គេហទំព័រ TK-Hotnews (www.k-tkhotnews.com.kh) មានអាសយដ្ឋាន ផ្ទះលេខ ៤៧៧ ផ្លូវ លំ ភូមិក្រពើហាកើត សង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ ខេត្តកណ្តាល ។ "សូមអរគុណ"
គេហទំព័រ TK-Hotnews សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយ like ជួយ share ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នា ។ សូមអរគុណ...!

គណៈបញ្ជាការឯកភាពខេត្តកណ្តាល បង្ក្រាបបទល្មើសបច្ចេកវិទ្យា មួយកន្លែងនៅក្រុងសំពៅពូនឃាត់ខ្លួនសរុបចំនួន ៦៨នាក់


ខេត្តកណ្តាល៖ ដោយមានការណែនាំ និងបញ្ជាផ្ទាល់ពី ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត កាលពីពេលថ្មីៗនេះ កម្លាំងគណៈបញ្ជាការឯកភាពក្រុងសំពៅពូន និងកម្លាំងវរការពារព្រំដែនគោកលេខ៦០៥ បានចុះធ្វើរដ្ឋបាល ដោយអនុវត្តតាមអនុក្រឹត្យ លេខ០៣ របស់រាជ រដ្ឋាភិបាលកម្ពុជាស្តីពីការគ្រប់គ្រងសន្តិសុខ សុវត្ថិភាពតាម ទីតាំងរស់នៅប្រមូលផ្ដុំបានចុះធ្វើការត្រួតពិនិត្យនៅចំណុចអគារជួល SSLN ស្ថិតនៅភូមិជ្រៃធំ សង្កាត់សំពៅពូន ក្រុងសំពៅពូន ខេត្តកណ្ដាល មាន០៤ ជាន់ ស្មើ ១៤០បន្ទប់ ដោយបានធ្វើការឃាត់ខ្លួនមនុស្សសរុបចំនួន ៦៨នាក់ (ស្រី ១៤នាក់) ក្នុងនោះ៖ ជនបរទេស ៦៧នាក់ (ស្រី ១៣នាក់) ព្រមទាំងដកហូតវត្ថុតាងរួមមាន កុំព្យូទ័រ ទូរសព្ទដៃ និងសម្ភារៈមួយចំនួនផងដែរ។


បន្ទាប់ពីធ្វើការឃាត់ខ្លួន និងដកហូតសម្ភារៈរួចមក ក្រុមការងារត្រួតពិនិត្យលើឧបករណ៍អេឡិចត្រូនិច បានរកឃើញពីសញ្ញានៃសកម្មភាពបទល្មើសបច្ចេកវិទ្យា តាមគេហទំព័រចំនួន ០៦ ដែលបានចាប់ផ្ដើមដំណើរការការពារថ្ងៃទី០១ ខែមករា រហូតដល់ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៦ ដោយប្រើប្រាស់ Telegram និងWhatsApp ជាមធ្យោបាយទំនាក់ទំនង និងផ្សព្វផ្សាយ។

ចំពោះមនុស្សទាំង ៦៨នាក់ រួមជាមួយវត្ថុតាង ត្រូវបានកសាងសំណុំរឿងបញ្ជូនទៅតុលាការដើម្បីអនុវត្តតាមច្បាប់ ចំពោះទីតាំងអគារជួល SSLN បានធ្វើការបិទសៀលតាមនីតិវិធីច្បាប់។



Previous Post Next Post
Breaking News