ី។


ប្រភពពីសមត្ថកិច្ចបានឱ្យដឹងថា ក្រោយការសាកសួរ និងផ្អែកលើចម្លើយសារភាពរបស់ជនសង្ស័យ កម្លាំងជំនាញបានបន្តស្រាវជ្រាវ រហូតរកឃើញសាកសពជនរងគ្រោះទាំងពីរ ត្រូវបានលាក់កប់ក្នុងរណ្តៅលូ និងចាក់បេតុងបិទពីលើ នៅចំណុចផ្ទះគ្មានលេខមួយកន្លែង ស្ថិតនៅផ្លូវបេតុង ភូមិបាក់ខែង សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ។


ក្នុងប្រតិបត្តិការនេះ សមត្ថកិច្ចបានដកហូតវត្ថុតាងមួយចំនួន រួមមាន ដំបង ១ដើម ពូថៅ ១ ក្បាល ខ្សែភ្លើងមួយចំនួន និងទូរស័ព្ទដៃម៉ាក iPhone ១គ្រឿង។


បច្ចុប្បន្ន ជនសង្ស័យទាំង ៤នាក់ រួមជាមួយវត្ថុតាង ត្រូវបានកម្លាំងជំនាញកសាងសំណុំរឿង បញ្ជូនទៅតុលាការដើម្បីចាត់ការតាមនីតិវិធីច្បាប់។ ដោយឡែក បក្ខពួកពាក់ព័ន្ធផ្សេងទៀត សមត្ថកិច្ចកំពុងបន្តស្រាវជ្រាវ និងតាមប្រមាញ់ចាប់ខ្លួន ដើម្បីយកមកផ្តន្ទាទោសតាមច្បាប់ជាបន្តទៀត។


ករណីនេះ បានបង្ហាញពីការខិតខំប្រឹងប្រែង និងប្រសិទ្ធភាពខ្ពស់របស់កម្លាំងនគរបាលរាជធានីភ្នំពេញ ក្នុងការស្រាវជ្រាវបង្ក្រាបបទល្មើសធ្ងន់ធ្ងរ ដើម្បីរកយុត្តិធម៌ជូនជនរងគ្រោះ និងរក្សាសន្តិសុខសណ្តាប់ធ្នាប់សង្គម៕






Previous Post Next Post
Breaking News