គេហទំព័រ TK-Hotnews (www.k-tkhotnews.com.kh) មានអាសយដ្ឋាន ផ្ទះលេខ ៤៧៧ ផ្លូវ លំ ភូមិក្រពើហាកើត សង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ ខេត្តកណ្តាល ។ "សូមអរគុណ"
គេហទំព័រ TK-Hotnews សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយ like ជួយ share ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នា ។ សូមអរគុណ...!

អាជ្ញាធរខេត្តកណ្ដាល ចុះអន្តរាគមន៍ជួយសង្គ្រោះស្រូវប្រជាពលរដ្ឋដែលកំពុងរងផលប៉ះពាល់ដោយគោកស្ងួតខ្វះទឹកស្រោចស្រពនៅស្រុកកណ្ដាលស្ទឹង


ខេត្តកណ្តាល៖ ផ្ទៃដីស្រូវវស្សារបស់ប្រជាកសិករប្រមាណជាង ១ពាន់ហិតា នៅក្នុងឃុំចំនួន ១០ នៃស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល កំពុងរងផលប៉ះពាល់ដោយ គោកស្ងួតខ្វះទឹកស្រោចស្រង់ នារសៀលថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២៦នេះ ក្រោមការដឹកនាំ និងបញ្ជាផ្ទាល់ពីឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល បានចាប់តាំងឯកឧត្តម ហាក់ សុខមករា អភិបាលរងខេត្តកណ្ដាល បានដឹកនាំមន្ត្រីជំនាញ និងអាជ្ញាធរស្រុកកណ្ដាលស្ទឹង ចុះជួយសង្គ្រោះស្រូវវស្សាដែលកំពុងរកផលប៉ះពាល់ គោកស្ងួតខ្វះទឹកស្រោចស្រព ដើម្បីធានាឱ្យស្រូវទាំងនោះមិនរងការខូចខាតដោយការខ្វះទឹកស្រោចស្រពឡើយ។


លោក អ៊ូច សៅវឿន អភិបាលស្រុកកណ្ដាលស្ទឹង បានឱ្យដឹងថា ទូទាំងស្រុកកណ្ដាលស្ទឹង មានផ្ទៃដីអនុវត្តបង្កបង្កើនផលស្រូវវស្សាសរុបចំនួន ២.៤២៣ ហិកតា បានរងផលប៉ះពាល់ដោយគោកស្ងួតខ្វះទឹកស្រោចស្រព្យ ចំនួន១.១៤១ ហិកតា
។

ក្នុងឱកាសចុះជួយសង្គ្រោះស្រូវវស្សាដែលកំពុងរងផលប៉ះពាល់នេះដែរ ឯកឧត្តម ហាក់ សុខមករា អភិបាលរងខេត្តកណ្ដាល បានណែនាំដល់មន្ទីរធនធានទឹក និងឧតុនិយមខេត្តកណ្ដាល ត្រូវដាក់ម៉ាស៊ីនបូមទឹកបន្ថែមលើចំនួនម៉ាស៊ីនបូមទឹកដែលកំពុងបូមជួយសង្គ្រោះស្រូវរបស់ប្រជាកសិករ ហើយអាជ្ញាធរស្រុកកណ្ដាលស្ទឹង ត្រូវសហការជាមួយមន្ទីរធនធានទឹក និងឧតុនិយមខេត្ត រកទីតាំងដែលកំពុងប្រឈម និងតម្រូវការចាំបាច់ក្នុងការជួយសង្គ្រោះស្រូវរបស់ប្រជាកសិករ ពិសេសរៀបចំក្រុមការងារក្នុងការមើលថែ និងតាមដានម៉ាស៊ីនជាប្រចាំ ដើម្បីធានាថាម៉ាស៊ីនបូមទឹកបានបូមទឹកទម្លាក់ដល់ប្រជាកសិករក្នុងការបូមចូលស្រែរបស់ពួកគាត់។










Previous Post Next Post
Breaking News