គេហទំព័រ TK-Hotnews (www.k-tkhotnews.com.kh) មានអាសយដ្ឋាន ផ្ទះលេខ ៤៧៧ ផ្លូវ លំ ភូមិក្រពើហាកើត សង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ ខេត្តកណ្តាល ។ "សូមអរគុណ"
គេហទំព័រ TK-Hotnews សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយ like ជួយ share ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នា ។ សូមអរគុណ...!

ជម្លោះក្ដីរវាងម្ចាស់រថយន្ត និងរោងចក្រកិនកំទេចឈើ អេកាស្សា ឈានដល់ការប្រើប្រាស់ហិង្សា និងខូចខាតទ្រព្យសម្បត្តិ


 ខេត្តព្រះសីហនុ៖ ពេលថ្មីៗនេះ មានករណីអសន្តិសុខ និងជម្លោះយ៉ាងធ្ងន់ធ្ងរមួយបានកើតឡើងរវាងម្ចាស់រថយន្តចំនួន ៣គ្រឿង និងភាគីរោងចក្រកិនកំទេចឈើ អេកាស្សា (TNTVN) ដែលមានទីតាំងស្ថិតនៅភូមិ៣ សង្កត់ស្រែព្រាំង ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។ ជម្លោះនេះបានបង្កឱ្យមានការខូចខាតទ្រព្យសម្បត្តិ និងការប៉ះទង្គិចគ្នាដោយហិង្សាជាបន្តបន្ទាប់។

​ ១. មូលហេតុនៃជម្លោះ និងការបិទផ្លូវ

យោងតាមការរៀបរាប់ពីភាគីម្ចាស់រថយន្ត (ជនជាតិវៀតណាម) បានឱ្យដឹងថា លោកមានភាគហ៊ុននៅក្នុងរោងចក្រខាងលើ និងជាអ្នកទិញឈើអេកាស្សាពីខាងក្រៅយកមកផ្គត់ផ្គង់រោងចក្រ អស់រយៈពេលប្រមាណ ២ឆ្នាំមកហើយ។ ប៉ុន្តែក្រោយមក ក្រុមហ៊ុនបានដកលោកចេញពីការងារ និងបិទមិនឱ្យលក់ភាគហ៊ុនរបស់ខ្លួនវិញឡើយ ដែលធ្វើឱ្យលោកខាតបង់ផលប្រយោជន៍ និងមិនទទួលបានការដោះស្រាយ។ ដោយសារគ្មានដំណោះស្រាយ ទើបម្ចាស់រថយន្តសម្រេចចិត្តយករថយន្តចំនួន ៣គ្រឿង ទៅចតបិទផ្លូវចេញ-ចូលរោងចក្រ ដើម្បីទាមទាររកយុត្តិធម៌។

​ ២. ស្ថានការណ៍កាន់តែតានតឹង និងការប៉ះទង្គិចគ្នា

បន្ទាប់ពីរថយន្តត្រូវបានចតបិទផ្លូវ ស្ថានភាពបានឈានដល់ការប្រតាយប្រតប់គ្នា និងយកគ្រឿងចក្រ (សាស័រ) មកកុបឈូសរថយន្តទាំង ៣គ្រឿង ដើម្បីបើកផ្លូវវិញ ដែលបណ្តាលឱ្យរថយន្តរងការខូចខាតយ៉ាងដំណំ និងមានអ្នករងរបួសស្រាល។

​ភាគីក្រុមហ៊ុន (តំណាងដោយ លោកស្រី ថាវីន)៖ បានដាក់លិខិតសុំអន្តរាគមន៍ទៅសមត្ថកិច្ច កាលពីថ្ងៃទី០៩ ខែសីហា ពាក់ព័ន្ធនឹងរថយន្តដែលចតបាំងផ្លូវ ប៉ុន្តែអះអាងថាសមត្ថកិច្ចមិនទាន់ចុះមកអន្តរាគមន៍ទាន់ពេលវេលា ទើបមានការសម្រេចចិត្តប្រើប្រាស់គ្រឿងចក្រដោះស្រាយដោយខ្លួនឯង។

​ ៣. សំណូមពរ និងការអំពាវនាវ

ជុំវិញករណីដ៏ស្មុគស្មាញនេះ ភាគីទាំងពីរបានលើកឡើងការបកស្រាយរៀងៗខ្លួន។ ដូច្នេះ  ក៏ដូចជាសាធារណជន សូមសំណូមពរដល់អធិការកិច្ច និងសមត្ថកិច្ចជំនាញពាក់ព័ន្ធទាំងអស់ មេត្តាចុះពិនិត្យស្រាវជ្រាវ និងចាត់ការតាមនីតិវិធីច្បាប់ ដើម្បីស្វែងរកការពិត ភាពច្បាស់លាស់ និងដំណោះស្រាយសមស្របមួយជូនភាគីពាក់ព័ន្ធទាំងសងខាង។









Previous Post Next Post
Breaking News