គេហទំព័រ TK-Hotnews (www.k-tkhotnews.com.kh) មានអាសយដ្ឋាន ផ្ទះលេខ ៤៧៧ ផ្លូវ លំ ភូមិក្រពើហាកើត សង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ ខេត្តកណ្តាល ។ "សូមអរគុណ"
គេហទំព័រ TK-Hotnews សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយ like ជួយ share ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នា ។ សូមអរគុណ...!

ប្រតិភូរដ្ឋបាលខេត្តកណ្តាល ដឹកនាំយុវជនឃុំ-សង្កាត់ ជិត ៧០០នាក់ ទៅទស្សនកិច្ចសិក្សានៅតំបន់កសិ-ទេសចរណ៍ ម៉ុង ឫទ្ធី សែនជ័យ ខេត្តកំពង់ស្ពឺ


ខេត្តកំពង់ស្ពឺ៖  ឯកឧត្តមបណ្ឌិត ម៉ុង ឫទ្ធី ប្រធានគណៈកម្មការទី៣ នៃព្រឹទ្ធសភា និងជាប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៧ បានអញ្ជើញសំណេះសំណាល និងស្វាគមន៍ ចំពោះដំណើរទស្សនកិច្ចរបស់ថ្នាក់ដឹកនាំ មន្ត្រីរាជការ និងតំណាងយុវជនឃុំ-សង្កាត់ មកពីខេត្តកណ្តាល សរុបប្រមាណ ៧០០នាក់ ដែលដឹកនាំដោយ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្តាល នៅតំបន់រមណីយដ្ឋានអភិវឌ្ឍន៍ កសិ-ទេសចរណ៍ ម៉ុង ឫទ្ធី សែនជ័យ ស្ថិតនៅស្រុកសំរោងទង ខេត្តកំពង់ស្ពឺ នាព្រឹកថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៦។


មានប្រសាសន៍សំណេះសំណាលឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្ដាល បានលើកឡើងថា៖ ដំណើរទស្សនកិច្ចសិក្សារបស់ថ្នាក់ដឹកនាំ មន្ត្រីរាជការ និងតំណាងយុវជនឃុំ-សង្កាត់នៅពេលនេះ គឺចង់ឱ្យក្មួយៗយុវជន បានឃើញ បានស្វែងយល់ពីការអភិវឌ្ឍជាក់ស្តែង និងពិសេសបំផុតនោះ គឺចង់ឱ្យក្មួយៗទទួលបាននូវការបណ្តុះបណ្តាលផ្នត់គំនិតពីឯកឧត្តមបណ្ឌិត ម៉ុង ឫទ្ធី ដែលមិនត្រឹមតែជាថ្នាក់ដឹកនាំជាន់ខ្ពស់ស្ថាប័ននីតិប្បញ្ញត្តិប៉ុណ្ណោះទេ ប៉ុន្តែលោកក៏ជាឥស្សរជនឆ្នើមរបស់ជាតិ និងជាវីរបុរសក្នុងវិស័យកសិកម្ម និងកសិឧស្សាហកម្មកម្ពុជា ដែលបានកសាងភាពជោគជ័យចេញពីបាតដៃទទេ ឆ្លងកាត់ការលំបាករាប់មិនអស់ រហូតបង្កើតបានការងាររាប់ម៉ឺនកន្លែងជូនប្រជាពលរដ្ឋ។ ពិសេសការច្នៃប្រឌិតរបស់ឯកឧត្ដមបណ្ឌិត ម៉ុង ឫទ្ធី នៅតំបន់នេះ ឱ្យមានភាពទាក់ទាញជាគោលដៅទេសចរណ៍ និងលើកស្ទួយជីវភាពរបស់បងប្អូនប្រជាពលរដ្ឋក្នុងសហគមន៍ជុំវិញ តាមរយៈការបង្កើតឱកាសសេដ្ឋកិច្ច និងឱកាសការងារថ្មីៗប្រកបដោយសណ្តាប់ធ្នាប់។ ដេលសមិទ្ធផលទាំងនេះ គឺជាតឹកតាងបញ្ជាក់យ៉ាងរឹងមាំពី ចក្ខុវិស័យវែងឆ្ងាយ និងការដឹកនាំប្រកបដោយភាពប៉ិនប្រសប់របស់ឯកឧត្តមបណ្ឌិត ម៉ុង ឫទ្ធី ដែលបានប្រែក្លាយតំបន់នេះ ឱ្យលេចចេញជារូបរាងឡើងជា "តំបន់រមណីយដ្ឋានអភិវឌ្ឍន៍កសិ-ទេសចរណ៍ ម៉ុង ឫទ្ធី សែនជ័យ" ដ៏ស្រស់បំព្រង និងប្រកបដោយសក្តានុពលរស់រវើក។


ឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្ដាល បានផ្តាំផ្ញើដល់ក្មួយៗយុវជនទាំងអស់ សូមយកចិត្តទុកដាក់ខ្ពស់ ត្រងត្រាប់ស្តាប់ កត់ត្រា និងក្រេបជញ្ជក់យកបទពិសោធន៍ និងអនុសាសន៍របស់ ឯកឧត្តមបណ្ឌិត ម៉ុង ឫទ្ធី ដើម្បីយកទៅធ្វើជាត្រីវិស័យ ក្នុងការតម្រង់ទិសជីវិត មុខរបរ និងជាពិសេស យកទៅអនុវត្តក្នុងការបំពេញការងារបម្រើប្រជាពលរដ្ឋនៅតាមមូលដ្ឋានរបស់ខ្លួន ឱ្យស្របតាមទំនុកចិត្តដែលបានប្រគល់ជូន។


ក្នុងឱកាសនោះដែរ ឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្ដាល បានលើកទឹកចិត្តដល់យុវជន ឱ្យខិតខំពង្រឹងសមត្ថភាពផ្ទាល់ខ្លួន ប្រកាន់ខ្ជាប់នូវស្មារតីស្នេហាជាតិ ស្រឡាញ់ការងារកសិកម្ម និងរួមចំណែកយ៉ាងសកម្មក្នុងការអភិវឌ្ឍសហគមន៍ និងប្រទេសជាតិ។ 


ជាមួយគ្នានេះដែរ ឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្តាល បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ឯកឧត្តមបណ្ឌិត ម៉ុង ឫទ្ធី ដែលបានចំណាយពេលវេលាដ៏មានតម្លៃ និងផ្តល់ការទទួលស្វាគមន៍យ៉ាងកក់ក្តៅបំផុតចំពោះប្រតិភូរដ្ឋបាលខេត្តកណ្តាល។


ក្នុងឱកាសជួបសំណេះសំណាលនេះដែរ ឯកឧត្តមបណ្ឌិត ម៉ុង ឫទ្ធី បានស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះ ឯកឧត្តម គួច ចំរើន ព្រមទាំងប្រតិភូអមដំណើរ រួមមាន ថ្នាក់ដឹកនាំរដ្ឋបាលខេត្ត មន្ទីរ-អង្គភាពជុំវិញខេត្ត អភិបាលក្រុង-ស្រុក និងក្រុមយុវជនឃុំ-សង្កាត់ទាំងអស់ មកពីខេត្តកណ្តាល។ ឯកឧត្តម បណ្ឌិត បានចែករំលែកនូវដំណើរនៃការបង្កើតតំបន់អភិវឌ្ឍន៍ ម៉ុង ឫទ្ធី សែនជ័យ ដែលប្រែភូមិសាស្ត្រពីដីទំនេរ ឱ្យទៅជាតំបន់កសិកម្មគំរូ ការដាំដុះដំណាំកសិ-ឧស្សាហកម្ម និងការបង្កើតរមណីយដ្ឋានទេសចរណ៍ធម្មជាតិ ដែលជួយបង្កើតការងារ និងបង្កើនប្រាក់ចំណូលជូនប្រជាពលរដ្ឋក្នុងមូលដ្ឋានផងដែរ។













Previous Post Next Post
Breaking News