គេហទំព័រ TK-Hotnews (www.k-tkhotnews.com.kh) មានអាសយដ្ឋាន ផ្ទះលេខ ៤៧៧ ផ្លូវ លំ ភូមិក្រពើហាកើត សង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ ខេត្តកណ្តាល ។ "សូមអរគុណ"
គេហទំព័រ TK-Hotnews សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយ like ជួយ share ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នា ។ សូមអរគុណ...!

សាខាកាកបាទក្រហមកម្ពុជាខេត្តកណ្តាល ចូលរួមរំលែកទុក្ខ និងនាំយកអំណោយមនុស្សធម៌របស់សាខាកាកបាទក្រហមកម្ពុជាខេត្តចូលបុណ្យគ្រួសារសពលង់ទឹកស្លាប់ ចំនួន ២គ្រួសារ នៅស្រុកស្អាង ខេត្តកណ្តាល


ខេត្តកណ្តាល៖ដោយមានការយកចិត្តទុកដាក់ ពីទុក្ខលំបាករបស់បងប្អូនប្រជាពលរដ្ឋ នារសៀលថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៥ ឯកឧត្តម គួច ចំរើន ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកណ្តាល បានចាត់ឱ្យឯកឧត្ដម ហាក់ សុខមករា អភិបាលរងខេត្ត និងជាអនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកណ្តាល ដឹកនាំក្រុមប្រតិបត្តិសាខា នាំយកថវិកា និងសម្ភារ ចូលរួមរំលែកទុក្ខជាមួយគ្រួសារសពដល់លំនៅដ្ឋាននៃសពផ្ទាល់ ចំនួន ០២នាក់ ទី១/ឈ្មោះ ឡា មាស ភេទ ប្រុស អាយុ ១៨ឆ្នាំ ទី២/ឈ្មោះ ឡាត់ ឌីណា ភេទ ប្រុស អាយុ១០ឆ្នាំ រស់នៅក្នុងភូមិត្នោតញី ឃុំខ្ពប ស្រុកស្អាង ខេត្តកណ្ដាល ដែលបានទទួលមរណភាព កាលពីថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៥ ដោយសារលង់ទឹក។ 


មានប្រសាសន៍សំណេះសំណាលនាឱកាសនោះដែរ ឯកឧត្ដម ហាក់ សុខមករា បាននាំមកនូវការផ្ដាំផ្ញើសាកសួរសុខទុក្ខពីឯកឧត្តម គួច ចំរើន ប្រធានគណៈកម្មាធិការសាខា ពិសេសពីសំណាក់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ដោយក្ដីនឹករលឹក និងសេចក្តីអាណិតអាសូរជាទីបំផុតព្រមទាំងសូមបួងសួងដល់វិញ្ញាណក្ខន្ធសព ក្មួយប្រុសទាំង០២ បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។

 

ឯកឧត្តម បានលើកឡើងថា៖ កាកបាទក្រហមកម្ពុជា ដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធានជានិច្ចកាលសម្តេច តែងតែយកចិត្តទុកដាក់គិតគូរព្រួយបារម្មណ៍ ចំពោះប្រជាពលរដ្ឋជួបការលំបាក ខ្វះខាត និងងាយរងគ្រោះគ្រប់ទីកន្លែង ដោយមិនបានប្រកាន់ ឬរើសអើងអំពីនិន្នាការនយោបាយ បក្សពួក ជាតិសាសន៍ វណ្ណៈអ្វីឡើយ ពោលគឺឱ្យតែរងគ្រោះ ត្រូវតែទទួលបានការជួយឧបត្ថម្ភដូចៗគ្នា ។ 


ក្នុងឱកាសនោះដែរ ឯកឧត្ដមបានក្រើនរំលឹកដល់ប្រជាពលរដ្ឋទាំងអស់ត្រូវមានស្មារតីប្រុងប្រយ័ត្នខ្ពស់នៅរដូវទឹកឡើងនេះពិសេស ចំពោះក្មេងតូចៗ និងចាស់ជរា មិនត្រូវឱ្យពួកគាត់នៅក្បែរទឹក ឬលេងទឹកឡើយ ដែលអាចបណ្តាលឱ្យពួកគាត់លង់ទឹកស្លាប់បាន។ 


ឯកឧត្តម ក៏បានផ្តល់នូវការលើកទឹកចិត្តដល់គ្រួសារជនរងគ្រោះ មិនត្រូវបាក់ទឹកចិត្ត និងអស់សង្ឃឹមឡើយ ត្រូវបន្តការខិតខំរកស៊ីចិញ្ចឹមជីវិត និងគ្រួសាររបស់យើងបន្តទៀត។ 


សូមបញ្ជាក់ផងដែរថា៖ សម្ភារៈអំណោយដែលសាខាកាកបាទក្រហមកម្ពុជាខេត្តកណ្តាល ចូលរួមបុណ្យជនរងគ្រោះក្នុងគ្រួសារនីមួយៗទទួលបានមាន៖ អង្ករ៥០គីឡូក្រាម ,មី ១កេស ,ទឹកត្រី១យួរ ,ទឹកស៊ីអុីវ១យួរ ,ទឹកសុទ្ធ ១កេស ,ត្រីខ១យួរ និងថវិកា ក្នុងមួយគ្រួសារចំនួន១លានរៀល៕









Previous Post Next Post
Breaking News