គេហទំព័រ TK-Hotnews (www.k-tkhotnews.com.kh) មានអាសយដ្ឋាន ផ្ទះលេខ ៤៧៧ ផ្លូវ លំ ភូមិក្រពើហាកើត សង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ ខេត្តកណ្តាល ។ "សូមអរគុណ"
គេហទំព័រ TK-Hotnews សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយ like ជួយ share ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នា ។ សូមអរគុណ...!

រដ្ឋបាលសាលាខេត្ត ធ្វើតេស្តរកសារធាតុញៀន ចំពោះថ្នាក់ដឹកនាំ មន្ត្រីរាជការទាំងអស់ បម្រើការងារនៅសាលាខេត្តកណ្តាល


ខេត្តកណ្ដាល៖ ថ្នាក់ដឹកនាំ មន្ត្រីរាជការ មន្ត្រីជាប់កិច្ចសន្យា ដែលកំពុងបម្រើការងារក្នុងរដ្ឋបាលខេត្តកណ្ដាល ចំនួនជាង៣០០នាក់ ត្រូវបានធ្វើតេស្តរកសារធាតុញៀន នាព្រឹកថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៦ នៅសាលាខេត្តកណ្ដាល ។

​
ការធ្វើតេស្តរកសារធាតុញៀននេះត្រូវបានធ្វើឡើងក្រោមការបញ្ជាផ្ទាល់ពីឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តរកណ្តាល ដោយមានការសហការជាមួយស្នងការដ្ឋាននគរបាលខេត្ត មន្ទីរសុខាភិបាលខេត្ត បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត និងអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធ ការធ្វើបែបនេះគឺដើម្បីធានាថា មន្ត្រីរាជការទាំងអស់ដែលកំពុងបំពេញភារកិច្ចបម្រើប្រជាពលរដ្ឋជារៀងរាល់ថ្ងៃ គឺជាបុគ្គលស្អាតស្អុំ គ្មានការពាក់ព័ន្ធនឹងការប្រើប្រាស់ ឬជួញដូរគ្រឿងញៀនខុសច្បាប់ឡើយ។

អាជ្ញាធរខេត្តកណ្តាលបានគូសបញ្ជាក់ថា៖ ប្រសិនបើពិនិត្យឃើញមន្ត្រីរូបណាមានសារធាតុញៀនក្នុងរាងកាយ នឹងត្រូវអនុវត្តវិធានការវិន័យយ៉ាងម៉ឺងម៉ាត់បំផុត ដោយគ្មានការយោគយល់ ឬលើកលែងឡើយ ។
​
រដ្ឋបាលខេត្តកណ្តាលបានបញ្ជាក់បន្ថែមថា៖ ការពិនិត្យរកសារធាតុញៀននេះនឹងមិនមែនធ្វើតែម្តងនោះទេ ពោលគឺនឹងបន្តធ្វើជាប្រចាំ និងជាបន្តបន្ទាប់ ដើម្បីធានាថា រដ្ឋបាលសាធារណៈនៅក្នុងខេត្តកណ្តាល ជាស្ថាប័ន សនិងស្អាត គ្មានគ្រឿងញៀនជាដាច់ខាត។








Previous Post Next Post
Breaking News