គេហទំព័រ TK-Hotnews (www.k-tkhotnews.com.kh) មានអាសយដ្ឋាន ផ្ទះលេខ ៤៧៧ ផ្លូវ លំ ភូមិក្រពើហាកើត សង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ ខេត្តកណ្តាល ។ "សូមអរគុណ"
គេហទំព័រ TK-Hotnews សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយ like ជួយ share ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នា ។ សូមអរគុណ...!

សិស្សសាលារាប់រយនាក់នៅបារាំង ប៉ះទង្គិចជាមួយមន្ត្រីនគរបាលកុបកម្ម ជុំវិញការតវ៉ាលើលក្ខខណ្ឌរៀនសូត្រ


ប្រទេសបារាំង៖ កាលពីដើមសប្ដាហ៍នេះ សិស្សសាលារាប់រយនាក់បានជួបជុំគ្នាតវ៉ានៅខាងក្រៅវិទ្យាល័យ ប៉ុល អេលុយអារ (Paul-Eluard) ក្នុងទីក្រុងសាំងដឺនីស (Saint-Denis) ប្រទេសបារាំង ខណៈកងកម្លាំងនគរបាល បំពាក់ដោយបរិក្ខារបង្រ្កាបកុបកម្ម បានព្យាយាមប្រើប្រាស់ឧស្ម័នបង្ហូរទឹកភ្នែកដើម្បីបំបែកក្រុមបាតុករ ។

 

ការធ្វើបាតុកម្មដែលកំពុងរាលដាលពាសពេញប្រទេសនេះ ធ្វើឡើងដើម្បីទាមទារឱ្យរដ្ឋាភិបាលកែលម្អលក្ខខណ្ឌសិក្សាឱ្យបានល្អជាងមុន រួមមានការកាត់បន្ថយចំនួនសិស្សក្នុងថ្នាក់នីមួយៗ, បន្ថែមគ្រូបង្រៀន និងផ្តល់សម្ភារសិក្សាឱ្យបានគ្រប់គ្រាន់ ។

 

អភិបាលក្រុងសាំងដឺនី លោក បាលី បាហ្គាយ៉ូកូ (Bally Bagayoko) បានចេញមុខគាំទ្រការទាមទាររបស់ក្រុមសិស្សថាជារឿងស្របច្បាប់ និងច្រានចោលចំពោះការចោទប្រកាន់របស់រដ្ឋាភិបាលដែលថាចលនានេះ ត្រូវគេកេងចំណេញផ្នែកនយោបាយ ។

 

យោងតាមរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ឡូរ៉ង់ នុយញ៉េស (Laurent Nunez) លើកឡើងថា ការតវ៉ានេះ បានរីករាលដាលដល់សាលារៀនប្រមាណ ១៨០ កន្លែងនៅទូទាំងប្រទេសបារាំង ហើយអាជ្ញាធរ បានឃាត់ខ្លួនមនុស្សសរុបចំនួន ១៦៤ នាក់រួចមកហើយ ៕


ប្រែសម្រួល៖ ឡេង លាងហេង

ប្រភព៖ VIORY | រូបភាព៖ Screenshot from VIORY video.





Previous Post Next Post
Breaking News