គេហទំព័រ TK-Hotnews (www.k-tkhotnews.com.kh) មានអាសយដ្ឋាន ផ្ទះលេខ ៤៧៧ ផ្លូវ លំ ភូមិក្រពើហាកើត សង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ ខេត្តកណ្តាល ។ "សូមអរគុណ"
គេហទំព័រ TK-Hotnews សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយ like ជួយ share ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នា ។ សូមអរគុណ...!

សាខាកាកបាទក្រហមកម្ពុជាខេត្តកណ្ដាល ចុះសួរសុខទុក្ខ និងនាំយកថវិការបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ទៅឧបត្ថម្ភជូនគ្រួសាររបស់លោកស្រី ហែម សម្បត្ដិ អតីតសមាជិកគណៈកម្មធិការសាខាកាកបាទក្រហមកម្ពុជា ក្រុងតាខ្មៅ ដែលមានជំងឺមហារីក ស្ថិតនៅ ក្រុងតាខ្មៅ ខេត្តកណ្ដាល


ខេត្តកណ្ដាល៖ រសៀលថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៥ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្តាល និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត បានចាត់តាំងលោកជំទាវ ស្រ៊ុន ស្រីនាង អភិបាលរងខេត្តកណ្តាល និងជាហិរញ្ញឹកគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត  ដឹកនាំប្រតិភូសាខា អញ្ជើញចុះសួរសុខទុក្ខ និងបាននាំយកថវិការបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ទៅឧបត្ថម្ភជូនគ្រួសាររបស់លោកស្រី ហែម សម្បត្ដិ អាយុ ៧០ឆ្នាំ អតីតសមាជិកគណៈកម្មធិការសាខាកាកបាទក្រហមកម្ពុជា ក្រុងតាខ្មៅ ដែលមានជំងឺមហារីកលំពែង ស្ថិតនៅ សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្ដាល។


មានប្រសាសន៍សំណេះសំណាលនាឱកាសនោះ លោកជំទាវ ស្រ៊ុន ស្រីនាង បាននាំមកនូវការផ្ដាំផ្ញើសាកសួរសុខទុក្ខពីឯកឧត្តម គួច ចំរើន ប្រធានគណៈកម្មាធិការសាខា ពិសេសពីសំណាក់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ដោយក្ដីនឹករលឹក។ 


លោកជំទាវបានបញ្ជាក់ថា ថវិកាដែលសាខាបាននាំមកជួយឧបត្ថម្ភនាពេលនេះ គឺក្នុងគោលបំណងជួយសម្រាលនូវការលំបាកខ្វះខាតចំពោះមុខផ្នែកជីវភាពសម្រាប់ក្រុមគ្រួសារប្រចាំថ្ងៃ ក្នុងខណៈដែល លោកស្រី ហែម សម្បត្ដិ កំពុងតែសម្រាកព្យាបាលជំងឺ ដោយពុំមានការប្រកាន់នូវពូជសាសន៍ សាសនា ពណ៌សម្បុរ ឬនិន្នាការនយោបាយអ្វីឡើយ។ ក្នុងឱកាសនោះដែរ លោកជំទាវ ស្រ៊ុន ស្រីនាង សូមគោរពជូនពរដល់អ៊ំស្រី ឆាប់បានជាសះស្បើយពីជំងឺ និងសូមទទួលបាននូវពុទ្ធពរបួនប្រការគឺៈ អាយុ វណ្ណៈ សុខៈ ពលៈកុំបីឃ្លៀងឃ្លាតឡើយ។


អំណោយដែលសាខាបានឧបត្ថម្ភជូនគ្រួសារអ៊ំស្រីមាន៖ ថវិកាចំនួន ២លានរៀល ,ផ្លែឈើ ១កន្ត្រកធំ ,ទឹកដោះគោអ៊ិនសូ ១កេស,។ជាមួយនឹងគ្នានេះដែរ សាខាសមាគមនារីកម្ពុជាដើម្បីសន្ដិភាព និងអភិវឌ្ឍន៍ខេត្ដកណ្ដាល បានឧបត្ថម្ភថវិកាចំនួន ២០ម៉ឺនរៀល មន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ខេត្ដកណ្ដាល ឧបត្ថម្ភថវិកាចំនួន ៣០ម៉ឺនរៀល មន្ទីរកិច្ចការនារី ឧបត្ថម្ភថវិកាចំនួន ២០ម៉ឺនរៀល និងរដ្ឋបាលសង្កាត់ព្រែកហូរ ឧបត្ថម្ភថវិកាចំនួន ១៥ម៉ឺនរៀល។











Previous Post Next Post
Breaking News