រយៈពេលជិត ៤៧ឆ្នាំ ចាប់តាំងពីថ្ងៃចាប់បដិសន្ធិមកទល់នឹងបច្ចុប្បន្ន សហភាពសហព័ន្ធយុវជនកម្ពុជា បានក្លាយជាវេទិកាប្រមូលផ្ដុំយុវជនដ៏ធំបំផុត មកគ្រប់ទិសទី ទាំងក្នុង និងក្រៅប្រទេសដោយមិនប្រកាន់ពូជសាសន៍ ពណ៍សម្បុរ ភេទ ភាសា ជំនឿ សាសនា ឋានៈសង្គម និងនិន្នាការនយោបាយ បង្កើតបានជាកម្លាំងមហាសាមគ្គី ក្នុងការរួមចំណែកកសាងប្រទេសកម្ពុជាមួយឯករាជ្យ សន្តិភាព សេរីភាព ប្រជាធិបតេយ្យ និងវឌ្ឍនភាពសង្គម។ កន្លងមក ស.ស.យ.ក បានផ្ដួចផ្ដើមគំនិតបង្កើតឡើងនូវកម្មវិធីប្លែកៗ ហើយតែងតែបានក្លាយជាចលនាប្រមូលផ្ដុំយុវជនក្នុងបុព្វហេតុជាតិមាតុភូមិ។ ស.ស.យ.ក នឹងនៅតែបន្តបេសកកម្មរបស់ខ្លួនក្នុងចូលរួមចំណែកកសាងធនធានមនុស្ស ការពារ និងថែរក្សាកម្ពុជាជារដ្ឋរស់ក្នុងសន្តិភាព សេរីភាព នីតិរដ្ឋ និងយុត្តិធម៌សង្គម និងលើកកម្ពស់សុខដុមនីយកម្មសង្គម អត្តសញ្ញាណ និងលើកតម្កើង កិត្តិនាមកម្ពុជា។
ការចូលរួមចំណែករបស់សមាជិក សមាជិកា និងចលនាមហាជនគ្រប់រូបបានរួមចំណែកក្នុងការសម្រេចបាននូវសមិទ្ធផលថ្មីមួយដ៏ត្រចះត្រចង់ ដែលសហភាពសហព័ន្ធយុវជនកម្ពុជាត្រូវបានគណៈកម្មការវាយតម្លៃ នៃលេខាធិការដ្ឋាន សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) បានសម្រេចប្រគល់ជ័យលាភីពានរង្វាន់អាស៊ាន (ASEAN Prize) សម្រាប់ឆ្នាំ២០២៥ នេះ ដែលនេះជាសក្ខីកម្មសបញ្ញាក់ឱ្យឃើញថាការលះបង់ និងស្នាដៃ របស់សមាជិក សមាជិកា ស.ស.យ.ក. គ្រប់រូប ក្នុងបុព្វហេតុជាតិ មាតុភូមិ កន្លងមក និងតួនាទីរបស់ ស.ស.យ.ក. បានចូលរួមថែរក្សាសន្តិភាព កសាងសង្គមជាតិកម្ពុជា ក៏ដូចជាអាស៊ាន និងពិភពលោកទាំងមូល។
#កអក #សសយករាជធានីភ្នំពេញ #សសយក