គេហទំព័រ TK-Hotnews (www.k-tkhotnews.com.kh) មានអាសយដ្ឋាន ផ្ទះលេខ ៤៧៧ ផ្លូវ លំ ភូមិក្រពើហាកើត សង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ ខេត្តកណ្តាល ។ "សូមអរគុណ"
គេហទំព័រ TK-Hotnews សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយ like ជួយ share ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នា ។ សូមអរគុណ...!

សាលាដំបូងរាជធានីភ្នំពេញ សម្រេចដោះលែង លោក ឃឿន សុឡា ហៅ K01 ឲ្យនៅក្រៅឃុំវិញហើយ...


រាជធានីភ្នំពេញ៖ លោក ឃឿន សុឡា ហៅ K01 ត្រូវបានសាលាដំបូងរាជធានីភ្នំពេញ សម្រេចដោះលែងឲ្យនៅក្រៅឃុំវិញហើយ នៅថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៦នេះ បន្ទាប់ពីតំណាងអយ្យការចោទប្រកាន់ពីបទ ហិង្សាដោយចេតនា ដែលបានប្រព្រឹត្តកាលពីថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៦។

នេះបើយោងតាមដីកាបង្គាប់ឲ្យដោះលែងរបស់លោក ឡោ ក្រឹម ចៅក្រមស៉ើបសួរ នៃសាលាដំបូងរាជធានីភ្នំពេញ ដែលបណ្ដាញសាព័ត៌មានយើង ទទួលបាន។

សូមរំលឹកថា នៅព្រឹកថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៦ សមត្ថកិច្ចនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានសម្រេចឃាត់ខ្លួន លោក K01 បញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដែលពាក់ព័ន្ធករណីប្រើហិង្សាលើយុវជនម្នាក់។
ក្រោយបញ្ចប់ការសួរនាំ តំណាងអយ្យការក៏បានសម្រេចចោទប្រកាន់លោក ឃឿន សុឡា ហៅ K01 ពីបទ «ហិង្សាដោយចេតនា» និងបញ្ជូនទៅឃុំខ្លួនជាបណ្ដោះអាសន្ន។ រហូតដល់ថ្ងៃទី៣ ខែកក្កដានេះ ត្រូវបានចៅក្រមស៉ើបសួរ ចេញដីកាសម្រេចឲ្យដោះលែងវិញ៕

លោក ឃឿន សុឡា ហៅ K01 ដែលត្រូវបានសាលាដំបូងរាជធានីភ្នំពេញ សម្រេចដោះលែងឲ្យនៅក្រៅឃុំវិញ កាលពីថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៦ នេះ បានចេញវីដេអូមួយជាសាធារណៈ ដើម្បីសូមទោសចំពោះកំហុសឆ្គងរបស់ខ្លួន ដែលបានប្រព្រឹត្តកន្លងមក។ នៅក្នុងវីដេអូនោះ លោក K01 បានបង្ហាញនូវការសោកស្ដាយយ៉ាងខ្លាំង និងបានប្ដេជ្ញាចិត្តថានឹងមិនប្រព្រឹត្តអំពើហិង្សាណាមួយទៀតឡើយ។

នៅក្នុងវីដេអូសុំទោសនោះ លោក ឃឿន សុឡា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលបានប្រោះប្រណី និងផ្ដល់ឱកាសដល់រូបលោករហូតមក។



Previous Post Next Post
Breaking News