គេហទំព័រ TK-Hotnews (www.k-tkhotnews.com.kh) មានអាសយដ្ឋាន ផ្ទះលេខ ៤៧៧ ផ្លូវ លំ ភូមិក្រពើហាកើត សង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ ខេត្តកណ្តាល ។ "សូមអរគុណ"
គេហទំព័រ TK-Hotnews សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយ like ជួយ share ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នា ។ សូមអរគុណ...!

យុវជនម្នាក់ជិះម៉ូតូ បុករថយន្តដឹកគ្រឿងចក្រ បណ្តាលឱ្យស្លាប់ នៅផ្លូវ៦០ម៉ែត្រ



រាជធានីភ្នំពេញ÷មានករណីគ្រោះថ្នាក់ចរាចរណ៍ យុវជនម្នាក់ បានជិះម៉ូតូទៅបុករថយន្តដឹកគ្រឿងចក្របណ្តាលឲ្យស្លាប់ភ្លាមៗនៅនឹងកន្លែងកេីតហេតុ​ ។


ករណីគ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង​១២:៣០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៥ នៅតាមបណ្តោយផ្លូវ៦០ម៉ែត្រ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ ក្រោយកេីតហេតុអ្នកបេីកបររថយន្តធុនធំដឹកគ្រឿងចក្រ បានភ័យរត់គេចខ្លួនបាត់ ។


យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា ​មុនពេលកើតហេតុគេបានប្រទះឃើញយុវជនរងគ្រោះ កំពុងសន្លប់ក្បែរម៉ូតូ និងរថយន្តធុនធំ ដែលជាប្រភេទរថយន្តដឹកគ្រឿងចក្រ កំពុងចតនៅចំណុចកើតហេតុ។ ឃើញដូចនេះ អ្នកឃើញហេតុការណ៍បានទៅមើល ឃើញថាជនរងគ្រោះជួបគ្រោះថ្នាក់ចរាចរណ៍ គិតថាមិនស្រួលទើបរាយការណ៍ជូនសមត្ថកិច្ចមូលដ្ឋាន ដើម្បីសុំជំនួយពីក្រុមគ្រូពេទ្យ ។


បន្ទាប់ពីទទួលដំណឹងនេះ សមត្ថកិច្ចមូលដ្ឋានក៏បានចុះមកដល់ទីតាំងកើតហេតុ និងបានទាក់ទងទៅកាន់រថយន្តសាម៉ុយ ដើម្បីមកយកបុរសរងគ្រោះទៅសង្គ្រោះ​ តែដោយអកុសល ពេលក្រុមគ្រូពេទ្យមកដល់ធ្វើការត្រួតពិនិត្យទើបដឹងថាយុវជនខាងលើបានស្លាប់បាត់ទៅហើយ ។


ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋាន បានទាក់ទងទៅកាន់សមត្ថកិច្ចជំនាញចរាចរណ៍ ដើម្បីចុះមកធ្វើការវាស់វែង និងយករថយន្ត រួមទាំងម៉ូតូ ទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រង់ចាំម្ចាស់រថយន្ត និងភាគីខាងម៉ូតូជនរងគ្រោះចូលខ្លួនទៅដោះស្រាយតាមនីតិវិធីច្បាប់នៅពេលក្រោយ។ ចំណែកសព ត្រូវបានសមត្ថកិច្ចជំនាញប្រគល់ជូនក្រុមគ្រួសារ ៕




Previous Post Next Post
Breaking News