គេហទំព័រ TK-Hotnews (www.k-tkhotnews.com.kh) មានអាសយដ្ឋាន ផ្ទះលេខ ៤៧៧ ផ្លូវ លំ ភូមិក្រពើហាកើត សង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ ខេត្តកណ្តាល ។ "សូមអរគុណ"
គេហទំព័រ TK-Hotnews សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយ like ជួយ share ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នា ។ សូមអរគុណ...!

ឃាត់ខ្លួនស្ត្រីម្នាក់ ពាក់ព័ន្ធករណីឃាតកម្មវាយសម្លាប់ប្ដីខ្លួនឯង ព្រោះរឿងទំនាស់ពាក្យសម្ដី •


កម្លាំងនគរបាលការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ នៃស្នងការដ្ឋាននគរបាលខេត្តឧត្ដរមានជ័យ សហការជាមួយកម្លាំងជំនាញនៃអធិការដ្ឋាននគរបាលស្រុកបន្ទាយអំពិល បានស្រាវជ្រាវ និងឃាត់ខ្លួនស្ត្រីម្នាក់ ពាក់ព័ន្ធករណីឃាតកម្មវាយសម្លាប់ប្ដីខ្លួនឯង ព្រោះរឿងទំនាស់ពាក្យសម្ដីក្នុងគ្រួសារ ។


ស្ត្រីជនសង្ស័យឈ្មោះ រិន សារ៉េត អាយុ៤៨ឆ្មាំ នៅភូមិតាមាន់សែនជ័យ ឃុំគោកមន ស្រុកបន្ទាយអំពិល ត្រូវ ជាប្រពន្ធរបស់ជនរងគ្រោះឈ្មោះ សាញ់ ស៊ីម ភេទប្រុស អាយុ៣៩ឆ្នាំ (ស្លាប់) មុខរបរយោធា។


តាមចម្លើយសារភាពរបស់ស្ត្រី ដៃដល់ជាប្រពន្ធ បានឲ្យដឹងថា នៅថ្ងៃកើតហេតុពួកគាត់ទាំងពីរបានឈ្លោះ ប្រកែកគ្នារហូតដល់មានការវាយតប់គ្នា ហើយខ្លួនក៏បានយកដំបងដែលមានជាប់ដែកគោលវាយចំពីលើក្បាលប្ដីផ្នែកខាងឆ្វែង បណ្ដាលឲ្យស្លាប់តែម្ដង ។


គួរបញ្ជាក់ថា ករណីឃាតកម្មប្រពន្ធវាយសម្លាប់ប្ដីកើត ឡើងនៅថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៥ វេលាម៉ោង ០៧និង៣០នាទី នៅភូមិតាមាន់សែនជ័យ ឃុំគោកមន ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ។ ក្រោយពីកើតហេតុ មន្ត្រីជំនាញបានចុះស៊ើបអង្កេតស្រាវជ្រាវ និងឈានដល់ការឃាត់ខ្លួនស្ត្រីដៃដល់ជាប្រពន្ធ និងកសាងសំណុំរឿងតាមនីតិវិធីបញ្ជូនទៅសាលាដំបូងខេត្ដឧត្ដរមានជ័យដើម្បីអនុវត្តនិតិវិធី ៕




Previous Post Next Post
Breaking News